អាជ្ញាធរខេត្តស្វាយរៀង ជំរុញអោយប្រជាពលរដ្ឋចុះឈ្មោះជំរឿនទាំងអស់គ្នាសំរាប់ឆ្នាំ២០១៩នេះ - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Sunday, March 3, 2019

អាជ្ញាធរខេត្តស្វាយរៀង ជំរុញអោយប្រជាពលរដ្ឋចុះឈ្មោះជំរឿនទាំងអស់គ្នាសំរាប់ឆ្នាំ២០១៩នេះ


(ស្វាយរៀង)៖ ការធ្វើជំរឿន​ទូទៅ​ប្រជាជន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​អនុវត្ត​ចាប់ពី​ថ្ងៃទី​៣​ខែមីនា ដល់​ថ្ងៃទី​១៣ ខែមីនា​ឆ្នាំ​២០១៩ ដោយ​ការធ្វើជំរឿន​គឺ​ធ្វើ​ក្នុង​រយៈពេល​១០​ឆ្នាំ​ម្តង លោក ថោង សា​មាន  ទីប្រឹក្សា​ក្រសួងផែនការ និង​ជា​ប្រធាន​មន្ទីរ​ផែនការ​ខេត្តស្វាយរៀង កាលពី​ព្រឹក​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៩​នលោក​បានធ្វើ​ការជំរុញ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​ដើម្បី​ចុះឈ្មោះ​ជំរឿន​មិនអាច​ខ្វះ​ម្នា​ក់បានដោយឡែក​នៅក្នុង​ខេត្តស្វាយរៀង មាន​ប្រជាពលរដ្ឋ​ចំនួន​ជាង​១០​ម៉ឺន​គ្រួសារ ដែល​ត្រូវធ្វើ​ជំរឿន​សម្រាប់​ឆ្នាំ​២០១៩​នេះ ។​






លោក​បាន​ថ្លែង​បែបនេះ​នៅពេល​លោក​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ផ្សព្វផ្សាយ​ពន្យល់​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នឹង​ចុះ​ស្រង់​ស្ថិតិ​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​ក្រុង​ស្វាយរៀង ដោយមាន​ក្រុមការងារ​ចូលរួម​យ៉ាងច្រើន​កុះករ​ផងដែរ ។​
នឹងជម្រុញ​ដល់​វិស័យ​ឯកជន​ដូចជា​សណ្ឋាគារ​ផ្ទះសំណាក់​កាស៊ីណូ ដែលមាន​នៅក្នុង​រាជធានី​ខេត្ត ឲ្យ​ចូលរួម​សហការ​ជាមួយ​មន្ត្រី​ជំរឿន​ភ្ញៀវ​ស្នាក់​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន ចាប់ពី​ម៉ោង​សូន្យ​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៩ ហើយអភិបាលក្រុង​-ស្រុក​-ខណ្ឌ​-ឃុំ​-ចៅសង្កាត់​ប្រធានការិយាល័យ​ផែនការ​ស្រុក​-ខណ្ឌ ត្រូវ​ទទួលខុសត្រូវ​ការងា​រ​ជំរឿន​ក្នុង​តំបន់​របស់ខ្លួន ។​







ក្នុងនេះ​ក៏បាន​សហការ​ជាមួយ​មន្ត្រី​ជំនាញ​រាជធានី​ខេត្ត​ធ្វើការ​រាប់​សម្ភាសន៍​ប្រជាជន​រស់នៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​ឱ្យបាន​អស់ មិន​ឲ្យ​រំលង​ចោល​នរណាម្នាក់​ឡើយ និង​ជា​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៃ​របៀបវារៈ​ឆ្នាំ​២០១៦-២០៣០ ។​
លោក​បាន​បញ្ជាក់ថា៖ ទាក់ទិន​ករណី​ធ្វើ​ជំរឿន​ខាងលើនេះ​គឺ​មិន​ទាក់ទង​នឹង​នយោបាយ​មិន​បម្រើ​ផលប្រយោជន៍​គណបក្សនយោបាយ​ណាមួយ​ឡើយ ៕ ដោយ៖ភក្ដី

No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages