ពិធីបុណ្យមាឃបូជាមានពុទ្ធបរិស័ទនាំគ្នាមកយ៉ាងច្រើនកុះករ នៅវត្តព្រៃឆ្លាក់ ក្រុងស្វាយរៀង - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Tuesday, February 19, 2019

ពិធីបុណ្យមាឃបូជាមានពុទ្ធបរិស័ទនាំគ្នាមកយ៉ាងច្រើនកុះករ នៅវត្តព្រៃឆ្លាក់ ក្រុងស្វាយរៀង


ខេត្តស្វាយរៀង ៖ ពិធីបុណ្យមាឃបូជាឆ្នាំនេះ ក៏មិនខុសពីបណ្តាឆ្នាំមុនៗនោះដែរ ពោលគឺបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទជិតឆ្ងាយបាននាំគ្នាមកវត្តព្រៃឆ្លាក់ ដែលស្ថិតនៅក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង ហើយបាននាំគ្នាចាប់ផ្តើមធ្វើនៅថ្ងៃ១៥កើត ខែមាឃ ឆ្នាំចរ សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ ។ ហើយពិធីបុណ្យមាឃបូជា នេះតែងតែប្រារព្ធឡើងនៅថ្ងៃ១៥ កើត ខែមាឃ ដែលឆ្នាំនេះ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ គឺជាបុណ្យសំខាន់មួយក្នុងព្រះពុទ្ធសាសនា បន្ទាប់ពីបុណ្យពិសាខបូជា ។





ចំពោះប្រវត្តិសង្ខេបនាំឲ្យមានបុណ្យមាឃបូជាក្នុងពុទ្ធសាសនា ហើយដែលត្រូវបានគេបង្កើតជាផ្ទាំងគំនូរជាច្រើនបានចែងថា នៅថ្ងៃ១៥កើត ខែមាឃ មុនពុទ្ធសករាជ ៣ខែ បន្ទាប់ពីព្រះសិទ្ធត្ថគោត្តម បានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធ និងបានបំពេញពុទ្ធកិច្ចអស់រយៈ៤៥ព្រះវស្សា ក្នុងគ្រាដែលព្រះអង្គមានព្រះជន្មជិតគម្រប់៨០ព្រះវស្សា ព្រះពុទ្ធអង្គបានប្រកាសថា ព្រះអង្គនឹងយាងចូលបរិនិព្វានក្នុងរយៈពេល៣ខែទៀត ហើយព្រឹត្តិការណ៍នោះត្រូវបានហៅថា ការប្រកាសដាក់អាយុសង្ខារ ។ 




មួយទៀតគឺនៅប្រទេសឥណ្ឌានា៥៨៨ឆ្នាំមុនគ្រិស្តសករាជនា ថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះពុទ្ធអង្គចំនួន៩ខែ មានសមាជិកសង្ឃ ចំនួន១.២៥០អង្គគត់ ដែលសុទ្ធតែជាព្រះអរហន្តបានហោះពីទីរៀងៗអង្គ ទៅគាល់ព្រះសម្មាសម្ពុទ្ធនៅក្នុងព្រៃឬស្សី បង្កើតបានជាមហាសន្និបាតមួយ។ នៅក្នុងមហាសន្និបាតនោះ ព្រះសម្មាសម្ពុទ្ធបានប្រកាសគោលការណ៍ចំនួន១១ប្រការ ដែលត្រូវបានហៅថា ឱវាទបាដិមោក្ខ ។




ឱវាទបាដិមោក្ខ គឺជាមាគ៌ាគោលសម្រាប់មនុស្សគ្រប់រូបប្រព្រឹត្តកាន់ និងយកទៅផ្សព្វផ្សាយបន្តដល់អ្នកដទៃឱ្យប្រព្រឹត្តកាន់ដែរ ព្រះសារីបុត្រ ត្រូវបានប្រកាសជាអគ្គសាវ័កស្តាំ រីឯព្រះមោគល្លាន ត្រូវបានប្រកាសជាអគ្គសាវ័កឆ្វេងនៅក្នុងមហាសន្និបាតនោះដែរ ។ ដូច្នេះហើយទើបពុទ្ធសាសនិកទូទាំងពិភពលោក រៀបចំពិធីបុណ្យមាឃបូជា ដើម្បីរម្លឹកព្រឹត្តិការណ៍ទាំងនោះផងដែរ ៕ ដោយ៖ភក្ដី


No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages