(ស្វាយរៀង)៖ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង
សហការជាមួយទីភ្នាក់ងារជាតិនិងមុខរបរខេត្ត និងសសយក ស្រុករំដួល បានរៀបចំ «វេទិកាការងារស្តីពី ឱកាសការងារ
និងជ្រើសរើសកម្លាំងពលកម្ម» និងជួយសម្របសម្រួល យុវជន និងប្រជាពលរដ្ឋ ដាក់ពាក្យសម្ភាស់
ចូលធ្វើការនៅរោងចក្រសាន្តហ្វេន និងកាសស៊ីណូឡឺម៉ាកាវ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨
នៅវត្តទួលតាកែវ ស្ថិតក្នុងភូមិ ទួលតាកែវ ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង ។
ដោយមានការចូលរួមពីលោក តូច ប៉ូលីវ៉ា អនុប្រធាន សសយក
ខេត្តស្វាយរៀង ដោយមានការអញ្ជើញរូមពីក្រុមការងារ សសយក ចុះជួយស្រុករំដួល លោក អភិបាលរងនៃ
គណៈអភិបាលស្រុករំដួល លោកមេឃុំពងទឹក ក្រុមប្រឹក្សាឃុំកំពង់ចក នាយប៉ុស្តិ៍
រដ្ឋបាលឃុំពងទឹក ព្រមទាំងយុវជននិងពលរដ្ឋ ចូលរួម ២១៥នាក់ ស្រី៨០នាក់
ក្នុងនោះអ្នកចុះឈ្មោះស្វែងរការងារធ្វើ ១៨៧នាក់ស្រី ៧៦ ៕ ដោយ៖ភក្ដី





No comments:
Post a Comment