(ស្វាយរៀង)៖ ឯកឧត្តម សុខ រស់ អភិបាលរង
នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្ដមអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធី
បេីកការប្រមូលផលអំពៅស្ករ មានការចូលរួមពីលោកប្រធាននាយកដ្ឋាន កសិ-ឧស្សាហកម្ម
នៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកប្រធានមន្ទីរកសិកម្ម
រុក្ខាប្រមាញ់ និងនេសាទខេត្ត ក្រុមហ៊ុនសហប្រតិបត្តិការស្វាយរៀង-តៃនិញ នៅភូមិតាប៉ោញ
ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
ក្នុងឱកាសនោះផងដែរ លោក សុខ រស់ អភិបាលរងខេត្ត
ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះខាងក្រុមហ៊ុនជាដៃគូរដែលបានមកធ្វើការវិនិយោគនៅតាមតំបន់ព្រំដែនបង្កើតបានអភិវឌ្ឍន៍ទៅជាតំបន់បៃតងបង្កើតការងារឱ្យកូនចៅប្រជាពលរដ្ឋមានការងារធ្វើទទួលបានប្រាក់កំរ៉ៃប្រចាំថ្ងៃ
យើងមិនត្រូវពឹងផ្អែកទាំងស្រុងទៅលើការដាំដំពៅស្ករតែមួយមុខប៉ុណ្ណោះទេយើងត្រូវបង្កើនការដាំដុះនូវមុខដំណាំផ្សេងៗទៀតមានជាអាទិ៍៖
ដំឡូងមី សណ្តែក ល្ង ឳឡឹក ជាដើមដើម្បីបង្កើនចំណូលក្នុងគ្រួសារ ។លោក កុយ
សារ៉េន តំណាងឱ្យក្រុមហ៊ុន
អ៊ីសធើនរ៉ាយស៍ហ្វៀលឌីវេឡុបមេនខូអិលធីឌីដាំដំណាំអំពៅស្ករបានឱ្យដឹងថាៈ
ដោយអនុវត្តតាមផែនការគម្រោងកិច្ចសហប្រតិបត្តិការចុះកិច្ចសន្យាវិនិយោគដាំដំណាំកសិឧស្សាហកម្ម
កសិកម្ម លើដំណាំអំពៅស្ករ ដំឡូងមី សណ្តែក ល្ង ឳឡឹក
និងដំណាំស្រូវដែលក្រុមហ៊ុនរបស់លោកបានរៀបចំចុះកិច្ចសន្យាតាមបណ្តាក្រុមហ៊ុនដៃគូរបានចំនួន១៦ដើម្បីធ្វើការដាំដំណាំដោយគម្រោងខាងលើដោយមានការជួយផ្តល់ទុនវិនិយោគពីរោងចក្រអំពៅស្ករថាញ់ថាញ់កុងខេត្តតៃនិញប្រទេសវៀតណាម
។
លោកបន្តទៀតថា នៅក្នុងស្រុករបស់លោក
មានក្រុមហ៊ុនចំនួន៥ដែលកំពុងអនុវត្តចំនួន២ស្រុកគឺស្រុកស្វាយទាប
មាន៣ក្រុមហ៊ុននិងស្រុករំដួលមាន២ក្រុមហ៊ុនដោយមានផ្ទៃដីសរុបទាំង២ស្រុកចំនួន៤១១៦ហិកតាហើយពូជអំពៅដែលត្រូវរក្សាពូជដាំនៅក្នុងតំបន់នេះនៅសល់តែ២ពូជទេដែលសមស្របតាមភូមិសាស្ត្រដីគឺមាន
១.ពូជ K.K3 ២.ពូជ
L.K 92.11 ។
លោកបានសង្កត់បញ្ចាក់ផងដែរថា នៅចំពោះមុខតំលៃអំពៅក្នុងឆ្នាំ២០១៨នេះរោងចក្រថាញ់ថាញ់កុងតៃនិញបានទទួលទិញអំពៅស្ករក្នុង១តោនចំនួន៣០ដុល្លារ
បើប្រៀបធៀបឆ្នាំ២០១៧ឃើញថាខុសគ្នា៨ដុល្លារក្នុង១តោននេះ(ថោកជាង)
បើគិតជាតិស្ករបាន ១០.ccs តែបើកំរឹតជាតិស្ករទាបគឺកាន់តែខាតតែម្តង ។ដូចនេះនៅឆ្នាំ២០១៩ខាងមុខផ្ទៃដីមួយចំនួនត្រូវបានប្តូរពីដាំអំពៅស្ករមកដាំដំណាំផ្សេងៗវិញហើយផ្ទៃដីមួយចំនួនទៀតគឺត្រូវបោះបង់ចោលទាំងស្រុង
។ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលរងខេត្ត ក៏បាននាំយកអំណោយរបស់ឯកឧត្តមអភិបាលខេត្ត
ចែកជូនប្រពលរដ្ឋដែលបានចូលរួម ក្នុងម្នាក់ៗទទួលបាន សារ៉ុង១ និងស្ករស ១គីឡូក្រាម
ផងដែរ ៕ ដោយ៖ភក្ដី











No comments:
Post a Comment