កាកបាទក្រហមខេត្តស្វាយរៀង ចែកអំណោយមនុស្សធម៌ទៅដល់ស្ត្រីដែលទើបតែសម្រាលកូន ដើម្បីអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ នៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Thursday, February 21, 2019

កាកបាទក្រហមខេត្តស្វាយរៀង ចែកអំណោយមនុស្សធម៌ទៅដល់ស្ត្រីដែលទើបតែសម្រាលកូន ដើម្បីអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ នៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង


(ស្វាយរៀង)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង​ នាំយកអំណោយមនុស្សធម៌
ទៅសួសុខទុក្ខស្ត្រីដែលទើបតែសម្រាលកូនដើម្បីអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាព​រួមអគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ក្រុមការងារសាខាកាកបាទក្រហម​កម្ពុជា​ខេត្តស្វាយរៀង ដឹកនាំដោយ​ឯកឧត្តម ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការសាខា សមាជិក សមាជិការ​គណៈកម្មាធិការ​សាខា ក្រុមប្រតិបត្តិសាខា បាននាំយក​​​អំណោយ​មនុស្សធម៌​របស់សាខា ចុះសួរសុខទុក្ខស្រ្តីទើបសម្រាលកូន ចំនួន ២៣ នាក់ (ក្នុងនោះមាន​ស្ត្រីម្នាក់​​សម្រាល​បាន​កូនភ្លោះពីរ) ក្នុងគោលបំណងដើម្បីដាស់តឿន លើកទឹកចិត្តឲ្យស្ត្រី​មកសម្រាល​កូន​នៅ​មន្ទីរពេទ្យ​ឬមណ្ឌលសុខភាព ។









លោក ម៉ែន វិបុល ក៌បានផ្សព្វផ្សាយនូវ​អនុសាសន៌​សម្តេច​ប្រធាន​សារសំខាន់ៗ​រួមមាន៖
១.សូមឲ្យស្ត្រីមានគ៌តទាំងអស់អញ្ជើញទៅពិនិត្យសុខភាព ពិគ្រោះយោបល់ជាមួយ​គ្រូពេទ្យឆ្មប​ជំនាញ​នៅ​មណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះតាមកាលកំណត់ទទួលយកសេវាបង្ការ ព្យាបាលទាំងអស់ឲ្យ​បាន​ទៀងទាត់​​តាម​ការណែនាំរបស់គ្រូពេទ្យជំនាញ និងស្ម័គ្រចិត្តធ្វើតេស្តឈាមដើម្បីពិនិត្យស្ថានភាពមេរោគអេដស៍ និងមេរោគ​ស្វាយ​ដើម្បីលុបបំបាត់ពិការភាព និងការចម្លងជំងឺទាំងពីរនេះពីម្តាយទៅកូន ។
២.សូមទៅសម្រាល​កូននៅ​មណ្ឌលសុខភាព​ឬមន្ទីរពេទ្យដែលមានគ្រូពេទ្យឆ្មបជំនាញទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ ។
៣.សូមអញ្ជើញ​ទៅពិនិត្យ​សុខភាព​ក្រោយពេលសម្រាលទាំងមាតា និងទារក និងទទួលថ្នាំបង្ការជំងឺ ១១ មុខ តាមការកំណត់​របស់​គ្រូពេទ្យ ។





៤.សូមបំបៅទារកដោយទឹកដោះម្តាយតែមួយមុខគត់ ចាប់ពីពេលទារកប្រសូត្រភ្លាម​រហូតដល់ទារក​មានអាយុ ៦ ខែ និងផ្តល់អាហារបន្ថែមគ្រប់មុខ គ្រប់ជីវជាតិ រួមជាមួយការបន្តបំបៅទឹកដោះ​ម្តាយរហូតដល់​កុមារ​មានអាយុយ៉ាងតិច ២ ឆ្នាំ ។
៥.សូមប្រញាប់យកទារកទៅមន្ទីរពេទ្យភ្លាមនៅពេលឃើញសញ្ញា​គ្រោះថ្នាក់​ណាមួយ​នៃជំងឺរលាកផ្លូវដង្ហើម ជំងឺរាក ឬជំងឺឆ្លងដទៃទៀត  និងយកទារកឬកុមារដែលមានរាងកាយស្គមឬមិនឡើងទម្ងន់សោះ ទៅពិគ្រោះយោបល់ និងទទួលការព្យាបាលនៅមន្ទីរពេទ្យ ។
លោកបានបន្តទៀតថា៖ ភស្តុតាង​ជាក់​​លាក់ជាច្រើន​បានបង្ហាញឲ្យឃើញថា​ការស្លាប់របស់ស្ត្រីជាមាតា ក្នុងពេលមានគក៌ និងពេលសម្រាលកូន និងក្រោយ​សម្រាលកូន​អាចទប់ស្កាត់​បាន​ប្រសិនបើស្ត្រីទទួលបានចំណេះដឹង ការអប់រំ ពិនិត្យសុខភាពជាប្រចាំ និង ទទួល​បាន​សេវា​​កម្ម​ដែលផ្តល់ដោយ​ឆ្មប​ជំនាញនឹងមូលដ្ឋានសុខាភិបាលដែលមានឧបករណ៍ សម្ភារ បរិក្ខាក្នុង​ពេទ្យ​ឬមណ្ឌល​សុខភាព ។
លោកប្រធាន​គណៈកម្មាធិការសាខា បានផ្តាំផ្ញើរដល់ស្ត្រីក្រោយសម្រាល​កូនទាំងអស់ត្រូវតែបោះបង់​ចោលទម្លាប់​ខ្មាស់អៀន ធ្វើការ​ពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញនៅមណ្ឌលសុខភាពឬមន្ទីរពេទ្យដែលនៅជិតបំផុត កុំជក់បារី​ឬប្រើប្រាស់ថ្នាំជក់ ព្រមទាំងកុំពិសារស្រាឬ ជាតិស្រវឹងក្នុងពេលមានគក៌ ហើយជាពិសេស​ត្រូវ​ទៅ​សម្រាលកូននៅ​មន្ទីរពេទ្យ​​ឬមណ្ឌលសុខភាព ដោយឆ្មបជំនាញដែលបានទទួលការបណ្តុះបណ្តាលត្រឹមត្រូវ ។ 




អំណោយដែល​បានផ្តល់​សម្រាប់ម្តាយ ២៣ នាក់ក្នុងម្នាក់ទទួលបាន ៖ ឃីតមួយកញ្ចប់ (ភួយ ១ ក្រមា ១ សារុង ១) ទឹកដោះគោខាប់ ៥ កំប៉ុង ស្ករស ២ គ.ក្រ ថវិកា ៥០,០០០ រៀល និងសម្រាប់ទារក កន្សែងធំ ១ កន្សែងតូច ១ មុងទារក ១ សាប៊ូកូនក្មេង ១ ដប ម្សៅកូនក្មេង ១ ដបមួក ១ អាវ ២ ស្រោមដៃ ស្រោមជើង ១ កំប្លេ និងក្រណាត់ត្រីកោណ ១ ដុំ ៕ ដោយ៖ភក្ដី




No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages