(ស្វាយរៀង)៖ ក្រោមអធិបភាពឯកឧត្តម ហែម ពិសិដ្ឋ
អភិបាលរងខេត្ត បានអញ្ជើញជាអធិបតីក្នុង ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង
នៃគណៈអភិបាលស្រុកស្វាយទាប ខេត្តស្វាយរៀង នៅថ្ងៃទី២៧ ខែធ្នូ ២០១៨ និងមានការចូលរួមពី
លោកនាយកទីចាត់ការធនធានមនុស្សសាលាខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត
លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង
លោកប្រធានមន្ទីរ-អង្គភាព នានាជុំវិញខេត្ត ។
លោក ហែម ពិសិដ្ឋ បានមានប្រសាសន៍ថា៖
ដោយបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សាស្រុក
គណៈអភិបាលស្រុក មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ
ប្រជាពលរដ្ឋនៅទូទាំងស្រុក
ដែលកន្លងមកបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត
បំពេញតួនាទីភារកិច្ចប្រកបដោយការសាមគ្គីភាពក្នុងជួរគណៈអភិបាលស្រុក
និងមន្ត្រីរាជការទាំងអស់ ធ្វើឲ្យស្រុករបស់ខ្លួន សម្រេចបាននូវលទ្ធផលល្អប្រសើរទាំងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ
និងការថែរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ
រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម
និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ដោយឡែកចំពោះការតែងតាំងមុខតំណែងនៅថ្ងៃនេះ
គឺជាដំណើរការរដ្ឋបាលធម្មតា ក្នុងការរៀបចំមុខតំណែងមន្ត្រីរាជការក្នុងមុខងារសាធារណៈ
ស្របទៅតាមគោលការណ៍គ្រប់គ្រងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ច្បាប់
និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដោយ លោក អ៊ុង សា
ត្រូវបានតែងតាំងជាអភិបាលរងស្រុកស្វាយទាប ខេត្តស្វាយរៀង ។
លោកក៏បានផ្ដាំផ្ញើនូវកិច្ចការសំខាន់ៗដូចជា៖
ទី១-ពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង
និងពង្រឹងរបៀបរបបធ្វើការងារ ដោយត្រូវចៀសវាងឲ្យបាននូវទំនាស់ផលប្រយោជន៍
និងទំនាស់ដែលកើតចេញពីការប្រើអំណាចមិនត្រឹមត្រូវ។
ទី២-បង្កើនការសហការក្នុងការថែរក្សា ពង្រឹងសន្តិភាព
ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការបង្ការទប់ស្កាត់
និងបង្រ្កាបបទល្មើសនានា ជាពិសេសបទល្មើសគ្រឿងញៀន ចោរកម្ម និងល្បែងស៊ីសង។
ទី៣-គណៈអភិបាលស្រុក ត្រូវរៀបចំធ្វើការបែងចែកតួនាទី
ភារកិច្ច និងការទទួលខុសត្រូវក្នុងជួរគណៈអភិបាលស្រុកឲ្យបានច្បាស់លាស់។
ទី៤-បន្តពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អ។
ទី៥-យកចិត្តទុកដាក់គ្រប់គ្រង
និងណែនាំស្មៀនឃុំដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលស្រុក
ឲ្យអនុវត្តបានត្រឹមត្រូវតាមតួនាទី ភារកិច្ចរបស់ខ្លួន។
ទី៦-ពង្រឹងការគ្រប់គ្រង
និងអភិវឌ្ឍន៍សមត្ថភាពមន្ត្រីរាជការ
ទី៧-បង្កើនការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ បរិស្ថាន
អនាម័យនៅក្នុង។ស្រុក ជាពិសេសនៅតាមទីប្រជុំជន និងនៅតាមដងផ្លូវសាធារណៈ
ដើម្បីលើកកម្ពស់សោភ័ណភាពស្រុក។
ទី៨-បន្តជំរុញ
និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានម៉ឺងម៉ាត់បំផុត។
ទី៩-ខិតខំរួមសហការគ្នាអភិវឌ្ឍន៍ស្រុកឲ្យកាន់តែមានការរីកចម្ររើនថែមទៀត
ព្រមទាំងត្រូវចុះដោះស្រាយបញ្ហា ឆ្លើយតបនឹងសេចក្ដីត្រូវការពិតប្រាកដ
និងជាក់ស្ដែងរបស់ប្រជាពលរដ្ឋឲ្យបានកាន់តែល្អជាងមុន ទូលាយជាងមុន ប្រសិទ្ធភាពជាងមុន
និងទទួលបានផលច្រើនជាងមុន ។
សូមបញ្ជាក់ថាៈយោងតាមប្រកាសស្តីពីការផ្ទេរភារកិច្ចនិងតែងតាំងមន្ត្រីរាជការរបស់ក្រសួងមហាផ្ទៃលេខ៧៩១១ប្រ.ក
ចុះថ្ងៃសុក្រ១៤កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែ ធ្នូ
ឆ្នាំ២០១៨ ត្រូវបានតែងតាំង លោក អ៊ុង សា
ឋានន្តរស័ក្ដិនាយក្រមការថ្នាក់លេខ៤ជាអភិបាលរង
នៃគណៈអភិបាលស្រុកស្វាយទាបខេត្តស្វាយរៀង ៕ ដោយ៖ភក្ដី













No comments:
Post a Comment