(ស្វាយរៀង)៖ មន្ត្រីកាំកុងត្រូលខេត្តស្វាយរៀង
បានរកឃើញសារធាតុបូរ៉ាក់(ត្រូវបានអ្នកផលិតដាក់លើងៀតត្រីបបែលផ្អែមស្រស់ចំនួន៥.៥គីឡូក្រាម
និងសាធាតុគីមីលើជ្រក់ស្ពៃខៀវ ប្រភេទសាលីសុីលុិច
ចំនួន៦គីឡូក្រាមមន្ត្រីជំនាញបានធ្វើការដកហូត រួមនិងបានធ្វើកិច្ចសន្យាដោយមិនឱ្យបងប្អូនអាជីវករដាក់លក់តទៅទៀតទេ
នៅព្រឹកថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០១៩
ហើយការចុះត្រួតពិនិត្យស្វែងរកសាធាតុគីមីដឹកនាំដោយលោក ផឹង និល
ប្រធានសាខាកាំត្រូលខេត្តស្វាយរៀង សហកាជាមួយមន្ទីរពាណិកម្ម
មន្ត្រីក្រោមឱវាទដើម្បីចុះពិនិត្យទំនិញគ្រប់មុខ
នៅផ្សារវាលយន្តក្រុងស្វាយរៀង ដើម្បីរកសារធាតុគីមី
ដាក់ក្នុងមុខទំនិញបន្លែផ្លែឈើគ្រប់ប្រភេទរដែលច្បាប់ហាមឃាត់ ។
លោក ផឹង និល បានអោយឲ្យដឹងទៀតថា៖
ការចុះពិនិត្យមុខទំនិញនៅថ្ងៃនេះ ក្នុងបំណងធានាបាន «សុវត្ថិភាពម្ហូបអាហារ» ព្រោះវាមានសារសំខាន់ចាំបាច់ណាស់ ក្នុងសង្គម និងជីវភាពប្រចាំថ្ងៃ
ការទទួលខុសត្រូវលើសុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវរួមគ្នា
ទាំងស្ថាប័នជំនាញ ទាំងអ្នកនាំចូល អ្នកផលិត អ្នកចែកចាយ
និងយើងទាំងអស់គ្នាជាអ្នកប្រើប្រាស់ផងដែរ ព្រោះសុខភាពគឺជាកត្តាចំបងនៃភាពរស់រាននៃជីវិត
។ហើយការចុះពិនិត្យទំនិញបានធ្វើការពិនិត្យមុខទំនិញបានជាច្រើនមុខដោយបានផ្តោតសំខាន់ទៅលើបន្លែផ្លែឈើ
ត្រី សាច់ ងៀត គ្រឿងឧបភោគបរិភោគប្រចាំថ្ងៃ
ហើយបានណែនាំដល់អ្នកលក់ត្រូវបញ្ឈប់ដាក់លក់ជាបន្ទាន់ នៅប្រភេទងៀតបបែល
ដែលផ្ទុកសារធាតុគីមីនេះ ។
លោកប្រធានសាខាកាំកុងត្រូល
ក៏បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ នៅខេត្តស្វាយរៀង
សូមមានការប្រយ័ត្នចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើលស្លាកសញ្ញា
ការបរិច្ឆេទឲ្យបានច្បាស់លាស់ មុននឹងទិញយកទៅបរិភោគជាពិសេស
ត្រូវចូលរួមលើកកម្ពស់សុខុមាលភាពទាំងអស់គ្នា ហើយមន្ត្រីកាំកុងត្រូល
និងបន្តចុះតាមច្រករបៀង ព្រមទាំងពិនិត្យទំនិញ
នៅតាមផ្សារនានានៅក្នុងខេត្តស្វាយរៀង ។
នៅថ្ងៃដដែលនេះបន្ទាប់ពីពិនិត្យក្នុងផ្សារវាលយន្តរួចមកមន្ត្រីកាំកុងត្រូលបន្តចុះមកពិនិត្យមុខទំនិញនៅកន្លែងតាំងពិពណ៌របស់ថៃផងដែរ
ប៉ុន្តែពុំមានរកឃើញមានដាក់នូវសាធាតុគីមខុសច្បាប់នោះទេ ៕ ដោយ៖ភក្ដី




























No comments:
Post a Comment