(ស្វាយរៀង)៖ ក្រោមអធិបភាពលោក តូច ប៉ូលីវា
អភិបាលរងខេត្ត
ក្នុងពិធីបិទការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំសិក្សា២០១៨-២០១៩
នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ និងមានការចូលរួមពីលោក លោកស្រី
ប្រធាន-អនុប្រធានមន្ទីរនានាជុំវិញខេត្ត លោកអភិបាលក្រុង លោក លោកស្រី
ប្រធានការិយាល័យក្រុង-ស្រុកខណ្ឌ និងក្មួយៗកីឡាករ កីឡាការិនី ជាច្រើនរូបទៀត ។
ហើយការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ
2018-2019 នូវប្រភេទកីឡាដូចជា៖ (បាល់ទាត់,បាល់បោះ,បាល់ទះ,និងអត្តពលកម្ម) ដែលបានចាប់ផ្ដើមពីថ្ងៃទី 11 ដល់ថ្ងៃទី 15 ខែកុម្ភៈ ឆ្នាំ2019 នៅក្រុងស្វាយរៀង ខេត្តស្វាយរៀង ដោយមានកីឡាករ កីឡាការិនី ទាំង8ក្រុង-ស្រុក ចូលរួមចំនួន 22ក្រុម មានចំនួន 306 នាក់ កីឡាការិនីចំនួន 153 នាក់ ។
ក្នុងឱកាសនោះផងដែរ លោកតូច ប៉ូលីវ៉ា បានមានប្រសាសន៍ថា៖
ចំពោះលទ្ធផលដ៏ល្អនេះ និងសូមកោតសរសើរស្មារតីស្នេហាវិស័យកីឡារបស់ក្មួយក្មួយៗលើគ្រប់វិញ្ញាសា
ដែលបានមកចូលរួមប្រកួតក្នុងឱកាសនេះដើម្បីជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំសិក្សា
2018-2019 ។ ក្មួយៗកីឡាករ កីឡាការិនី ព្រមទាំង សិស្សានុសិស្សទាំងអស់ដឹងហើយថា
រាជរដ្ឋាភិបាលដែលមានសម្ដេច ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្លា
និងផ្ដល់អាទិភាពជាចំបងដល់វិស័យអប់រំយើងក្នុងនោះក៏មានវិស័យអប់រំកាយ និងកីឡាផងដែរ
ពីព្រោះវិស័យនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយកាត់បន្ថយភាពក្រីក្រ
កាត់បន្ថយការប្រើប្រាស់គ្រឿងញៀន កាត់បន្ថយអំពើហិង្សាក្នុងគ្រួសារ
និងភាពអសកម្មទាំងឡាយនៅក្នុងសង្គម ព្រមទាំងបានជួយឲ្យមនុស្សគ្រប់រូបមានសុខភាពល្អ
ប្រាជ្ញាភ្លឺថ្លា សីលធម៌ល្អក្នុងសង្គម
សំដៅឲ្យក្មួយក្មួយទាំងអស់បានក្លាយទៅជាពលរដ្ឋល្អ
មានលទ្ធភាពគ្រប់គ្រាន់ក្នុងការចូលរួមកសាងនិងការពារជាតិមាតុភូមិកម្ពុជាដ៏បវររបស់យើង
។
សូមបញ្ជាក់ផងដែរថាចំពោះលទ្ធផលនៃការប្រកួតកីឡាទាំង4ប្រភេទមានដូចខាងក្រោម៖
1- ប្រភេទកីឡាបាល់ទាត់
-ចំណាត់ថ្នាក់លេខ1
បានទៅលើស្រុកកំពង់រោទិ៍ ទទួលបានថវិកាបានចំនួន1,800,000រៀល
-ចំណាត់ថ្នាក់លេខ2
បានទៅលើស្រុកស្វាយទាប ទទួលបានថវិកាបានចំនួន1,440,000រៀល
-ចំណាត់ថ្នាក់លេខ3
បានទៅលើស្រុករមាសហែក ទទួលបានថវិកាចំនួន1,080,000រៀល
2- ប្រភេទកីឡាបាល់ទះ
-ចំណាត់ថ្នាក់លេខ1
បានទៅលើស្រុកស្វាយទាប ទទួលបានចំនួនថវិកាចំនួន1,200,000រៀល
-ចំណាត់ថ្នាក់លេខ2
បានទៅលើស្រុកស្វាយជ្រំ ទទួលបានថវិកាចំនួន960,000រៀល
-ចំណាត់ថ្នាក់លេខ3 បានទៅលើស្រុកចន្ទ្រា ទទួលបានថវិកាចំនួន720,000រៀល
3- ប្រភេទកីឡាបាល់បោះ
-ចំណាត់ថ្នាក់លេខ1
បានទៅលើក្រុងស្វាយរៀង ទទួលបានថវិកាចំនួន1,200,000រៀល
-ចំណាត់ថ្នាក់លេខ2
បានទៅលើស្រុករមាសហែក ទទួលបានថវិកាចំនួន960,000រៀល
-ចំណាត់ថ្នាក់លេខ3
បានទៅលើស្រុកកំពង់រោទិ៍ ទទួលបានថវិកាចំនួន720,000រៀល
4- ប្រភេទកីឡាអត្តពលកម្ម
-ចំណាត់ថ្នាក់លេខ1
បានទៅលើក្រុងស្វាយរៀង ទទួលបានថវិកាចំនួន400,000រៀល
-ចំណាត់ថ្នាក់លេខ2
បានទៅលើស្រុកស្វាយទាប ទទួលបានថវិកាចំនួន320,000រៀល
-ចំណាត់ថ្នាក់លេខ3
បានទៅលើស្រុករមាសហែក ទទួលបានថវិកាចំនួន240.000រៀល ៕ ដោយ៖ភក្ដី




















No comments:
Post a Comment