(ស្វាយរៀង)៖ ក្រោមអធិបតីភាពលោក ម៉ែន វិបុល
អភិបាលខេត្តស្វាយរៀង និងលោកស្រី ឈុន ណារី តំណាងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន
សំអន បានអញ្ជើញជាអធិបតីក្នុង ទិវាអន្តរជាតិនារី 8មីនា
ខួបអនុស្សាវរីយ៍លើកទី108 ឆ្នាំ 2019
ក្រោមប្រធានបទ៖(លើកកម្ពស់សមភាពយេនឌ័រនិងគាំពារសង្គមដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស)
នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នឹងមានការអញ្ជើញចូលរួមពី លោក
លោកស្រីអ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត
និងលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកស្រី ជាភរិយា
ថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោក លោកស្រី មន្ត្រីរាជការ
និងកងកម្លាំងប្រដាប់អាវុធជាស្រ្តីនៅក្នុងខេត្ត សរុបវត្តមានប្រមាណ ៧៤៧នាក់ ។
លោកអភិបាលខេត្តបានលើកឡើងថា៖
ការប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ជារៀងរាល់ឆ្នាំ
គឺមានគោលបំណងរំលឹកដល់សេចក្តីក្លាហាន និងការខិតខំតស៊ូរបស់បុព្វបុរសជាស្ត្រីទូទាំងសកលលោក
ដើម្បីសិទ្ធិសេរីភាព និងតួនាទីស្មើភាពគ្នារវាងបុរស និងស្ត្រីនៅក្នុងសង្គម
សំខាន់ជាងនេះទៅទៀត ទិវានេះឆ្លុះបញ្ចាំង
និងអបអរសាទរចំពោះសមិទ្ធផលទាំងឡាយដែលសម្រេចបានដោយការចូលរួមរបស់ស្ត្រីនៅគ្រប់ទិដ្ឋភាពទាំងអស់នៃសង្គម
រួមមាន សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងនយោបាយ ព្រមទាំងដើម្បីរៀបចំផែនការសម្រាប់
អនុវត្តបន្តនៅឆ្នាំ បន្តបន្ទាប់ទៀត ឆ្ពោះទៅលើកកម្ពស់សមភាពយេនឌ័រ
និងផ្តល់ភាពអង់អាចដល់ស្ត្រី ។
លោកក៏បន្តថា៖ ខួបលើកទី ១០៨ នៃទិវាអន្តរជាតិនារី ៨មីនា
ឆ្នាំ២០១៩នៅឆ្នាំនេះ រាជរដ្ឋាភិបាលបានជ្រើសរើសយកប្រធានបទ “លើកកម្ពស់សមភាពយេនឌ័រ
និងការគាំពារសង្គមដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស” ក្នុងគោលបំណងរំលេចឲ្យឃើញកាន់តែច្បាស់ថែមទៀតពីផែនការសកម្មភាពគន្លឹះ
ការយកចិត្តទុកដាក់ ការប្ដេជ្ញាចិត្ត និងទិសដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល
ក្នុងការធានាឲ្យមានចូលរួមពីគ្រប់ស្ថាប័ន អង្គភាព ក្នុងកិច្ចគាំពារសង្គម
និងលើកកម្ពស់ការចូលរួមរបស់ស្ដ្រីដែលជាដៃគូមិនអាចខ្វះបាននៅក្នុងគ្រប់ដំណើរការនៃសកម្មភាពសង្គម
រួមទាំងការអភិវឌ្ឍសេដ្ឋកិច្ច និងការអភិវឌ្ឍ ធនធានមនុស្សផងដែរ ។
នៅចុងបញ្ចប់នៃពិធី លោកអភិបាលខេត្ត
បានសំណូមពរដល់បងប្អូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធជាស្ត្រីទាំងអស់
បើទោះបីជាប់រវល់ និងមមាញឹកបំពេញភារកិច្ចការងារយ៉ាងណាក៏ដោយ
ក៏ប៉ុន្តែសូមកុំភ្លេចត្រូវឆ្លៀតពេលវេលាជួយអប់រំទូន្មានប្រៀនប្រដៅកូនចៅ សាច់ញាតិ
ឲ្យក្លាយ ជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ ចៀសឲ្យឆ្ងាយពីគ្រឿងញៀន អំពើហិង្សា
និងគ្រឿងស្រវឹងគ្រប់ប្រភេទ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា
ព្រមទាំងបានផ្ដល់កិត្តិយសចែកជូកអ្នកចូលរួមទាំងអស់ ម្នាក់ៗទទួល បានសារុង ១ កន្សែង ១
និងថវិកា ២ម៉ឺនរៀល និងនិវត្តន៍ជន ម្នាក់ៗទទួលបាន សារុង ១ កន្សែង ១ និងថវិកា
៥ម៉ឺនរៀល ដែលជាអំណោយរបស់លោកជំទាវកិត្តសង្គហបណ្ឌិត ម៉ែន សំអន
និងអំណោយរបស់លោកអភិបាលខេត្ត និងលោកស្រី ៕ ដោយ៖ភក្ដី




















No comments:
Post a Comment