(ស្វាយរៀង)៖ ក្រោមអធិបភាពលោក ប្រាក់ សុវណ្ណ
អភិបាលរងខេត្ត តំណាងឯកឧត្ដមអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាជាអធិបតីក្នុង
ពិធីប្រកួតកីឡាវាយសី វ័យចំណាស់ខេត្តស្វាយរៀង ដណ្ដើមពានរង្វាន់ថ្ងៃ៧ ខែមករា
ឆ្នាំ២០១៩ ខួបលើកទី៤០ ១៩៧៩-២០១៩ និងមានការចូលរួមពី លោក លោកស្រី ភ្ញៀវកិត្តិយស
និងកីឡាករវាយសីជាច្រើនរូបទៀត នៅល្ងាចថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ ។
នៅក្នុងពិធីនោះលោក ប្រាក់ សុវណ្ណ មានប្រសាសន៍ថា៖
កីឡាវាយសីដែលរៀបចំនៅក្លិបវាយសីខេត្តស្វាយរៀង ធ្វើឡើងដើម្បីអបអរសាទរ
បុណ្យចូលឆ្នាំសកល២០១៩ និងចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០ នៃទិវាជ័យជម្នះ ៧មករា
។
ការប្រកួតកីឡាវាយសីនៅខេត្តស្វាយរៀង គឺដើម្បីបង្ហាញពីការយកចិត្តទុកដាក់
និងលើកកម្ពស់ការអភិវឌ្ឍន៍វិស័យកីឡា
ក្នុងការបង្ហាញពីសាមគ្គីភាពនិងលើកស្ទួយវិស័យកីឡាវាយសីក្នុងខេត្ត
អោយមានសកម្មភាពផុសផុលបន្ថែមទៀត ដើម្បីស្វែងរកធនធានកីឡាឆ្នើមៗ
សម្រាប់ត្រៀមចូលរួមក្នុងព្រឹត្តិការណ៍កីឡាវាយសីសំខាន់ៗ ទាំងនៅថ្នាក់ជាតិ
និងថ្នាក់តំបន់ ។
ជាមួយគ្នានេះផងដែរ លោក
សូមលើកទឹកចិត្តដល់កីឡាករវាយសីទាំងអស់ ទាំងអ្នកដែលទទួលបានជ័យលាភី
និងអ្នកដែលមិនទទួលបានជ័យលាភី នៃការប្រកួតថ្ងៃនេះ សូមបន្តធ្វើការហ្វឹកហាត់បន្ថែមទៀត
ដើម្បីពង្រឹងសមត្ថភាពផង និងដើម្បីសុខភាពផង ជាពិសេសលោកក៏បាន
សំណួមពរអោយអ្នកចូលរួមគាំទ្រអោយមានការរៀបចំពិធីប្រកួតកីឡាវាយសី នៅខេត្តស្វាយរៀង
នាឆ្នាំបន្តខាងមុខៗទៀតផងដែរ ៕ ដោយ៖ភក្ដី























No comments:
Post a Comment