កិច្ចប្រជុំសាមញ្ញលើកទី៥៥ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Thursday, January 3, 2019

កិច្ចប្រជុំសាមញ្ញលើកទី៥៥ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង


(ស្វាយរៀង)៖ ក្រោមអធិបភាពឯកឧត្ដម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត មានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៥៥ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ ។
របៀបវារៈនៃកិច្ចប្រជុំនេះ រួមមាន ៖
១.ការពិនិត្យអនុម័តលើសេចក្ដីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៥៤។
២.ការអនុម័តរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០១៨ និងទិសដៅការងារខែមករា ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តស្វាយរៀង។




៣.ការពិនិត្យអនុម័តលើសេចក្ដីព្រាងរបាយការណ៍ស្តីពីវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តឆ្នាំ២០១៨។
៤.ស្ដាប់របាយការណ៍ប្រចាំឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ របស់ គ.ក.ស.ក ខេត្ត។
៥.ស្ដាប់របាយការណ៍ប្រចាំឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ របស់គណៈកម្មាធិការលទ្ធកម្មរដ្ឋបាលខេត្ត។
៦.ស្តាប់របាយការណ៍ប្រចាំខែ របស់គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្ត។



៧.អនុម័តសេចក្តីព្រាងផែនការវិនិយោគ ៣ឆ្នាំរំកិលខេត្តស្វាយរៀង២០១៩-២០២១។
៨.ការអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាពគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្តស្វាយរៀង។
៩.ការអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកែសម្រួលសមាសនៃការរៀបចំ និងការប្រព្រឹត្តទៅរបស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្តស្វាយរៀង។
១០.សេចក្តីផ្សេងៗ(កិច្ចប្រជុំសាមញ្ញ លើកទី៥៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩) ៕ ដោយ៖ភក្ដី

No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages