(ស្វាយរៀង)៖ លោក ឈុន យិថុង (Choon Yik
Thong) អគ្គនាយកក្រុមហ៊ុន ថតស្ព័តថេកស្ទាយ បានអញ្ជើញចូលរួមក្នុង
ពិធីសម្ភោធ បណ្ណាល័យ-មណ្ឌលសិក្សា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ និងមានការចូលរួមពី
លោកនាយកសមាគមរោងចក្រកាត់ដេរនៅកម្ពុជា លោក ខេន លូ លោក កាំង ម៉ូនីកា លោក ហុក សុធី និងតំណាងតំបន់សេដ្ឋកិច្ចពិសេសមេនហាធេន
និងភ្ញៀវកិត្តិយសចូលរួមជាច្រើននាក់ទៀតផងដែរ នៅក្នុង នៅរោងចក្រ ថបស្ព័តថេកស្ទាយ
លីមីតធីត ក្រុងបាវិត ខេត្តស្វាយរៀង ។
នៅក្នុងពិធីសម្ភោធបណ្ណាល័យ-មណ្ឌលសិក្សានេះផងដែរ
លោកអគ្គនាយកក្រុមហ៊ុន ឈុន យិថុង បានអោយដឹងថា៖ ធនធានមនុស្សយើង ចាំបាច់ណាស់ត្រូវតែមានការអភិវឌ្ឍន៍
ដូចច្នេះហើយទើបគាត់សម្រេចបង្កើត បណ្ណាល័យនៅក្នុងរោងចក្រ ថបស្ព័ត
នេះឡើងដើម្បីចង់អោយកម្មករកម្មការិនី និងនិយោជិកទាំងអស់ មករៀនសូត្រ បង្កើតចំណេះដឹង
និងអភិវឌ្ឍន៍ខ្លួនរបស់ពួកគាត់អោយមានភាពរីកចម្រើន ។
ហើយលោកអគ្គនាយកក្រុមហ៊ុន បានបន្តថា៖ ទោះបីជាយ៉ាងណាលោក
លើកទឹកចិត្តអោយកម្មករកម្មការិនី និងនិយោជិកទាំងអស់
ត្រូវតែចូលរួមសិក្សាស្រាវជ្រាវនូវចំណេះដឹងផ្សេងៗពីបណ្ណាល័យនេះ
ដើម្បីបង្កើតសមត្ថភាព និងចំណេះដឹងរបស់ខ្លួន អោយមានភាពរីកចំរើន ។
នៅក្នុងឱកាសនោះដែរ លោក ហុក សុធី ប្រធានអង្គការស៊ីហ្វា
បានអោយដឹងថា៖ មូលហេតុដែរយើងបង្កើតបណ្ណាល័យ នៅក្នុងរោងចក្រ
ពីព្រោះយើងមើលឃើញហើយថានៅរោងចក្រ មានមនុស្សច្រើនណាស់
ហើយពួកគាត់សុទ្ធតែមកពីតាមស្រុកស្រែជនបទឆ្ងាយៗ
ជាពិសេសពួកគាត់មិនសូវមានចំណេះដឹងជ្រៅជ្រះ ទើបយើងសម្រេចបង្កើតបណ្ណាល័យ-មណ្ឌលសិក្សា
នៅទីនេះដើម្បីអោយពួកគាត់ បានចូលមើលចូលអាន និងសិក្សាស្រាវជ្រាវបង្កើតសមត្ថភាព
និងចំណេះដឹងរបស់ពួកគាត់ ។
លោក ហុក សុធី បានបន្តទៀតថា៖
ការបង្កើតបណ្ណាល័យ-មណ្ឌលសិក្សា នៅតាមរោងចក្រនេះបង្កើតបានចំនួន១៩កន្លែងមកហើយ
នៅក្នុងរយៈពេល១៣ឆ្នាំមកនេះ។
លោកក៏បានសំណូមពរអោយមានការបង្កើតបណ្ណាល័យ-មណ្ឌលសិក្សា
នៅតាមរោងចក្រដទៃទៀត ដើម្បីអោយកម្មករកម្មការិនី និងនិយោជិកទាំងអស់បង្កើតសមត្ថភាព
និងចំណេះដឹង អោយមានភាពរីកចំរើន និងការអភិវឌ្ឍន៍ខ្លួនរបស់ពួកគាត់ផងដែរ ៕ ដោយ៖ភក្ដី
















No comments:
Post a Comment