ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៨ និងលើកទិសដៅការងារសំរាប់អនុវត្តឆ្នាំ ២០១៩ - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Wednesday, March 13, 2019

ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៨ និងលើកទិសដៅការងារសំរាប់អនុវត្តឆ្នាំ ២០១៩


(ស្វាយរៀង)៖ ក្រោមធិបតីភាពលោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាធិបតីក្នុង ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៨ និងលើកទិសដៅការងារសំរាប់អនុវត្តឆ្នាំ ២០១៩ របស់រដ្ឋបាលខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពី លោក លោកស្រីប្រធាន សមាជិកក្រុមប្រិក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត ក្រុមប្រិក្សាអភិបាល អភិបាលរងក្រុង-ស្រុក ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ។ 










នៅក្នុងឱកាសនោះផងដែរ លោក ម៉ែន វិបុល ក៏បានគូសបញ្ជាក់ជូនក្នុង ពិធីបើកអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និង លើកទិសដៅ អនុវត្តបន្តឆ្នាំ២០១៩ របស់រដ្ឋបាលសាលាខេត្តស្វាយរៀង នាពេលនេះ គឺជាការឆ្លុះបញ្ចាំងនូវឲ្យឃើញពីស្នាដៃ លទ្ធផលការងារគ្រប់បណ្តាអង្គភាព មន្ទីរ ស្ថាប័នានាជុំវិញខេត្ត សម្រេចបានក្នុងរយៈពេលមួយឆ្នាំកន្លងមក ក្នុងការអនុវត្តកម្មវិធីនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា នូវគោលនយោបាយយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៤ នៃអាណត្តិទី៦ ។







លោកអភិបាលខេត្តបានបន្ថែមទៀតថា៖ ក្នុងការអនុវត្តន៍សិទ្ធិអំណាច តួនាទីរបស់ស្ថាប័ន អង្គភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ក្នុងការឈានរៀបចំនូវផែនការ យុទ្ធសាស្ត្រថ្មី ធ្វើអោយលឿន ធ្វើអោយមានតម្លាភាព ក្នុងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋនៅក្នុងខេត្តស្វាយរៀងសម្រាប់អនុវត្តឲ្យបានជោគជ័យនាឆ្នាំខាងមុខ ។





លោកក៏បានផ្តាំផ្ញើដល់អស់លោក លោកស្រី ជាសមាជិកអង្គសន្និបាតទាំងមូល ត្រូវយកចិត្តទុកដាក់ខ្ពស់ ដោយផ្តោតទៅលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សំខាន់ការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា និងការអនុវត្តច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី​-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ ជាពិសេសត្រូវគ្រប់គ្រងអោយបានករណីជួញដូរគ្រឿងញៀន នៅតាមព្រំដែន និងក្នុងក្រុងខេត្តស្វាយរៀង និងត្រូវជៀសវាងឲ្យបានចំពោះការជួលដីឲ្យប្រទេសជិតខាង ហាមអោយបានជាដាច់ខាតសម្រាប់ក្នុងទឹកដីខេត្តស្វាយរៀង កុំអោយករណីខាងលើនេះ ៕ ដោយ៖ភក្ដី

No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages