ប្រជាកសិករនៅភូមិគោកតែក ស្រុកចន្ទ្រា កំពុងតែអភិវឌ្ឍន៍លើផ្នែកវិស័យកសិកម្ម ហើយក៏បានស្នើដល់ថ្នាក់ដឹកនាំមេត្តាជួយជីកប្រឡាយទឹក និងធ្វើផ្លូវទៅកាន់តំបន់ព្រំដែន - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Thursday, December 27, 2018

ប្រជាកសិករនៅភូមិគោកតែក ស្រុកចន្ទ្រា កំពុងតែអភិវឌ្ឍន៍លើផ្នែកវិស័យកសិកម្ម ហើយក៏បានស្នើដល់ថ្នាក់ដឹកនាំមេត្តាជួយជីកប្រឡាយទឹក និងធ្វើផ្លូវទៅកាន់តំបន់ព្រំដែន


(ស្វាយរៀង)៖ ប្រជាកសិកររស់នៅតំបន់ព្រំដែនភូមិគោកតែក ឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង មានភាព សប្បាយរីករាយក្នុងការបង្ករបង្កើនផលស្រូវរដូវប្រាំង នាឆ្នាំនេះ ដោយឃើញស្រូវរបស់ខ្លួនមានការលូតលាស់ល្អ ព្រោះមានប្រព័ន្ធធារាសាស្ត្រអាចស្រោចស្រពគ្រប់ គ្រាន់ ទាំងនេះជាអំណោយផលមួយដែលជម្រុញឱ្យជីវភាពរស់នៅរបស់ពួកគាត់កាន់តែប្រសើឡើង ។







ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ នូវតំបន់កសិកម្មស្រូវរដូវប្រាំងនៃទឹកដីជំពុះទា ស្រុកចន្ទ្រា ខេត្តស្វាយរៀង បើតាមប្រជាពលរដ្ឋរស់នៅតំបន់នេះបានបញ្ជាក់ប្រាប់អង្គភាពយើងថា៖ ពួកគាត់រស់នៅបង្ករបង្កើនផលស្រូវលើដីព្រំដែនជាប់នឹង ប្រទេសវៀតណាមមិនដែលមានបញ្ហាអ្វីនោះទេ ហើយផលស្រូវដែលបានមកតែងតែលក់ទៅអោយឈ្មួញវៀតណាម ក្នុងតម្លៃសមរម្យ ។






ចំពោះបញ្ហាទឹកដី ពួកគាត់រស់នៅតំបន់នេះតាំងពីក្រោយថ្ងៃរំដោះ ៧មករា១៩៧៩មក គឺនៅដដែលមិនមានការបាត់បង់ដូចការចោទប្រកាន់របស់ក្រុមជ្រុលនិយមមួយចំនួន ដែលបានចោទប្រកាន់នាពេលកន្លងមកនោះទេ ប្រជាពលរដ្ឋបន្តថា អ្វីដែលរឹតតែធ្វើឱ្យពួកគាត់កក់ក្តៅនោះ គឺសប្បាយចិត្តនៅពេលឃើញរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដ៏ឈ្លាសវៃ បានគិតគូអំពីខ្សែក្រវ៉ាត់ព្រំដែនក្នុងការការពារបូរណភាពទឹកដី និងឈានដល់ការបោះបង្កោលព្រំដែនរវាងកម្ពុជា និងវៀតណាម ទាំងនេះ សបញ្ជាក់អោយឃើញថា ភាពរឹងមាំនៃកម្ពុជា គឺការការពារបូរណៈភាពទឹកដីមិនអោយបរទេសណាមួយឈ្លានពានទឹកដី
បានឡើយ ។




ប្រជាកសិករក៏បានសំណូមពរដល់ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ ដោយពួកគាត់ស្នើសុំស្តាប្រឡាយ និងសាងសង់ផ្លូវធ្វើដំណើរ នៅតាមអមសងខាងប្រឡាយរហូតទៅដល់ព្រំដែនវៀតណាម ដើម្បីងាយស្រួលបង្ករបង្កើន និងដឹកកសិផលរបស់គាត់ដោយសារសព្វថ្ងៃនេះផ្លូវចាស់បានរងនូវការខូចខាត់ស្ទើរទាំងស្រុងមិនអាចធ្វើដំណើរទៅកាន់តំបន់នោះបានទេនារដូវវស្សាផងដែរ ៕ ដោយ៖ភក្ដី




No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages