វគ្គបណ្ដុះបណ្ដាលស្ដីពី កិច្ចការរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ នៅខេត្តស្វាយរៀង - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Wednesday, December 19, 2018

វគ្គបណ្ដុះបណ្ដាលស្ដីពី កិច្ចការរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ នៅខេត្តស្វាយរៀង


(ស្វាយរៀង)៖ ក្រោមអធិបភាពឯកឧត្ដម រស់ផារិទ្ធិ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្ដមអភិបាលខេត្ត លោកជំទាវ ប្រាក់ ពុទ្ធី សមាជិកាក្រុមប្រឹក្សា បានអញ្ជើញជាជាអធិបតីក្នុង វគ្គបណ្ដុះបណ្ដាលស្ដីពី កិច្ចការរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨នេះ និងមានការចូលរួមពី លោកនាយករងរដ្ឋបាលខេត្ត លោកអភិបាល ក្រុង ស្រុក និងលោក លោកស្រីដែលមានវត្តមានក្នុងវគ្គបណ្ដុះបណ្ដាល ជាច្រើនរូបទៀត ។






លោក រស់ ផារិទ្ធិ មានប្រសាសន៍ថាកន្លងមកក្រសួងមហាផ្ទៃបានខិតខំកសាងច្បាប់ លិខិតបទដ្ឋានគតិយុត្តដែរប្រើសម្រាប់គាំទ្រដល់ការបំបេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដូចជាច្បាប់៖ ព្រះរាជក្រឹត្យ អនុក្រឹត្យ សារាចរ ប្រកាស សេចក្ដីណែនាំ គោលនយោបាយ សៀវភៅណែនាំ និងឯកសារបច្ចេកទេស ដែរសំដៅធានាអោយរដ្ឋបាលថ្នាក់ក្រោមជាតិ មានសមត្ថភាពក្នុងការបំពេញការងារ ការផ្ដល់សេវា និងការអភិវឌ្ឍន៍ មូលដ្ឋានប្រកាសដោយចីរភាព ឆ្លើយតបទៅនឹងតម្រូវការចាំបាច់នានារបស់ប្រជាពលរដ្ឋទាងមូល ។



លោកអភិបាលរងខេត្ត បានបន្តថា៖ គោលបំណងក្នុងវគ្គបណ្ដុះបណ្ដាលកិច្ចការរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ នេះជួយអោយរដ្ឋបាលខេត្ត ក្រុង ស្រុក មានសមត្ថភាពក្នុងការរៀបចំ និងគ្រប់គ្រងកិច្ចការរដ្ឋបាលរបស់ខ្លួនមានបទដ្ឋានច្បាស់លាស់ និងមានប្រសិទ្ធភាពព្រោះថាយើងបំពេញការងារ គឺផ្អែកលើគោលការណ៍ច្បាប់ លិខិតបទដ្ឋានគិតិយុត្ត ។
ជាចុងបញ្ចប់នៃវគ្គបណ្ដុះបណ្ដាល លោកក៏បានសំណូមពរដល់មន្ត្រីទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ក្នុងវគ្គបណ្ដុះបណ្ដាលនេះអោយមានសមត្ថភាពក្នុងការរៀបចំ និងគ្រប់គ្រងកិច្ចការរដ្ឋបាលរបស់ខ្លួនមានបទដ្ឋានច្បាស់លាស់ និងមានប្រសិទ្ធភាព ទាំងអស់គ្នាផងដែរ ៕ ដោយ៖ភក្ដី


No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages