វគ្គបណ្ដុះបណ្ដាលស្ដីពី សេចក្ដីណែនាំគោលការណ៍ និងនីតិវិធី នៃការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ នៅខេត្តស្វាយរៀង - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Monday, December 17, 2018

វគ្គបណ្ដុះបណ្ដាលស្ដីពី សេចក្ដីណែនាំគោលការណ៍ និងនីតិវិធី នៃការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ នៅខេត្តស្វាយរៀង


(ស្វាយរៀង)៖ ក្រោមអធិបភាពឯកឧត្ដម រស់ផារិទ្ធិ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្ដមអភិបាលខេត្ត លោកជំទាវ ប្រាក់ ពុទ្ធី សមាជិកាក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាជាអធិបតីក្នុង វគ្គបណ្ដុះបណ្ដាលស្ដីពី សេចក្ដីណែនាំគោលការណ៍ និងនីតិវិធី នៃការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨នេះ និងមានការចូលរួមពី ប្រធានមន្ទីរមុខងារសាធារណៈ លោកនាយករងរដ្ឋបាលខេត្ត លោកអភិបាល ក្រុង ស្រុក និងលោក លោកស្រីដែលមានវត្តមានក្នុងវគ្គបណ្ដុះបណ្ដាល ជាច្រើនរូបទៀត ។
ឯកឧត្ដម រស់ ផារិទ្ធិ មានប្រសាសន៍ថា ក្នុរការតែងតាំងមុខតំណែងគ្រប់គ្រង រដ្ឋបាលថ្នាក់ក្រោមជាតិមានសមត្ថកិច្ចនីមួយៗ ត្រូវគោរពតាមគោលការណ៍នៃការបញ្រ្ជាបយេនឌ័រក្នុងវិស័យមុខងារសាធារណៈ និងគោលការណ៍បរិយាប័ន្ន និងសមធម៌សង្គម ហើយការតែងមុខតំណែងគ្រប់គ្រងត្រូវធ្វើឡើងដោយដីការបស់រដ្ឋបាលថ្នាក់ក្រោមជាតិមានសមត្ថកិច្ច ។






ផែនការយុទ្ធសាស្ត្រការបង្កើតចំនួនស្ដ្រីក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ បានកំណត់ចំណុចទិសដៅក្នុងមុខតំណែងគ្រប់គ្រងរដ្ឋបាលខេត្ត ២២% (២០១៩) និងនៅថ្នាក់ក្រុងស្រុក ២៧% (២០១៩) ។
ឯកឧត្ដមអភិបាលរងខេត្ត បានបញ្ជាក់ផងដែរថាក្នុងកម្មវិធីជាតិត្រូវបានបែងចែកជា ៣ដំណាក់កាល ៖
- ដំណាក់កាលទី១ (២០១១-២០១៤) មានគោលដៅបង្កើតរចនាសម្ព័ន្ធ និងប្រព័ន្ធអភិបាលកិច្ច ទាំងនៅថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ ដើម្បីធានាដល់ការអនុវត្តគោលនយោបាយព្រមទាំងធានាដល់ប្រសិទ្ធភាព និងស័ស័ក្តិសិទ្ធភាព នៃសេវាសាធារណៈដែលផ្ដល់ដោយរដ្ឋបាលថ្នាក់ក្រោមជាតិ ។





- ដំណាក់កាលទី២ (២០១៥-២០១៧) មានគោលដៅ ពង្រឹង និងពង្រីករចនាសម្ព័ន្ធ និងប្រព័ន្ធ ដើម្បីធានាអោយរដ្ឋបាលថ្នាក់ក្រោមជាតិ មានលទ្ធភាពដាក់ចេញ និងអនុវត្តគោលនយោបាយសម្រាប់មូលដ្ឋានរបស់ខ្លួន សំដៅលើកកម្ពស់ការផ្ដល់ សេវាសាធារណៈ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋានព្រមទាំងបង្កើតលទ្ធភាពដល់ប្រជាពលរដ្ឋ ជាពិសេសស្រ្ដី និងក្រុមជនងាយរងគ្រោះក្នុងការទទួលបាននូវសេវាសាធារណៈ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន ។
- ដំណាក់កាលទី៣ (២០១៨-២០២០) មានគោលដៅ លើកកម្ពស់គុណភាព និងប្រសិទ្ធភាពក្នុងការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាននៅរដ្ឋបាលរាជធានី ក្រុង ស្រុក និងឃុំ (រដ្ឋាបាលមូលដ្ឋាន) តាមរយៈការអនុវត្តមុខងារជាអាណត្តិទូទៅ មុខងារដែរបានផ្ទេរទោអោយ និងការផ្ដូចផ្ដើមគំនិតក្នុងការផ្ដល់សេវាសាធារណៈចាំបាច់នានាផ្សេងទៀត ៕ ដោយ៖ភក្ដី

No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages