(ស្វាយរៀង)៖ ក្រោមអធិបភាពឯកឧត្ដម រស់ ផារិទ្ធិ អភិបាលរងខេត្តស្វាយរៀង
ឯកឧត្ដម ហ៊ីង ស៊ីដេត ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាល និងជាទីប្រឹក្សាអមក្រសួងការងារ
និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុង
កិយប្រជុំបូកសរុបលទ្ធផលបណ្ដុះបណ្ដាលឆ្នាំ២០១៨ និងលើកទិសទៅអនុវត្តន៍ឆ្នាំ២០១៩
ក្រោមគម្រោងអភិវឌ្ឍន៍វិស័យអប់រំបណ្ដុះបណ្ដាល បច្ចេកទេស និងវិជ្ចាជីវះ នៅថ្ងៃទី១០
ខែមករា ឆ្នាំ២០១៩ និងមានការចូលរួមពី លោកនាយករងរដ្ឋបាលសាលាខេត្ត
លោកស្នងការរងនគរបាលខេត្តនិងលោកប្រធានមន្ទីរ-អនុប្រធានមន្ទីរ
អង្គភាពនានាជុំវិញខេត្ត លោកនាយក លោកគ្រូ អ្នកគ្រូ
និងបុគ្គលិកនៃវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង តំណាងអង្គការ
និងរដ្ឋបាលដៃគូ ព្រមទាំងលោក
លោកស្រីជាមេឃុំនៅតាមបណ្ដាស្រុកគោលដៅមួយចំនួនទៀត ។
លោក រស់ ផារិទ្ធ មានប្រសាសន៍ថា៖
ការបណ្តុះបណ្តាលវិជ្ជាជីវៈនេះ រដ្ឋបាលខេត្តសូមគាំទ្រទាំងស្រុង ព្រោះនេះ ជាការងារមួយ
ដែលបានជួយដល់សិស្សនិស្សិត និងប្រជាពលរដ្ឋ នៅតាមសហគមន៍ ឲ្យមានចំណេះដឹង
ជំនាញវិជ្ជាជីវៈ ដើម្បីទទួលបានការងារ ធ្វើក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រ
ស្របតាមយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៤ របស់របស់រាជរដ្ឋាភិបាល នៅអាណត្តិទី៦
ដោយបានបញ្ជាក់ថា បច្ចុប្បន្នខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេស
កំពុងដំណើរការចំនួន៨កន្លែង សរុបនៅទូទាំងខេត្ត មានរោងចក្រ សហគ្រាស គ្រឹះស្ថានឯកជន
ចំនួន១៨៦កន្លែង បានបង្កើតការងារធ្វើជូនប្រជាពលរដ្ឋ បានប្រមាណ៦៨,១៣៤នាក់ ដែលបានកាត់បន្ថយភាពក្រីក្រ និងការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋ
។
លោកបានថ្លែងនូវការផ្តាំផ្ញើថា វិទ្យាស្ថានត្រូវរៀបចំលក្ខណៈសម្បត្តិ
ឲ្យបានគ្រប់គ្រាន់ ដើម្បីលើកទឹកចិត្តតាមគ្រប់មធ្យោបាយ ក្នុងការបង្កើនប្រសិទ្ធភាព
នៃការការបណ្តុះបណ្តាលផ្នែកបច្ចេកទេស និងវិជ្ជាជីវៈពិសេស ត្រូវលើកទឹកចិត្ត
ដល់សិក្ខាកាម សិស្សនិស្សិត ជានារីជនងាយរងគ្រោះ ជនក្រីក្រដែលនៅតំបន់
ជនបទឲ្យមកទទួលសេវាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ប្រកបដោយសមធម៌ ត្រូវពង្រឹង
កិច្ចសហប្រតិបត្តិការ ឲ្យរលូនបានល្អ រវាងស្ថាប័ន មន្ទីរ អង្គភាពនានា។
នានា វិស័យឯកជន និងអង្គការជាតិ និងដៃគូអភិវឌ្ឍនានា
ដើម្បីកៀរគរធនធានហិរញ្ញវត្ថុ សម្ភារ ធនធានមនុស្ស ឧបករណ៍បច្ចេកទេស សម្ភារបរិក្ខារ
ក្នុងគោលបំណងលើកកម្ពស់វិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស ជំនាញវិជ្ជាជីវៈ ជូនសិស្ស
និស្សិត សិក្ខាកាម និងបងប្អូនប្រជាពលរដ្ឋ ឲ្យក្លាយទៅជាកម្លាំងពលកម្ម
ជំនាញដែលមិនអាចខ្វះបាន បំពេញតម្រូវការ នៃការរីកចម្រើនផ្នែកកសិ-ឧស្សាហកម្ម
សិប្បកម្ម វិស័យឧស្សាហកម្ម និងការរីកចម្រើន នៃបច្ចេកវិទ្យានាសម័យទំនើប ៕ ដោយ៖ភក្ដី













No comments:
Post a Comment