(ស្វាយរៀង)៖ រោងចក្របៃហុង ខេមបូ ឯ.ក ទើបបើកដំណើរការ
កាលពីខែវិច្ឆិកា ឆ្នាំ2018 មានកម្មករនិយោជិតទាំងអស់ប្រមាណ
១០០០នាក់ ស្ទើរតែទាំងអស់សុទ្ធសឹងជាកម្មករសាកល្បងមិនទាន់ក្លាយជាកម្មករពេញសិទ្ធនៅឡើយ
ស្ថិតក្នុងរយៈពេលសាកល្បង កម្មករមិនទាន់ទទួលបានសិទ្ធិពេញលេញដូចកម្មករពេញសិទ្ធិឡើយ ។
កម្មករសាកល្បងមិនអាចឈរឈ្មោះឲ្យគេបោះឆ្នោតជាថ្នាក់ដឹកនាំសហជីពបានទេ
ពីព្រោះថាខ្លួនមិនមែនជាកម្មករពេញសិទ្ធ
ហើយស្ថិតក្នុងដំណាក់កាលវាយតម្លៃអំពីកម្រិតវិជ្ជាជីវៈ កម្រិតជំនាញ អាកប្បកិរិយា
និងការគោរពបទបញ្ជាផ្ទៃក្នុង ពីនិយោជក ។ បើសិនជានិយោជកបានពិនិត្យវាយតម្លៃ
កម្មករសាកល្បងណាមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទេ
និយោជកមានសិទ្ធិគ្រប់គ្រាន់ក្នុងការមិនទទួលយកកម្មករសាកល្បងនោះឲ្យក្លាយជាកម្មករពេញសិទ្ធិ
។
*ការជ្រើសរើសកម្មករសាកល្បងឲ្យធ្វើជាថ្នាក់ដឹកនាំសហជីពនឹងនាំឲ្យមានផលវិបាកនៅពេលដែលនិយោជកវាយតម្លៃអំពីកម្រិតជំនាញនិងអាកប្បកិរិយា
អាចមិនទទួលយកកម្មករសាកល្បងអោយក្លាយជាកម្មករពេញសិទ្ធិ ។
ចំពោះតំណាងកម្មករ បីនាក់ដែលត្រូវរោងចក្របៃហុង ខេមបូ
ឯ.ក បញ្ឈប់ពីការងារនោះហើយបានអះអាងថាខ្លួនជា ថ្នាក់ដឹកនាំសហជីពប្រចាំរោងចក្រនោះ
មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀងមិនទទួលស្គាល់នូវភាពស្របច្បាប់របស់ពួកគេទេ
ពីព្រោះ ៖
-កម្មករទាំងបីនាក់នោះសុទ្ធតែជាកម្មករសាកល្បង
មិនអាចឈរឈ្មោះឲ្យគេបោះឆ្នោតធ្វើជាថ្នាក់ដឹកសហជីពបានទេ
-មិនអាចទទួលបានការការពារពិសេសដើម្បីរួចផុតពីការបញ្ឈប់ការងារបានទេ ព្រោះពុំមានជូនដំណឹងអំពីបញ្ជីឈ្មោះអ្នកដែលត្រូវទទួលបានការការពារពិសេស ( ថ្នាក់ដឹកនាំសហជីព និងស្ថាបនិកដែលបានចូលរួមបោះឆ្នោត ) មករោងចក្រ និងមន្ទីរការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត។
-មិនទាន់បានដាក់ពាក្យសុំចុះបញ្ជិកាសហជីពមកមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តនៅឡើយ ។
សហជីពណាដែលមិនទាន់ចុះបញ្ជិកា ហើយធ្វើសកម្មភាពដឹកនាំកូដកម្ម គឺជាអំពើខុសច្បាប់ស្តីពីសហជីព។ ការដឹកនាំចរចារ ឬផ្សះវិវាទជាភារកិច្ចរបស់សហជីពមូលដ្ឋានប្រសិនបើសហជីពមូលដ្ឋាននោះបានបំពេញគ្រប់គ្រាន់តាមលក្ខខណ្ឌតម្រូវដែលមានចែងក្នុងច្បាប់ស្តីពីសហជីព។ បន្ថែមពីលើនេះទៀត សហព័ន្ធសហជីព ពុំមានភារកិច្ចក្នុងការ ចរចារ ឬ ផ្សះផ្សាវិវាទនៅក្នុងរោងចក្រឡើយ ។
*បញ្ហាដែលកើតឡើងកន្លងរវាងកម្មករសាកល្បង
និងរោងចក្របៃហុង រដ្ឋបាលខេត្តរួមនឹងមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
បានខិតខំដោះស្រាយនិងទប់ស្កាត់អំពើហឹង្សា(ការបំផ្លាញទ្រព្យសម្បត្តិក្រុមហ៊ុន)រហូតទទួលបានការសះជា
ជាបន្តបន្ទាប់ តែនៅថ្ងៃទី១១ ខែមករា ២០១៩
មានមនុស្សមួយក្រុមបានបង្កភាពភ័យខ្លាចដោយប្រើចំពាមកៅស៊ូបាញ់មកលើដំបូលរោងចក្រក្នុងចេតនាអោយកម្មករផ្អើលឈប់ធ្វើការ
ដើម្បីចូលរួមតវ៉ាប្រឆាំងនឹងរោងចក្រដែលបានបញ្ឈប់កម្មករសាកល្បងទាំង៣នាក់
ក្រោយពីទទួលពត៌មាននេះក្រុមការងារដោះស្រាយបញ្ហាកូតកម្ម បាតុកម្ម គ្រប់មុខសញ្ញា
ខេត្ត ដឹកនាំដោយលោកអភិបាលរងខេត្ត បានទៅដល់រោងចក្រភ្លាមៗ តែពុំបានជួបកម្មករទេ
តែលឺដំណឹងថាកម្មករនាំគ្នាមកសាលាខេត្ត
ក្រុមការងារក៏បានត្រឡប់មកជួបពួកគាត់ដើម្បីពន្យល់និងទទួលយកលិខិតសំណូមពរពីក្រុមកម្មករ
ហើយបានអោយកម្មកររំសាយត្រឡប់ទៅផ្ទះវិញ រងចាំទទួលការដោះស្រាយនៅព្រឹកថ្ងៃទី១២ ខែមករា
២០១៩ នៅតំបន់សេដ្ឋកិច្ចពិសេស Giga SEZ។
ការខិតខំដោះស្រាយបញ្ហារវាងកម្មករសាកល្បងនិងរោងចក្របៃហុង
រដ្ឋបាលខេត្តដោះស្រាយដោយឈរលើគោលការណ៍ច្បាប់និងលិខិតបទដ្ឋានគតិយុត្តិនានាដែលពាក់ព័ន្ធ
ពោលគឺចង់បញ្ចប់បញ្ហាអោយបានឆាប់រហ័សកុំអោយខូចខាតផលប្រយោជន៍ដល់ភាគីទាំងពីរ
មិនដូចនឹងអ្វីដែលសារពត៌មានមួយចំនួនចុះផ្សាយនោះឡើយ ៕ ដោយ៖ភក្ដី











No comments:
Post a Comment