(ស្វាយរៀង)៖ ក្រោមអធិបភាពលោកស្រី ចន្ទ សេង
សមាជិកាក្រុមប្រឹក្សាខេត្ត
បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨
និងទៅការងារឆ្នាំ២០១៩ របស់មន្ទីរកិច្ចការនារីខេត្តស្វាយរៀង នៅរសៀលថ្ងៃទី០៣ ខែមករា
ឆ្នាំ២០១៩ និងមានការចូលរួមពីលោកស្រី ទុំ សារានី ប្រធានមន្ទីរកិច្ចការនារីខេត្ត
លោកស្រីវរសេនីយ៍ឯក កែវ សាក់ ស្នងការរងនគបាលខេត្ត លោក លោកស្រី
ប្រធាន-អនុប្រធានមន្ទីរនានាជុំវិញខេត្ត ។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីធ្វើការត្រួតពិនិត្យ
លទ្ធផលអនុវត្តន៍ការងារឆ្នាំ២០១៨ ជាពិសេសពិនិត្យលើបញ្ហាបករឈមនានា ព្រមទាំងរកដំណោះស្រាយ
។
ចូលរួមពិភាក្សារកវិធានការដំណោះស្រាយរួមគ្នា
និងរៀបចំសកម្មភាពការងារអនុវត្តន៍បន្តក្នុងឆ្នាំ២០១៩ អោយទទួលបានជោគជ័យ ។បង្កើនការផ្ដល់សេវាសង្គមដល់ស្រ្ដី
និងកុមារីអោយស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា
ក្នុងការលើកកម្ពស់សិទ្ធិរបស់ស្រ្ដី និងកុមារី
ហើយការអនុវត្តន៍សកម្មភាពចម្បងដោយផ្ដោតសំខាន់លើផែនការយុទ្ធសាស្ត្រនារីរតនៈ
លើវិស័យទាំង៦រួមមាន៖
១- ការផ្ដល់ភាពអង់អាចសេដ្ឋកិច្ចដល់ស្រ្ដី និងកុមារ ។
២- ការអប់រំស្រ្ដី និងក្មេងស្រី ការផ្លាស់ប្ដូរឥរិយាបថ ។
៣- សុខភាពអារហាររូបត្ថមសម្រាប់ស្ដ្រី
និងកុមារីក្នុងការទប់ស្កាត់ការរីករាលដាល នៃមេរោគអេដស៍ និងជម្ងឺអេដស៍ ។
៤- កិច្ចការផ្លូវច្បាប់សម្រាប់ស្រ្ដី និងកុមារី ។
៥- ស្រ្ដីក្នុងការធ្វើសេចក្ដីសម្រេចចិត្ត
និងបញ្រ្ជាបយេនឌ័រក្នុងគោលនយោបាយ និងកំណែទម្រង់របស់រាជរដ្ឋាភិបាល ។
៦- យេនឌ័រ និងការបម្រែបម្រួលអាកាសធាតុ ការអភិវឌ្ឍន៍បៃតង និងការគ្រប់គ្រងគ្រោះមហន្តរាយ
។
សូមបញ្ជាក់ថា៖
មន្ទីរកិច្ចការនារីខេត្តស្វាយរៀងបានចូលរួមមធ្វើសកម្មភាពសង្គមក្នុងការលើកម្ពស់សីលធម៌សង្គម
សិទ្ធិរបស់ស្រ្ដី និងកុមារី ។ ប៉ុន្តែនៅឆ្នាំ២០១៨ក៏នៅតែមានបញ្ហាជួបប្រទដូចជា
ករណីរំលោភបំពានផ្លូវភេទលើស្រ្ដី និងកុមារ អំពីហឹង្សាក្នុងគ្រួសារនៅតែកើតមានឡើង
បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ការធ្វើចំនាកស្រុក
និងការប្រើប្រាស់គ្រឿងញៀននៅតែកើតមានឡើងផងដែរ ៕ ដោយ៖ភក្ដី











No comments:
Post a Comment