(ស្វាយរៀង)៖ ព្រឹកថ្ងៃ ០១កើត ខែ ផល្គុន ឆ្នាំ ច
សំរឹទ្ធស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី០៦ ខែ មីនា ឆ្នាំ ២០១៩។ ព្រះវិសុទ្ធិញ្ញាណ មុំ សយ
ព្រះរាជាគណថ្នាក់កិត្តិយនិងជា ព្រះមេគណខេត្តស្វាយរៀង លោក សុខ រស់ អភិបាលរងខេត្ត
នឹងលោក ទីវ សុភា ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត បាននិមន្តនិងអញ្ជើញជាអធិបតី
នៅក្នុងពិធីកាត់វិញ្ញាសាប្រឡងចូលរៀនពុទ្ធិកអនុវិទ្យាល័យស្វាយរៀង នៅវត្តជម្ពូព្រឹក្សា
ស្ថិតក្នុងភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ។
ព្រះវិសុទ្ធិញ្ញ មុំ សយ បានមានសង្ឃដីកាឱ្យដឹងថា៖
ពុទ្ធិកអនុវិទ្យាល័យស្វាយរៀងនេះ មានអាយុកាល២០វស្សាហើយ
ដែលជាអំណោយរបស់លោកនាយឧត្តមសេនីយិ៍ ហុក ឡងឌី អតីតអគ្គស្នងការនគរបាលជាតិ និងលោកស្រី
បានកសាងឡើងដើម្បីទុកជាគុណប្រយោជន៍ជាថ្នាលបណ្តុះនូវចំណេះដឹងបំរើឱ្យវិស័យព្រះសាសនា
ដែលជាសាសនារបស់រដ្ឋតទៅថ្ងៃខាងមុខទៅតាមពុទ្ធានុញាត៥០០០វស្សាផង
និងទុកជាកេរ្តិ៍ដំណែលដល់កូនចៅជាព្រះសង្ឃរៀនសូត្របន្តវេនផងដែរ ។
លោក ទីវ សុភា ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត
បានឱ្យដឹងថា៖ នៅក្នុងឆ្នាំសិក្សា ២០១៩
.២០២០នេះមានបេក្ខជនសមណៈបេក្ខជនបានដាក់ពាក្យសុំសិទ្ធប្រឡងមានចំនួន១២៩អង្គ/នាក់
ចែកចេញជា៥បន្ទប់ ។
ដោយឡែកការប្រឡងពុទ្ធិកសិក្សានានាក្នុងឆ្នាំសិក្សា២០១៨.២០១៩កន្លងទៅមាន៖
១. ការប្រឡងធម្មវិន័យថ្នាក់ត្រី ថ្នាក់ទោ
និងថ្នាក់ឯកមាន
បេក្ខសមណៈបានដាក់ពាក្យប្រឡងចំនួនចំនួន៧៣០អង្គ/នាក់បានប្រឡងជាប់៦២៤អង្គ/នាក់ស្មើនឹង៨៥.៤៨ភាគរយ
។
២.
ការប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សាមានបេក្ខសមណៈបានដាក់ពាក្យប្រឡងចំនួន២២៦អង្គបានប្រឡងជាប់១៧៦អង្គស្មើនឹង៧៧.៨៨ភាគរយ
។
៣.
ការប្រឡងយកសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋមភូមិនៅរាជធានីភ្នំពេញមានបេក្ខសមណៈបានដាក់ពាក្យប្រឡងចំនួន
១៥អង្គនិងបានប្រឡងជាប់៨អង្គស្មើនឹង៥៣.៣៣ភាគរយផងដែរ ។
លោកបានបញ្ចាក់ថា៖
ចំពោះការងារពុទ្ធិកសិក្សានិងបណ្ណាល័យក្នុងឆ្នាំសិក្សា២០១៩.២០២០នេះ
នៅទូទាំងខេត្តមានសាលាធម្មវិន័យចំនួន៤០កន្លែង សាលាពុទ្ធិកបឋមមានចំនួន៨កន្លែង
ស្មើនិង៥២បន្ទប់ និងពុទ្ធិកមធ្យមសិក្សាមាន១កន្លែង សរុបសមណសិស្សសរុបមានចំនួន១.៥៣៧អង្គ/នាក់
៕ ដោយ៖ភក្ដី





























No comments:
Post a Comment