(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា
និងអធិការកិច្ចនិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តស្វាយរៀង បានថ្លែងថា៖
សូមអាជ្ញាធរខេត្តស្វាយរៀង ត្រូវបន្តផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋ
ដែលរស់នៅតាមបណ្តោយព្រំដែន បញ្ឈប់ការជួលដីស្រែទៅអោយប្រទេសជិតខាង ដែលលោកស្រី
បានថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨
និងទិសដៅការងារឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តស្វាយរៀ នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩
។
លោកស្រី ម៉ែន សំអន បានបន្តថា៖ កងកម្លាំងមានសមត្ថកិច្ច
អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវពង្រឹងបន្ថែម
នូវកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយភាគីវៀតណាមដើម្បីត្រួតពិនិត្យ
និងទប់ស្កាត់គ្រឿងញៀនខុសច្បាប់លួចលាក់ឆ្លងកាត់ព្រំដែន
ដើម្បីឈានដល់ការកសាងភូមិស គ្មានគ្រឿងញៀន និងពង្រឹងវិធានការរដ្ឋបាល
និងវិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំង
គ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទនៅទូទាំងខេត្ត ។
លោកស្រីបានបន្តទៀតថា៖ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា
ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តស្វាយរៀងសូមធ្វើការកោតសរសើរ
និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្ត ដោយមានការចូលរួមពីមន្ទីរ
អង្គភាពជំនាញនានា រដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ កងកម្លាំងមានសមត្ថកិច្ច
និងប្រជាពលរដ្ឋ នៃខេត្តស្វាយរៀងទាំងមូល
ដែលបានខិតខំរួមគ្នាសម្រេចបាននូវសមិទ្ធផលលើគ្រប់វិស័យ រួមចំណែកក្នុងការថែរក្សា
សុខ សន្តិភាពស្ថិរភាពនយោបាយ រក្សាការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ
សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម
និងខិតខំជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ៕ ដោយ៖ភក្ដី















No comments:
Post a Comment