(ស្វាយរៀង)៖ ក្រោមអធិបភាពឯកឧត្ដម ហេង សុផាន់ណារិទ្ធ
តំណាងឯកឧត្ដម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា
ទទួលបន្ទុកជានាយបេឡាជាតិសន្តិសុខសង្គម ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង
បានអញ្ជើញជាអធិបតីក្នុង ពិធីចែកប័ណ្ណសមាជិកបេឡាជាតិសន្តិសុខសង្គម(ប.ស.ស) និងផ្សព្វផ្សាយអំពីគោលនយោបាយ
នៃការអនុវត្តរបបសន្តិសុខសង្គម ជូនមន្ត្រីរាជការសាលាខេត្ត-ក្រុង-ស្រុក
នៃខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩
និងមានការចូលរួមពីឯកឧត្ដម-លោកជំទាវ អភិបាលរងខេត្ត លោកប្រធានមន្ទីរ
លោកអភិបាលក្រុង-ស្រុក និងមន្ត្រីដែរពាក់ពន័ន្ធជាច្រើនរូបទៀត ។
លោក ហេង សុផាន់ណារិទ្ធ បានមានប្រសាសន៍ថា៖
ពិធីផ្សព្វផ្សាយគោលនយោបាយស្ដីពីអនុវត្តរបបសន្តិសុខសង្គម
និងប្រគល់ប័ណ្ណសមាជិកបេឡាជាតិសន្តិសុខសង្គម(ប.ស.ស)
ជូនមន្ត្រីរាជការសាលាខេត្ត-ក្រុង-ស្រុក នៃខេត្តស្វារៀង សរុបចំនួន ៣៥២ប័ណ្ណ
ហើយមុខសញ្ញាដែលទទួលបានប័ណ្ណសមាជិក ប.ស.ស
នាពេលនេះគឺសុទ្ធសឹងតែជាមន្ត្រីរាជការក្នុងក្របខ័ណ្ឌមុខងារសាធារណៈដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
។
របបសន្តិសុខសង្គម
ផ្នែកហានិភ័យការងារសម្រាប់មន្រ្តីសាធារណៈ និងផ្នែកថែទាំសុខភាពផ្សេងៗ សម្រាប់មន្រ្តីសាធារណៈអតីតមន្រ្តីរាជការ
និងអតីតយុទ្ធជន គឺជាគោលនយោបាយមួយរបស់រាជរដ្ឋាភិបាលដែលបានគិតគូរ
នឹងឆ្លើយតបយ៉ាងសមរម្យទៅនឹងតម្រូវការជាក់ស្តែង និងផ្ដល់អត្ថប្រយោជន៍ផ្នែកសង្គម
និងហិរញ្ញវត្ថុរបស់មន្រ្តីសាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន
ការជួយគ្នាទៅវិញទៅមកប្រកបដោយសមធម៌ និងធានានូវធ្លុងសាមគ្គីភាពក្នុងសង្គម ។
លោក ម៉ែន វិបុល អភិបាលខេត្ត
ក៏បានសំណូមពរដល់បេឡាជាតិសន្តិសុខសង្គម និងក្រុមការងារនៃបសស សូមបន្តជួយពិនិត្យ
និងរៀបចំប័ណ្ណសមាជិកប.ស.ស ដែលនៅសេសសល់
ដើម្បីប្រគល់ជូនមន្ត្រីរាជការគ្រប់រូបបានប្រើប្រាស់ នឹងទទួលបានអត្ថប្រយោជន៍នានាពីការប្រើប្រាស់ប័ណ្ណសមាជិកប.ស.ស
នេះបន្ថែមទៀត ។ ជាក់ស្ដែងនៅក្នុងអាណត្តិរបស់រាជរដ្ឋាភិបាលសំរាប់នីតិកាលទី5 នៃរដ្ឋសភាកន្លងមក
រាជរដ្ឋាភិបាលបានដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម (2016-2025) ដែលក្របខ័ណ្ឌគោលនយោបាយនេះគឺជាផែនទីបង្ហាញផ្លូវរយៈពេលវែង
ប្រព័ន្ធគាំពារសង្គមដែលផ្ដោតលើ សសរស្តម្ភ សំខាន់សំខាន់ចំនួនពីរគឺ៖
ប្រព័ន្ធជំនួយសង្គម,និងប្រព័ន្ធសន្តិសុខសង្គម
ហើយប្រព័ន្ធសន្តិសុខសង្គមមានធាតុផ្សំ5 រួមមាន៖ សោធន,ការថែទាំសុខភាព,ហានិភ័យការងារ,នីកម្មភាព,និងពិការភាព ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា៖ មន្ទីរពាក់ព័ន្ធទាំងអស់តួយ៉ាងមន្ទីមុខងារសាធារណៈខេត្ត
មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត ជាពិសេសមន្ទីរសុខាភិបាលខេត្ត
សូមជួយតាមដានពិនិត្យនិងជម្រុញណែនាំឲ្យការអនុវត្តការងារ ផ្តល់សេវាថែទាំសុខភាព
នៅតែមន្ទីរពេទ្យទាំងអស់ ដែលបានចុះកិច្ចសន្យារួចត្រូវយកចិត្តទុកដាក់អនុវត្តការងាររបស់ខ្លួន
ឲ្យបានត្រឹមត្រូវប្រកបដោយការទទួលខុសត្រូវធ្វើយ៉ាងណាចូលរួមគាំទ្រ គោលនយោបាយនេះ
ឲ្យទទួលបានជោគជ័យនឹងផ្ដល់នូវអត្ថប្រយោជន៍ពិតប្រាកដសម្រាប់មន្រ្តីរាជការទាំងអស់នៅក្នុងខេត្តស្វាយរៀងផងដែរ
៕ ដោយ៖ភក្ដី
















No comments:
Post a Comment