(ស្វាយរៀង)៖ ក្រោមអធិបភាពលោក អុិត សុត្ថា
អនុរដ្ឋលេខាធិការ តំណាងលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ លោក ហែម ពិសិដ្ឋ
អភិបាលរងខេត្ត បានអញ្ជើញជាអធិបតីក្នុង
សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩
របស់មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តស្វាយរៀង នៅថ្ងៃទី១៣
ខែកុម្ភៈ ឆ្នាំ២០១៩ និងមានការចូលរួមពី លោក លោកស្រីប្រធានមន្ទីរ អភិបាលក្រុង-ស្រុក
និងតំណាងមន្ទីរពាក់ព័ន្ធនានាជុំវិញខេត្ត ។
លោក អុិត សុត្ថា បានមានប្រសាសន៍ថា៖ ក្នុងឆ្នាំ2018 កន្លងមកនេះ ដែលជាឆ្នាំចុងក្រោយនៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី3 ថ្នាក់ដឹកនាំនិងមន្រ្តីរាជការគ្រប់ផ្នែក គ្រប់ថ្នាក់នៃក្រសួងរៀបចំដែនដី
នគរូបនីយកម្ម និងសំណង់ ជាពិសេសមន្ត្រីមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់
និងសុរិយោដីខេត្តស្វាយរៀង សុទ្ធតែបានខិតខំយកចិត្តទុកដាក់អនុវត្តតាមកម្មវិធីដែលបានលើកឡើងនូវយុទ្ធសាស្ត្រនេះ
ទៅតាមជំនាញនីមួយៗរបស់ខ្លួន ដោយសម្រេចបានលទ្ធផលជាក់ស្តែងលើគម្រោង
និងការដ្ឋានជាច្រើន លទ្ធផលទាំងនេះត្រូវបានចងក្រងក្នុងរបាយការណ៍
និងបានឆ្លងកាត់ការពិភាក្សាប្រកបដោយនសិការខ្ពស់ ។
លោក អុិត សុត្ថា បានបន្តទៀតថា៖ ក្នុងឆ្នាំ2018នេះដែររាជរដ្ឋាភិបាលនីតិកាលទី6 នៃរដ្ឋសភា
ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត សម្ដេចតេជោហ៊ុន សែន
បានដាក់នៅចេញយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី 4
ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាព
ដែលផ្ដោតសំខាន់លើការបន្តនៅកំណែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច
និងកាត់បន្ថយភាពក្រីក្រ ដោយអនុវត្តគោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការ
ជាពិសេសគឺផ្ដោតទៅលើអភិបាលកិច្ចល្អ លើការផ្ដល់សេវាសាធារណៈ ធ្វើអោយបាន
ធ្វើឲ្យលឿនធ្វើឲ្យមានតម្លាភាព ជូនប្រជាពលរដ្ឋអោយមានប្រសិទ្ធភាពខ្ពស់បំផុត ។
លោកក៏បានបញ្ជាក់ផងដែរថា៖ លទ្ធផលដែលមន្ទីររៀបចំដែនដីនគរូបនីយកម្ម
សំណង់ និងសុរិយោដីខេត្តស្វាយរៀងសម្រេចបានរួមមាន៖ ១ ការងាររដ្ឋបាលដីធ្លី, ២ ការងាររៀបចដែនដី និងនគរូបនីយកម្ម, ៣ ការងារសំណង់
។
ហើយដើម្បីសម្រេចបាននូវគោលដៅខាងលើនេះ
លោកក៏សូមស្នើឲ្យមន្ទីរ យកចិត្តទុកដាក់អនុវត្តតាមផែនការសកម្មភាពនានាដែលក្រសួងបានលើកឡើង
នៅក្នុងខ្លឹមសារនៃសេចក្ដីប្រកាសព័ត៌មាន របស់អង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ2018 និងលើកទិសដៅការងារឆ្នាំ2019 នាថ្ងៃទី24 ខែធ្នូ ឆ្នាំ2018 ដោយស្មារតីទទួលខុសត្រូវ
និងមសិការវិជ្ជាជីវៈផងដែរ ។
នៅក្នុងឱកាសនោះផងដែរ លោក ហែម ពិសិដ្ធ អភិបាលរងខេត្ត
បានមានប្រសាសន៍ថា៖ ទន្ទឹមនឹងលទ្ធផលដែលបានសម្រេចបាន
របស់មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្ត
ត្រូវខិតខំអនុវត្តអោយបានសំរេចនូវទិសដៅការងារទាំងឡាយណាដែលបានលើកឡើង
និងត្រូវយកចិត្តទុកដាក់ដូចខាងក្រោម៖
១-
ត្រូវខិតខំយកចិត្តទុកដាក់ផ្ដល់សេវាសាធារណៈរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម
និងសំណង់លើវិស័យដីធ្លី និងសំណង់
ជាពិសេសអនុវត្តតាមអភិក្រមរបស់សម្ដេចនាយករដ្ឋមន្ត្រី(ធ្វើឲ្យបាន,ធ្វើឲ្យលឿន,ធ្វើឲ្យមានតម្លាភាព)។
២- ខិតខំសម្រេចឲ្យបានតាមផែនការក្នុងការចុះបញ្ជីដីធ្លី
ដែលមានលក្ខណៈជាប្រព័ន្ធឲ្យបានទូទាំងខេត្តនាពេលខាងមុខ។
៣- មន្ទីររៀបចំដែនដី
នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្វាយរៀង
និងគ្រប់ការិយាល័យរៀបចំដែនដីនគរូបនីយកម្មសំណង់
និងភូមិបាលទាំងអស់ត្រូវធ្វើជាសេនាធិការក្នុងគណៈកម្មាធិការសុរិយោដីថ្នាក់ក្រោមជាតិ
នឹងត្រូវបន្តសហការល្អជាមួយអាជ្ញាធរខេត្ត អាជ្ញាធរក្រុង-ស្រុក
ក្នុងការទទួលពិនិត្យនិងដោះស្រាយបាតុភាពវិវាទដីធ្លី។
៤-
ត្រូវបន្តជួយគាំទ្របច្ចេកទេសលើផ្នែកការប្រើប្រាស់ដីដល់ក្រុមប្រឹក្សាឃុំ-សង្កាត់
ដើម្បីជាមូលដ្ឋានក្នុងការកសាងផែនការអភិវឌ្ឍន៍ឃុំ-សង្កាត់។
៥-
ត្រូវសហការជាមួយអាជ្ញាធរដែនដីទប់ស្កាត់ការរុះរើសំណង់ខុសច្បាប់
ដែលរំលោភលើដីសាធារណៈរបស់រដ្ឋ សាងសង់គ្មានច្បាប់អនុញ្ញាត
និងសាងសង់ខុសប្លង់អនុញ្ញាត។
៦- ត្រូវសហការជាមួយរដ្ឋបាលខេត្ត
និងអាជ្ញាធរមានសមត្ថកិច្ច
ពិនិត្យទីតាំងដីជាក់ស្តែងសម្រាប់គោលដៅសម្បទានដីសង្គមកិច្ច និងទប់ស្កាត់ឲ្យបាន
ការទន្ទ្រានយកដីរដ្ឋផងដែរ ៕ ដោយ៖ភក្ដី




















No comments:
Post a Comment