ពិធីជួបសំណេះសំណាលជាមួយសមាគមនារី និងអតីតនារីជានិវត្តន៍ជន ដើម្បីអបអរសាទរខួបលើកទី៤០ នៃការបង្កើត សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Saturday, January 5, 2019

ពិធីជួបសំណេះសំណាលជាមួយសមាគមនារី និងអតីតនារីជានិវត្តន៍ជន ដើម្បីអបអរសាទរខួបលើកទី៤០ នៃការបង្កើត សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍


(ស្វាយរៀង)៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាគមនារី និងអតីតនារីជានិវត្តន៍ជន ដើម្បីអបអរសាទរខួបលើកទី៤០ នៃការបង្កើត សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩ នៅសាលប្រជុំធំសាលាខេត្តស្វាយរៀង ។





លោកជំទាវកិត្តិសង្គហបណ្ឌិត បានថ្លែងនូវការកោតសរសើរចំពោះ ស្នាដៃការងាររបស់បងប្អូននារី ដោយអ្នកខ្លះបានពលីជីវិត ខ្លះពិការ ខ្លះមេម៉ាយ ក្នុងន័យការពារបូរណភាទឹកដី ដោយបានយកអស់ស្មារតី ដោយការទទួលខុសត្រូវខ្ពស់ យកអស់ កម្លាំងកាយចិត្តក្នុងការបំពេញភារកិច្ច ទទួលបានជោគជ័យ ក្នុងនាមជាបុគ្គលិកសមាគម និងរាជរដ្ឋាភិបាល បានប្រគល់ជូន ហើយទទួលបានលទ្ធផលល្អប្រសើរ គួរជាទីមោទនៈ នាពេលកន្លងមក រយៈពេល៤០ឆ្នាំ សមាគមនារីកម្ពុជា បានចាក់ឫសយ៉ាងជ្រៅទៅក្នុងស្រទាប់មហាជនហើយបានដើរតួនាទីយ៉ាងសំខាន់ សក្កិសមជាអ្នកតំណាងអោយផលប្រយោជន៍ របស់នារីនិងកុមារនិងការផ្តល់កិត្តិយសដោយចាត់ទុកនារីជាដៃគូរដែលពុំអាចខ្វះបានក្នុងកិច្ចការអភិវឌ្ឍប្រទេសជាតិ ។



ដោយឡែកសម្រាប់ខេត្តស្វាយរៀងនារីក៏បានចូលរួមយ៉ាងសកម្មក្នុងការកសាងនិងស្តាប្រទេសជាតិដែលសល់ពីផេះផង់ពីរបបប្រល័យពូជសាសន៍ប៉ុលពត អោយមានការរីកចម្រើនលើគ្រប់វិស័យ ហើយក្នុងនោះនារីបានចូលរួមដោះមីនដែលសល់ពីសង្គ្រាមទទួលបានជោគជ័យ ជាទីបញ្ចប់ លោកជំទាវក៏បានធ្វើការផ្សព្វផ្សាយអនុសាសន៍ទាំង ១១ចំណុច ដែលជាលទ្ធផលដែល បានមកពីសន្និបាត គណៈកម្មាធិការកណ្តាល លើកទី ៤១ អណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ដែលបានបញ្ចប់ទៅកាលពីពេលថ្មីៗ ៕ ដោយ៖ភក្ដី

No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages