សេចក្តីជូនដំណឹង អង្គភាពរដ្ឋាករទឹកខេត្តស្វាយរៀង សុំផ្អាកដំណើរការផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លីក្នុងតំបន់មួយចំនួន នៅថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Wednesday, March 13, 2019

សេចក្តីជូនដំណឹង អង្គភាពរដ្ឋាករទឹកខេត្តស្វាយរៀង សុំផ្អាកដំណើរការផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លីក្នុងតំបន់មួយចំនួន នៅថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩


(ស្វាយរៀង)៖ សេចក្តីជូនដំណឹង ​អង្គភាពរដ្ឋាករទឹកខេត្តស្វាយរៀង មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលមានលំនៅដ្ឋានរស់នៅក្នុង សង្កាត់គយត្របែក សង្កាត់ស្វាយរៀង សង្កាត់ពោធិតាហោ សង្កាត់ព្រៃឆ្លាក់ សង្កាត់ស្វាយតឿ សង្កាត់សង្ឃ័រ សង្កាត់ចេក ក្រុងស្វាយរៀង មេត្តាជ្រាបថា៖ ចាប់ពីម៉ោង២៤:០០ ថ្ងៃពុធ ៨កើត ខែផល្គុន ឆ្នាំច សំរឹទិ្ធស័ក​ ព.ស២៥៦២   ដល់វេលាម៉ោង០៣:៣០នាទីព្រឹក   ថ្ងៃព្រហស្បតិ៍ ៩កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក​ ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ អង្គភាពរដ្ឋាករទឹកខេត្តស្វាយរៀង នឹងសុំផ្អាកដំណើរការផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លីក្នុងតំបន់ខាងលើ ដើម្បីធ្វើការតភ្ជាប់បណ្ដាញមេPE២២៥មមថ្មី បន្ថែមលើបណ្ដាញ DI ២០០មម របស់រោងចក្រ ក្នុងគោលបំណងដើម្បីបង្កើនសម្ពាធ និងបរិមាណទឹកចែកចាយអោយបានច្រើនជាងមុនបំពេញតម្រូវការទឹកស្អាតរបស់ប្រជាពលរដ្ឋ ។







​អង្គភាពរដ្ឋាករទឹកខេត្តស្វាយរៀង សង្ឃឹម និងជឿជាក់មុតមាំលើស្មារតីសហការយោគយល់អធ្យាស្រ័យពីសំណាក់ ឯកឧត្តម  លោកជំទាវ  លោក  លោកស្រី ក្នុងអំឡុងពេលអនុវត្តការងារ ដូចបានជម្រាបជូនមកខាងលើ ដោយក្តីអនុគ្រោះ ៕ ដោយ៖ភក្ដី

No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages