ខេត្តស្វាយរៀង ធ្វើពិធីប្រកាសចូលកាន់មុខតំណែង ប្រធានស្នាក់ការត្រួតពិនិត្យច្រកព្រំដែនអន្តរជាតិ ព្រៃវល្លិ៍ - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Thursday, December 13, 2018

ខេត្តស្វាយរៀង ធ្វើពិធីប្រកាសចូលកាន់មុខតំណែង ប្រធានស្នាក់ការត្រួតពិនិត្យច្រកព្រំដែនអន្តរជាតិ ព្រៃវល្លិ៍


(ស្វាយរៀង)៖ ក្រោមអធិបភាពឯកឧត្ដម ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្ដម អភិបាលខេត្ត បានអញ្ជើញជាជាអធិបតីក្នុង ពិធីប្រកាសចូលកាន់មុខតំណែង ប្រធានស្នាក់ការត្រួតពិនិត្យច្រកព្រំដែនអន្តរជាតិ ព្រៃវល្លិ៍ ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨នេះ និងមានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី ប៉ាង ឡេង នាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ លោកអភិបាលរងស្រុកកំពង់រោទិ៍ រួមនិងមន្ត្រីនានាដែលពាក់ព័ន្ធ ស្ថិតក្នុងភូមិអូរ ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។



ឯកឧត្ដម ហែម ពិសិដ្ឋ ក៍បានថ្លែងនូវអំណរគុណចំពោះថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃទីស្នាក់ការមាត់ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ដែលកន្លងមកបានរួមសហការគ្នាបំពេញតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងល្អប្រសើររួមចំណែកជាមួយរដ្ឋបាលខេត្តក្នុងការគាំទ្រដល់ការការពារព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជានិងប្រទេសជិតខាងជាមិត្ត។តាមគោលនយោបាយដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលទាំងអស់នេះគឺជាផ្នែកមួយដ៏សំខាន់មិនត្រឹមតែចូលរួមចំណែកក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិប៉ុណ្ណោះទេប៉ុន្តែក៏ចូលរួមចំណែកលើកកម្ពស់សុខុមាលភាព ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។លោកបានបញ្ជាក់ថា មន្ត្រីរាជការដែលទើបទទួលបានការតែងតាំងថ្មី និងប្រកាសចូលកាន់មុខតំណែង នាពេលនេះត្រូវបន្តបេសកកម្ម ចូលរួមសហការជាពិសេសត្រូវខិតខំពង្រឹងការសាមគ្គីភាពឯកភាពផ្ទៃក្នុងគោរពតាមឋានានុក្រមដឹកនាំស្របតាមការបែងចែកភារកិច្ចទទួលខុសត្រូវឱ្យបានល្អ ។



សូមបញ្ជាក់៖ យោងតាមប្រកាសស្តីពីការប្រគល់ភារកិច្ចជូនមន្ត្រីរាជការរបស់ក្រសួងមហាផ្ទៃលេខ៧០៣៧ ប្រកចុះថ្ងៃទី៥ខែធ្នូឆ្នាំ២០១៨របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សំរេចត្រូវបានប្រគល់ភារកិច្ចជូន៖

-ទី១.លោក ម៉ែន សម្បត្តិ ឋានន្តរស័ក្កិអនុមន្ត្រីថ្នាក់លេខ៤ឱ្យកាន់មុខតំណែងជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ខេត្តស្វាយរៀង
-ទី២. លោក អន ឈន ឋានន្តរស័ក្កិលេខាធិការរដ្ឋបាលថ្នាក់លេខ៨ ជាជំនួយការប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ខេត្តស្វាយរៀង ៕ ដោយ៖ភក្ដី

No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages