(ស្វាយរៀង)៖
ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង លោកជំទាវ ឌី សុខីទីឃាយុកោ និងកញ្ញា ឌី សុភ័ក្របញ្ញា ព្រមទាំងក្រុមការងារ
បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខ រៀបចំអាហារសាមគ្គីជូនក្មួយៗកុមារកំព្រា
ដែលកំពុងស្នាក់នៅមណ្ឌលនានាក្នុងខេត្ត នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ ។
ឯកឧត្ដម ម៉ែន វិបុល
បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោនាយករដ្ឋមន្ត្រី
តែងតែគិតគូរពីសុខទុក្ខ ផ្ដល់នូវភាពកក់ក្ដៅ តាមរយៈការជួយឧបត្ថម្ភទាំងសម្ភារ ថវិកា
គាំទ្រ និងលើកទឹកដល់ក្មួយៗកុមារកំព្រាទាំងអស់នៅទូទាំងប្រទេស ក៏ដូចជានៅខេត្តស្វាយរៀង
ឯកឧត្ដមក៏បានលើកឡើងទៅកាន់ក្មួយៗទាំងអស់ថា ការពិតក្មួយៗកំព្រាឳពុកម្តាយមែន
តែចិត្តក្មួយៗមិនកំព្រាទេ ព្រោះក្មួយៗមានសម្ដេចទាំងពីរ មានឯកឧត្ដម លោកជំទាវ
អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន
និងយុវនីតិសម្បទាខេត្តស្វាយរៀង តែងតែនៅក្បែរក្មួយៗជានិច្ច ដើម្បីដោះស្រាយការលំបាក
និងក្តីកង្វល់នានារបស់ក្មួយៗ ដូចជាកម្មវិធីនៅថ្ងៃនេះ
ជាក់ស្ដែងគឺត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ
ហើយនឹងនៅតែបន្តប្រារព្ធជូនក្មួយៗនាឆ្នាំក្រោយៗទៀត ។
នៅក្នុងឱកាសនោះលោកជំទាវ ឌី សុខីទីឃាយុកោ
ក៏បានផ្តាំផ្ញើដល់ក្មួយទាំងអស់ ត្រូវខិតខំរៀនសូត្រ
គោរពតាមការណែនាំរបស់ប្រធានមជ្ឈមណ្ឌល លោកគ្រូ អ្នកគ្រូ និងត្រូវមាន សីលធម៌ សុជីវធម៌
គុណធម៌ ដើម្បីឲ្យក្លាយជាពលរដ្ឋគំរូ ជាទំពាំងស្នងឬស្សី
និងជាធនធានសម្រាប់រួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ។
នៅចុងបញ្ចប់នៃកម្មវិធីលោកជំទាវ ឌី សុខីទីឃាយុកោ
និងក្រុមការងារ ក៏បានចែកជូននូវសម្ភារៈសិក្សា និងថវិកាដល់ក្មួយៗកុមារកំព្រាចំនួន
១០៦នាក់ ក្នុងម្នាក់ៗ ទទួលបានសម្ភារះសិក្សា និងឃីត ១កញ្ចប់ ព្រមទាំងថវិកា ៥ម៉ឺនរៀល
ចំណែកអ្នកគ្រប់គ្រងមណ្ឌល ម៉ែដោះ និងអ្នកបើកបរ ក្នុងម្នាក់ៗ ទទួលបានឃីត ១កញ្ចប់
និងថវិកា ៥ម៉ឺនរៀលផងដែរ ៕ ដោយ៖ភក្ដី















No comments:
Post a Comment