លោក ទួន សំអាន ចុះពិនិត្យ និងប្រគល់សំណង់មន្ទីពេទ្យបង្អែកសាមគ្គីរំដួល ស្ថិតនៅក្នុងឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Saturday, February 16, 2019

លោក ទួន សំអាន ចុះពិនិត្យ និងប្រគល់សំណង់មន្ទីពេទ្យបង្អែកសាមគ្គីរំដួល ស្ថិតនៅក្នុងឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង


(ស្វាយរៀង)៖ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម តូច ប៉ូលីវា អភិបាលរងខេត្ត តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង
ឯកឧត្តម ឧត្តមសេនីយ៍ឯក ទួន សំអាន តំណាងលោក ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង នៃកងខ.ភ.ម មេបញ្ជាការបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការដ្ឋាន បានអញ្ជើញចូលរួមក្នុងការប្រគល់ទទួលសំណង់អគារមន្ទីពេទ្យបង្អែកសាមគ្គីរំដួល ស្ថិតនៅក្នុងឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយ មានការចូលរួមពី លោក លោកស្រី ប្រធានមន្ទីរ អនុប្រធានមន្ទីរ ពាក់ព័ន្ធ លោក នាយកទីចាត់ការធនធានមនុស្ស លោកនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី អនុប្រធានមន្ទីរ សុខាភិបាលខេត្ត អាជ្ញាធរស្រុករំដួល មេឃុំកំពង់ចក លោកគ្រូពេទ្យ-អ្នកគ្រូពេទ្យ និងមន្ត្រីប្រចាំការនៅមន្ទីរពេទ្យជាច្រើនរូប។







សូមបញ្ចាក់ផងដែរថា៖ មន្ទីរសាមគ្គីរំដួលនេះមានទំហំ១.១១៧.១ ម៉ែត្រការ៉េ ដែលជាអំណោយដ៏ថ្លៃថ្លាពីសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកជំទាវគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន និងសប្បុរសជន ដែលមានលោក ខ្វាន់ ស៊ាម និងសហការី ដែលបានផ្តួចផ្តើមសាងសង់អាគារមន្ទីរពេទ្យមួយនេះឡើង ។
ឯកឧត្តម អភិបាលរងខេត្ត បានផ្ដោតសំខាន់លើចំណុច៤ចំណុចដល់មន្ត្រីផ្តល់សេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ៖





-ត្រូវមើលថែទាំអគារ ឱ្យបានល្អស្អាត រហូតដល់ថ្ងៃសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
-ត្រូវពង្រឹង វេជ្ជបណ្ឌិត គ្រូពេទ្យ មន្ត្រីប្រចាំការនៅមន្ទីរពេទ្យ គ្រប់ផ្នែកទាំងអស់  យកចិត្តទុកដាក់អោយបានខ្ពស់បំផុត ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋដែលបានមកពិនិត្យព្យាបាលជំងឺ ប្រកបដោយគុណភាព និងក្រមសីលធម៌វិជ្ជាជីវៈ
-ត្រូវបង្កើនសមត្ថភាព និងបន្តបណ្ដុះបណ្ដាល ជាប្រចាំដល់ក្រុមវេជ្ជបណ្ឌិត គ្រូពេទ្យ និងមន្ត្រីប្រចាំការ
-ត្រូវចែកវេណប្រចាំការនិងមានបុគ្គលិកទទួលខុសត្រូវអោយបានច្បាស់លាស់ដើម្បីងាយស្រួលក្នុងការពិនិត្យនិងព្យាបាលបានទាន់ពេលវេលា ៕ ដោយ៖ភក្ដី
 

No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages