កិច្ចព្រមព្រៀងស្ដីពី ការបង្កើតទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការនិងគ្នា រវាង សាលាក្រុងស្វាយរៀង ខេត្តស្វាយរៀង និង ទីក្រុងស៊ីភីង ខេត្តគីលីន - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Saturday, December 29, 2018

កិច្ចព្រមព្រៀងស្ដីពី ការបង្កើតទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការនិងគ្នា រវាង សាលាក្រុងស្វាយរៀង ខេត្តស្វាយរៀង និង ទីក្រុងស៊ីភីង ខេត្តគីលីន


(ស្វាយរៀង)៖ ក្រោមអធិបភាពឯកឧត្ដម ហែម ពិសិដ្ឋ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាជាអធិបតីក្នុង ពិធីកិច្ចព្រមព្រៀងរវាង សាលាក្រុងស្វាយរៀង ខេត្តស្វាយរៀង នៃព្រះរាជាណាចក្រកម្ពុជា និង ទីក្រុងស៊ីភីង ខេត្តគីលីន នៃសាធារណរដ្ឋប្រជាមានិតចិន ស្ដីពី ការបង្កើតទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការនិងគ្នា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ និងមានការចូលរួមពី លោក ណុប ចំរើន អភិបាលក្រុង​ស្វាយរៀង និង​លោក លី យ៉ាន លេខាធិការ​រង​កណៈក​ម្មា​ធិ​ការ​បក្ស​កុម្ម​នី​ស ក្រុង​ស៊ី​ភីង និង​គណៈ​ក្រុង​ស៊ី​ភីង ។​








នៅក្នុង​ការចុះ​កិច្ចព្រមព្រៀង​រវាង​ក្រុង​ទាំងពីរ ផ្តោត​សំំ​ខាន់​ទៅលើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ដ្រ និង​បច្ចេកទេស​វប្បធម៌ ការអប់រំ លើកកម្ពស់​ភាព​រីកចម្រើន និង​ការ​អភិ​វ​ឌ្ឋ​នៃ​ទីក្រុង ដោយបាន​បង្ហាញ​ពី មនោ ស​ញ្ចេ​ត​នារ​វាង​ប្រជាជន​ក៏ដូចជា​ប្រទេស​ទាំងពីរ (​កម្ពុជា​.​ចិន​) ផ្តោតទៅលើ​គោលនយោបាយ​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ ធ្វើឱ្យ​វិស័យ​វិនិយោគ​មានការ​រីកចំរើន ការជំរុញ​អ្នកវិនិយោគទុន​ទៅ​ក្រៅប្រទេស ស្របទៅតាម​ឱកាស​នេះដែរ ក្រោយពី​ការចុះ​អនុសារណៈ​កិច្ចព្រមព្រៀង​រវាង​សាលាក្រុង​ស្វាយរៀង ខេត្តស្វាយរៀង នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ទីក្រុង​ស៊ី​ភីង ខេត្ត​គី​លីន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​រួចហើយនោះ គឺ​យើង​អាច​ផ្លាស់ប្តូរ​បទពិសោធន៍​គ្នា​ទៅវិញទៅមក រវាង​ទីក្រុង​ទាំងពីរ ។​









ជា​ចុងបញ្ចប់​នៃ​កម្មពិធី​នេះ​គណៈ​ប្រ​ភិ​ភូ​ទីក្រុង​ស៊ី​ភីង ខេត្ត​គី​លីន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក៏បាន​អញ្ជើញ​ប្រតិភូ​សាលាក្រុង​ស្វាយរៀង ខេត្តស្វាយរៀង នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទៅធ្វើ​ទស្សនៈកិច្ច ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍​គ្នា​ទៅវិញទៅមក រវាង​ទីក្រុង​ទាំងពីរ ទៅតាម​ពេលវេលា​សមស្រប​ណាមួយ​ផងដែរ ៕ ដោយ៖ភក្ដី

No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages