ទិវាជាតិទីក្រុងស្អាតលើកទី 7 ឆ្នាំ 2019 ក្រោមប្រធានបទ៖ (ទីក្រុងស្អាត ទីក្រុងផ្ដល់ភាពកក់ក្ដៅ) - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Tuesday, March 5, 2019

ទិវាជាតិទីក្រុងស្អាតលើកទី 7 ឆ្នាំ 2019 ក្រោមប្រធានបទ៖ (ទីក្រុងស្អាត ទីក្រុងផ្ដល់ភាពកក់ក្ដៅ)


(ស្វាយរៀង)៖ ក្រោមអធិបតីភាពលោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង លោក ណុប ចំរើន អភិបាលក្រុងស្វាយរៀង បានចូលរួមអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី 7 ឆ្នាំ 2019 ក្រោមប្រធានបទ៖ (ទីក្រុងស្អាត ទីក្រុងផ្ដល់ភាពកក់ក្ដៅ) នៅព្រឹកថ្ងៃទី5 ខែមីនា ឆ្នាំ 2019 និងមានការចូលរួមពី ព្រះសង្ឃចៅអធិការវត្ត លោក លោកស្រី អង្គភាពមន្ទីរនានាជុំវិញខេត្ត សិស្សានុសិស្ស នឹងអ្នកចូលរួមជាច្រើនអ្នកទៀត ។









លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត បានអានសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន យើងឃើញហើយថាបច្ចុប្បន្ននេះកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់សាធារណៈ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់គួរឲ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។
ក្នុងនោះកម្ពុជាត្រូវបន្ត យកចិត្តទុកដាក់ខ្ពស់លើការងារសំខាន់សំខាន់ជាអាទិ៍៖ ការបន្តកាត់បន្ថយភាពក្រីក្រ, ការលើកកំពស់សុខភាព និងសុខមាលភាពប្រជាជន,  ការគិតគូរពីចីរភាពនៅតាមបណ្ដាទីក្រុង, ការឆ្លើយតបនឹងបញ្ហាបម្រែបម្រួលអាកាសធាតុកិច្ចការពារ និងអភិរក្សធនធានធម្មជាតិជាដើម ។

















លោកអភិបាលរងខេត្តបានបន្តទៀតថា៖ សូមអំពាវនាវដល់គ្រប់ស្ថាប័នទាំងអស់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់កងកម្លាំងប្រដាប់អាវុធ វិស័យឯកជន អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ និងព្រះសង្ឃគ្រប់ព្រះអង្គ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត យុវជន យុវនារី មន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុនឯកជន/រោងចក្រ  និងបងប្អូនជនរួមជាតិទាំងអស់មេត្តាផ្ដល់ ការគាំទ្រនិងចូលរួមអនុវត្តឲ្យបានផុសផុលប្រកបដោយស្មារតីទទួលខុសត្រូវ ខ្ពស់នូវចលនាប្រឡងប្រណាំង (ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អបដិសណ្ឋារកិច្ចល្អ) ឲ្យបានផុសផុលដើម្បីឲ្យកម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយគុណភាពចីរភាព និងទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ សក្ដិសមនឹងកិត្តនាម (កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ) ។









នៅចុងបញ្ចប់លោក តូច ប៉ូលីវ៉ា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនាម័យសំអាតបរិស្ថាន ដើម្បីឲ្យមានភាពស្រស់បំព្រង អោយដូចពាក្យស្លោកគេថា៖ (ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អបដិសណ្ឋារកិច្ចល្អ) ដើម្បីអោយខេត្តស្វាយរៀងជាខេត្តមួយដែលមានភាពស្រស់បំព្រងព័របៃតង ដើម្បីប្រកួតប្រជែងយកផ្ការំដួល៣ទង ៕ ដោយ៖ភក្ដី

No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages