ក្រុងបាវិត ធ្វើពិធីទិវាជាតិទីក្រុងស្អាតលើកទី 7 ឆ្នាំ 2019 ក្រោមប្រធានបទ៖ (ទីក្រុងស្អាត ទីក្រុងផ្ដល់ភាពកក់ក្ដៅ) - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Friday, March 8, 2019

ក្រុងបាវិត ធ្វើពិធីទិវាជាតិទីក្រុងស្អាតលើកទី 7 ឆ្នាំ 2019 ក្រោមប្រធានបទ៖ (ទីក្រុងស្អាត ទីក្រុងផ្ដល់ភាពកក់ក្ដៅ)


(ស្វាយរៀង)៖ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ ២០១៩ លោក តូច  ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងលោក ម៉ែន វិបុល អភិបាលខេត្ត បានចូលរួមកម្មវិធីបញ្ជ្រាបការយល់ដឹងអំពីទីក្រុងស្អាត និងការសម្អាតទីក្រុងដើម្បីចូលរួមអបអរសាទរទិវាជាតិ ទីក្រុងស្អាតលើកទី៧ ឆ្នាំ២០១៩ ក្រោមប្រធានបទ (ទីក្រុងស្អាត  ទីក្រុងផ្ដល់ភាពកក់ក្ដៅ) រៀបចំដោយ រដ្ឋបាលក្រុងបាវិត ដែលមានកាេចូលរួមមានពី លោក លឹម សៀងហេង  អភិបាលរងក្រុងបាវិត មន្ត្រីរាជការសាលាក្រុងបាវិត មន្ទីរទេសចរណ៍ខេត្ត មន្ទីរបរិស្ថានខេត្ត លោកប្រធានការិយាល័យអប់រំក្រុងការិយាល័យជំនាញនានាជុំវិញក្រុង  លោកអធិការរងក្រុង លោក មេបញ្ជាការរងអាវុធហត្ថក្រុង បាវិត មេបញ្ជាការងសឹករងក្រុងបាវិត យុវជន សសយក ក្រុងបាវិត យុវជនកាយរឹទ្ធ យុវជនកាកបាទក្រហម ចៅសង្កាត់បាវិត និងក្រុមប្រឹក្សាសង្កាត់មេភូមិទាំង ៥ លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ សិស្សានុសិស្ស សរុបរួមចំនួន ៨០០ នាក់ ស្រី ២២០នាក់ នៅបរិវេនសាលាវិទ្យាល័យចំណេៈទូទៅនិង បច្ចេកទេសបាវិត និងបន្តដើររើសសម្រាម់តាមដងផ្លូវជាតិលេខ១ រហូតដល់ច្រកទ្វាអន្តរជាតិបាវិត ដើម្បីផ្សព្វផ្សាយបញ្ជ្រាប់ការយល់ដឹងការសំអាតទីក្រុង ដើម្បីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី៧ ឆ្នាំ២០១៩ ក្រោមប្រធានបទ «ទីក្រុងស្អាត ទីក្រុងផ្ដល់ភាពកក់ក្ដៅ» 







លោកអភិបាលរងខេត្ត បានអានសារលិខិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា ដោយលើកបញ្ជាក់ថា៖ «បច្ចុប្បន្ននេះកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់សាធារណៈ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់គួរឲ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ» ក្នុងនោះកម្ពុជាត្រូវបន្ត យកចិត្តទុកដាក់ខ្ពស់លើការងារសំខាន់សំខាន់ជាអាទិ៍៖ ការបន្តកាត់បន្ថយភាពក្រីក្រ, ការលើកកំពស់សុខភាព និងសុខមាលភាពប្រជាជនការគិតគូរពីចីរភាពនៅតាមបណ្ដាទីក្រុង, ការឆ្លើយតបនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ, កិច្ចការពារ និងអភិរក្សធនធានធម្មជាតិជាដើម ។







លោកបានបន្តទៀតថា៖ សូមអំពាវនាវដល់គ្រប់ស្ថាប័នទាំងអស់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់កងកម្លាំងប្រដាប់អាវុធ វិស័យឯកជន អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ និងព្រះសង្ឃគ្រប់ព្រះអង្គ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត យុវជន យុវនារី មន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុនឯកជន/រោងចក្រ  និងបងប្អូនជនរួមជាតិទាំងអស់មេត្តាផ្ដល់ ការគាំទ្រនិងចូលរួមអនុវត្តឲ្យបានផុសផុលប្រកបដោយស្មារតីទទួលខុសត្រូវ ខ្ពស់នូវចលនាប្រឡងប្រណាំង (ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អបដិសណ្ឋារកិច្ចល្អ) ឲ្យបានផុសផុលដើម្បីឲ្យកម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយគុណភាពចីរភាព និងទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ សក្ដិសមនឹងកិត្តនាម «កម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ» 
នៅចុងបញ្ចប់សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តទាំងអស់ត្រូវចូលរួមធ្វើអនាម័យសំអាតបរិស្ថាន ដើម្បីឲ្យមានភាពស្រស់បំព្រង អោយដូចពាក្យស្លោកគេថា «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អបដិសណ្ឋារកិច្ចល្អ» ដើម្បីអោយខេត្តស្វាយរៀងជាខេត្តមួយដែលមានភាពស្រស់បំព្រងព័របៃតង ដើម្បីប្រកួតប្រជែងទទួលបានផ្ការំដួល៣ទង ៕ ដោយ៖ភក្ដី

No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages