(ស្វាយរៀង)៖ ឯឧត្តម តូច ប៉ូលីវ៉ា អនុប្រធាន
សសយកខេត្ត និងជាប្រធានក្រុមការងារចុះជួយយុវជន សសយក ស្រុកកំពង់រោទិ៍
តំណាងដ៏ខ្ពង់ខ្ពស់ឯឧត្តម ឌី វិជ្ជា ប្រធាន សសយកខេត្ត
បាននាំយកសម្ភារសិក្សាទៅចែកជូនសិស្សានុសិស្ស
នៅសាលាអនុវិទ្យាល័យជ័យជម្នះចំនួន១៤០នាក់ និងបានឧបត្ថម្ភថវិកា មួយចំនួនដល់លោកគ្រូ
អ្នកគ្រូ ទាំង១៤នាក់ផងដែរ នៅថ្ងៃទី២៨ ខែធ្នូ
ឆ្នាំ២០១៨ ដែលស្ថិតនៅក្នុងឃុំព្រៃធំ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។ លោក តូច ប៉ូលីវា បានមានប្រសាសន៍ថា៖ ក្មួយៗសិស្សានុសិស្ស នាពេលបច្ចុប្បន្ននេះ ពិតជាមានសំណាងណាស់ ដែលមានឱកាសពេញលេញ និងសម្បូរបែប ទទួលបាននូវការអប់រំសិក្សាគ្រប់ទីកន្លែង ព្រោះថាសាលារៀន ត្រូវបានពង្រាយទៅកៀកជាប់នឹងរបងផ្ទះតែម្ដង ផ្ទុយស្រឡះពីជំនាន់មុន ដែលពុំមានឱកាសពេញលេញបែបនេះទេ ណាមួយសាលារៀននៅឆ្ងាយពីផ្ទះផង ។
ទន្ទឹមនេះផងដែរ
លោកបានផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ត្រូវចេះតស៊ូអំណត់ព្យាយាម ដោយយកចិត្តទុកដាក់រៀនសូត្រឲ្យបានពូកែថែមទៀត
ត្រូវធ្វើអំពើណាដែលល្អ និងមានផលប្រយោជន៍ដល់សង្គម ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន
និងគ្រឿងស្រវឹងគ្រប់ប្រភេទ ចៀសវាងឲ្យបាននូវអំពើអបាយមុខផ្សេងៗ
ព្រមទាំងត្រូវចូលរួមគោរពប្រតិបត្តិច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន
ដើម្បីសុវត្ថិភាពខ្លួនឯងផង និងអ្នកដទៃផង ។
សូមបញ្ជាក់ថា៖ អំណោយដែរចែកជួនក្មួយៗសិស្សានុសិស្ស
ក្នុងម្នាក់ៗទទួលបាន សៀវភៅ ប៊ិច បន្ទាត់ ខ្មៅដៃ ជ័រលុប និងសំភារៈសិក្សាមួយចំនួនទៀត
ចំណែកលោកគ្រូ អ្នកគ្រូទាំង១៤នាក់ ក្នុងម្នាក់ៗទទួលបានថវិការមួយចំនួន ផងដែរ៕
ដោយ៖ភក្ដី





No comments:
Post a Comment