(ស្វាយរៀង)៖ ក្រោមអធិបភាពឯកឧត្តម តូច
ប៉ូលីវ៉ាអភិបាលរងខេត្តស្វាយរៀង បានអញ្ជើញជាជាអធិបតី
ក្នុងកិច្ចប្រជុំសន្និបាតបូកសរុបលទ្ធផលការងារអប់រំ
យុវជននិងកីឡាឆ្នាំសិក្សា២០១៧.២០១៨ និងលើកទីសដៅសកម្មភាពការងារឆ្នាំ២០១៨ និង២០១៩
នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ នៅសាលប្រជុំមន្ទីរអប់រំ យុវជននិងកីឡាខេត្ត
និងមានការចូលពីលោកខៀវ សំអុលប្រធានអប់រំ យុវជននិងកីឡាខេត្ត
លោកគ្រូអ្នកគ្រូជានាយកសាលា ប្រធានការិយាល័យអប់រំស្រុក
ក្រុងទាំង៨នៃខេត្តស្វាយរៀងនិងអស់លោក លោកស្រីជាប្រធានមន្ទីរជុំវិញខេត្តជាច្រើនរូប ។
លោកតូច ប៉ូលីវ៉ា បានថ្លែងនូវការកោតសរសើរដល់មន្ទីរអប់រំ
យុវជននិងកីឡាខេត្ត ដែលបានខិតខំបំពេញការងារតាមតួនាទីរៀងៗខ្លួន
ប្រកបដោយលទ្ធផលល្អជាទីពេញចិត្ត ស្របតាមទីសដៅរបស់ ក្រសួងអប់រំ
យុវជននិងកីឡាដែលបានដាក់ចេញ ។
លោកក៏បានសំណូមពរដល់ អង្គសន្និបាតទាំងមូល
និងមន្ត្រីគ្រប់គ្រងអប់រំទាំងអស់ ត្រូវយកចិត្តទុកដាក់ដល់បញ្ហាសំខាន់ៗមួយចំនួនក្នុងនោះ
ត្រូវយកចិត្តទុកដាក់ប្រមូលកុមារដល់វ័យសិក្សាអោយចូលរៀនបានច្រើនជាអតិបរមាទាំងនៅទីប្រជុំជននិងនៅទីជនបទ
ចាប់ពីមត្តេយសិក្សាឡើងទៅ
និងរក្សាបាននៅស្ថេរភាពសិស្សអោយបន្តការសិក្សារៀនសូត្ររហូតចប់មធ្យមសិក្សា
និងបន្តចូលរៀនរហូតបញ្ចប់ឧត្តមសិក្សា ។
លោកអភិបាលរងខេត្តបានបន្តថា៖
ត្រូវបន្តកែលម្អបរិស្ថានសាលារៀន អោយក្លាយជាទីមនោរម្យ
ដើម្បីទាក់ទាញកុមារអោយចាប់អារម្មណ៍ និងមានចិត្តចង់ទៅសាលារៀន
មួយវិញទៀតទន្ទឹមនិងការយកចិត្តទុកដាក់ទាំងបរិមាណ
ក៏ត្រូវយកចិត្តទុកដាក់ពង្រឹងបន្ថែមទៀត នូវគុណភាពប្រកបដោយគណៈនេយ្យភាព ។
លោកកក៏បានបញ្ជាក់ថា៖ ការពង្រឹងគុណភាពអប់រំ
វាមានហេតុផលពាក់ពន្ធ័ទៅនិងកត្តាជាច្រើនដូចជា កត្តាគ្រូ សិស្ស
កត្តាគ្រប់គ្រងដឹកនាំគឺជាកត្តាសំខាន់ដូចពាក្យស្លោកមួយពោលថាគ្រូល្អ សិស្សល្អ
គ្រូពូកែ សិស្សពូកែ នាយកល្អ សាលាល្អ ។
ក្រៅពីនេះក៏នៅមានកត្តាមួយចំនួនទៀត ដែលជះឥទ្ធិពលលើគុណភាពអប់រំមានកត្តាគ្រួសារ
និងកត្តាសង្គមដែលកត្តាទាំងអស់នេះជាកត្តាដែលមិនអាចខ្វះកត្តាមួយណាបានឡើយ
ពីព្រោះតាមគោលដៅអប់រំប្រកបដោយចីរភាពរបស់យើងគឺកសាងពលរដ្ឋសកលប្រកបដោយសមត្ថភាពទាំងចំណេះដឹង
ចំណេះធ្វើ មានសីលធម៌ មានសុជីវធម៌និងចេះរួមរស់ជាមួយគ្នាប្រកបដោយភាពសុខដុមរមនា ។
នៅក្នុងពិធីបើកអង្គសន្និបាតនោះក៏បានចែកទង់កិត្តិយស និងបំពាក់មេដាយជូនដល់លោកប្រធានមន្ទីរអប់រំ
និងអស់លោក លោកស្រីជាអនុប្រធានមន្ទីរ នាយកសាលាផងដែរ ៕ដោយ៖ភក្ដី












No comments:
Post a Comment