(ស្វាយរៀង)៖ក្រោមអធិបភាពលោក អគ្គបណ្ឌិតសភាចារ្យ អូន
ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង
បានអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ភោធជាផ្លូវការអាគាររដ្ឋបាលថ្មី ការិយាល័យគយ
និងរដ្ឋាករក្រុងបាវិត និងជួបសំណេះសំណាលជាមួយមន្ត្រីរាជការ
នៃអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនឹងហិរញ្ញវត្ថុ ខេត្តស្វាយរៀង និងខេត្តព្រៃវែង
នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ ។
លោកអគ្គបណ្ឌិតសភាចារ្យ
អូន ព័ន្ធមុនីរ័ត្ន
បានណែនាំឲ្យមន្ត្រីគយប្រចាំច្រកទ្វាអន្តរជាតិបាវិត ត្រូវប្រឹងប្រែងប្រមូលចំណូលពន្ធជូនរដ្ឋ
ឲ្យមានការកើនឡើង ព្រោះពីមួយឆ្នាំទៅមួយឆ្នាំ
ការចំណាយរបស់រដ្ឋាភិបាលមានការកើនឡើងជាលំដាប់
ដូច្នោះមន្ត្រីគយដែលមានភារកិច្ចប្រមូលចំណូលពន្ធជូនរដ្ឋ
ត្រូវធ្វើយ៉ាងណារកចំណូលចូលថវិកាជាតិ ឲ្យបានកាន់តែច្រើនឡើង
តាមរយៈការប្រមូលពន្ធលើទំនិញនាំចេញ
នាំចូលតាមច្រកទ្វាអន្តរជាតិនេះប្រកបដោយ តម្លាភាព គណេយ្យភាព
និងការប្រមូលពន្ធប្រកបទៅដោយស្តង់ដាវិជ្ជាជីវៈត្រឹមត្រូវ ជាពិសេសត្រូវ
ធ្វើការទប់ស្កាត់រាល់ទំនិញគេចពន្ធ ដែលពួកឈ្មួញខិលខូចលួចនាំទំនិញចេញចូលតាមច្រករបៀងនានាឲ្យបានជាដាច់ខាតផងដែរ
។
លោកអគ្គបណ្ឌិតសភាចារ្យបានបញ្ជាក់ថា៖ មន្ត្រីគយ
ដែលប្រចាំការនៅច្រកទ្វារព្រំដែន
ត្រូវចេះសហការជាមួយសមត្ថកិច្ចអាជ្ញាធមូលដ្ឋាន
ជាពិសេសត្រូវចេះសហការជាមួយប្រទេសដែលនៅជិតគ្នា
ដើម្បីងាយស្រួលក្នុងការបំពេញការងារអ្វីមួយ ។
ចុងបញ្ចប់នៃពិធីលោកអគ្គបណ្ឌិតសភាចារ្យ អូន
ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
បានអញ្ជើញចុះពិនិត្យច្រកទ្វារទ្វេរភាគីសំរោង
ដែលស្ថិតនៅស្រុកចន្ទ្រា ខេត្ដស្វាយរៀង ៕ ដោយ៖ភក្ដី













No comments:
Post a Comment