អបអរសាទរ ពិធីមីន្ទិញខួបអនុស្សាវរីយ៍ លើកទី៤០ ទិវាជ័យជម្នះ ៧មករា (៧.១.១៩៧៩-៧.១.២០១៩ - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Tuesday, January 8, 2019

អបអរសាទរ ពិធីមីន្ទិញខួបអនុស្សាវរីយ៍ លើកទី៤០ ទិវាជ័យជម្នះ ៧មករា (៧.១.១៩៧៩-៧.១.២០១៩


(ស្វាយរៀង)៖ ក្រោមអធិបតីភាពឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណអភិបាលខេត្ត បានអញ្ជើញជាជាអធិបតី ក្នុងពិធីពិធីមីន្ទិញខួបអនុស្សាវរីយ៍ លើកទី៤០ ទិវាជ័យជម្នះ ៧មករា (៧.១.១៩៧៩-៧.១.២០១៩) នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ និងមានការអញ្ជើញចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត ថ្នាក់ដឹកនាំស្ថាប័ននានា មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធគ្រប់ផ្នែក លោកគ្រូអ្នកគ្រូ សិស្សានុសិស្សនិសិត្ស និងប្រជាពលរដ្ឋចូលរួមប្រមាណជាង៤០០០នាក់ នៅសាលាខេត្តស្វាយរៀង ។




លោកអភិបាលខេត្ត បានអានសុន្ទរកថារបស់សម្ដេចតេជោ ហ៊ុន សែន ថ្លែងក្នុងខួបលើកទី៤០ ទិវាជ័យជម្នះ ៧មករា រាជរដ្ឋាភិបាល កំពុងជំរុញអនុវត្តយ៉ាងសកម្មនូវរបៀបវារៈអភិវឌ្ឍន៍ជាតិដ៏ស៊ីជម្រៅ និងទូលំទូលាយ តាមរយៈ យុទ្ធសាស្ដ្រចតុកោណ-ដំណាក់កាលទី៤ដែលសម្ដេច បានដាក់ចេញផ្ទាល់ មិនទុកឲ្យស្ថានភាពអាក្រក់ណាមួយ មកបង្កជាឧបសគ្គរារាំង ដល់ការសម្រេចនូវក្ដីប្រាថ្នារបស់កម្ពុជាឡើយ មានប្រវត្តិសាស្ដ្រមួយ ដែលមិនអាចឲ្យកើតមានសាជាថ្មីវិញបានទេ នោះគឺការបែកបាក់ជាតិ មានប្រភពពីមហិច្ឆតារបស់អ្នកនយោបាយ ដែលយកប្រជាជនធ្វើជាឧបករណ៍ ដើម្បីសម្រេចផលប្រយោជន៍ផ្ទាល់របស់ខ្លួន ដោយពុំគិតជោគវាសេនារបស់ជាតិ។





លោកបានបន្តទៀតថា៖ ជាពិសេសសម្រាប់ស្រទាប់យុវវ័យដ៏ច្រើនកុះករ ដែលបានទទួលការបណ្ដុះបណ្ដាលនៅគ្រប់កម្រិត ព្រមទាំងបានទទួលនូវមរតក ស្នាដៃ ចំណោះដឹង គំនិតបញ្ញា រួមជាមួយនឹងបទពិសោធន៍ ពីអ្នកជំនាន់មុននិងដែលកំពុងបង្ហាញ នូវភាពស្វាហាប់ ក្នុងការបំពេញការងារគ្រប់ផ្នែក នៅទូទាំងប្រទេស ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន។





ជាមួយនឹងការខិតខំពុះពារប្រឹងប្រែងឥតសំចៃកកម្លាំងកាយ ចិត្តប្រាជ្ញា និងស្មារតី ពិតជានឹងសម្រេច នូវគោលដៅដ៏ឧត្តុងឧត្តម គឺការកសាងកម្ពុជា ឲ្យកាន់តែរីកចម្រើន ក្លាយទៅជាប្រទេសជឿនលឿនមួយ និងជាសង្គមប្រកបដោយអរិយធម៌ និងសេចក្ដីស្រឡាញ់ ដោយគ្មានការកើតឡើងជាថ្មីនូវសង្គ្រាម អំពើប្រល័យពូជសាសន៍ និងការបែកបាក់ផ្ទៃ ក្នុងជាតិដូចពេលមុននុះឡើយ ៕ ដោយ៖ភក្ដី




No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages