(ស្វាយរៀង)៖ ក្រោមអធិបភាពឯកឧត្តម តូច ប៉ូលីវ៉ា
អភិបាលរងខេត្តស្វាយរៀង លោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន
បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារយុទ្ធិសាស្ត្រលើកិច្ចគាំពារបរិស្ថាន
ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព
នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី
ប្រតិភូក្រសួងបរិស្ថាន លោកប្រធាន លោកអនុប្រធានមន្ទីរបរិស្ថានខេត្ត
និងមន្ត្រីរាជការក្រោមឱវាទមន្ទីរបរិស្ថានខេត្តស្វាយរៀង ។
នៅក្នុងកិច្ចប្រជុំនោះដែរក៏មានចំណុចមួយចំនួនសម្រាប់អោយមន្ទីរបរិស្ថានខេត្ត
អាចចូលរួមអនុវត្តកិច្ចការនេះទទួលបានជោគជ័យ ៖
-ធ្វើបច្ចុប្បន្នភាព
និងរៀបផែនការសកម្មភាពចុះត្រួតពិនិត្យគុណភាពបរិស្ថាន និងពង្រឹងការអនុវត្តច្បាប់
តាមបណ្ដារោងចក្រ សហគ្រាស
ក្រុមហ៊ុនដឹកជញ្ជូនដីនិងជីកអាចម៍ដី ភោជនីយដ្ឋាន សណ្ឋាគារ អាហារដ្ឋាន...
-ធ្វើរបាយការណ៍អោយច្បាស់លាស់ពីការចុះអធិការកិច្ច
ការចេញលិខិតបញ្ជាកែប្រែ និងការផាកពិន័យ តាមរោងចក្រ
សហគ្រាសនានាដែលបានអនុវត្តខុសច្បាប់និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធបរិស្ថាន
-ចុះផ្សព្វផ្សាយ អប់រំ
អំពីចំណេះដឹងទាក់ទង់នឹងការគាំពារបរិស្ថានតាមទីផ្សារ ទីប្រជុំជន និងសហគមន៍
ជាពិសេសសំដៅការអនុវត្ត អនុក្រឹត្យលេខ ១១៣
-ចុះពិនិត្យទីតាំងចាក់សម្រាម់ឯកជននានារបស់ក្រុមហ៊ុនប្រមូលសម្រាម់
ធានាអោយបានត្រឹមត្រូវតាមបច្ចេកទេស
-ធ្វើបច្ចុប្បន្នភាពតំបន់ដែលត្រូវអភិរក្ស (បឹង
ព្រែក ព្រៃឈើ ជម្រកសត្វស្លាប .....) នៅក្នងខេត្ត ងាយស្រួលគ្រប់គ្រង់ ការពារ
ព្រមទាំងអាចសុំការគាំទ្រពីថ្នាក់ជាតិ
-សហការជាមួយមន្ទីរពាក់ព័ន្ធដើម្បីជំរុញអោយក្រុមហ៊ុនដឹកជញ្ជូនអាចម៍
និងជីកយកអាចម៍ដី គោរពកិច្ចសន្យាបរិស្ថាន
ធានាកុំអោយប៉ះពាលដល់ប្រជាជននិងបរិស្ថានជុំវិញ
-ពិនិត្យពិភាក្សាធ្វើផែនការសម្រាប់អនុវត្តស្មារតីអនុក្រឹត្យលេខ
២៣៥ ស្ដីពីការគ្រប់គ្រង់សណល់ទឹកកង្វក់
-សំណូមពរក្រសួងបរិស្ថានអោយមានការបណ្តុះបណ្តាលធនធានមនុស្សបន្ថែមទៀតលើការងារគាំពារបរិស្ថាន
ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះនិងការអភិវឌ្ឍដោយចីរភាព
ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងការវាយតម្លៃមេត្រីភាពបរិស្ថាន ៕ ដោយ៖ភក្ដី







No comments:
Post a Comment