ពិធីឆ្លងបុស្បុកតម្កល់ព្រះពុទ្ធបដិមា សាលាបឋមសិក្សាស្វាយជ្រំ ខេត្តស្វាយរៀង - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Saturday, February 16, 2019

ពិធីឆ្លងបុស្បុកតម្កល់ព្រះពុទ្ធបដិមា សាលាបឋមសិក្សាស្វាយជ្រំ ខេត្តស្វាយរៀង


(ស្វាយរៀង)៖ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្នុងពិធីឆ្លងបុស្បុកតម្កល់ព្រះពុទ្ធបដិមា សាលាបឋមសិក្សាស្វាយ និងមានការចូលរួមពី លោក អ៊ឹម សារ៉ា លោក តូច ប៉ូលីវា លោក អ៊ឹម មេសា លោកនាយក-នាយករង លោកគ្រូអ្នកគ្រូ និងព្រះសង្ឃ នៅសាលាបឋមសិក្សាស្វាយជ្រំ ខេត្តស្វាយរៀង ។
ចំពោះការកសាងបុស្បុកតម្កល់ព្រះពុទ្ធបដិមា នៅសាលាបឋមសិក្សាស្វាយជ្រំ បានចំណាយថវិកាសរុបទាំងអស់ចំនួនជាង3ពាន់ដុល្លារ ។









ដោយអ្នកផ្ដួចផ្ដើមកសាងបុស្បុកតម្កល់ព្រះពុទ្ធបដិមានេះឡើងដោយលោក អ៊ឹម សារ៉ា និងភរិយា,លោក ឆាន់ សុផាន់ និងភរិយា,លោក ថន ថាវុទ្ធា និងភរិយា,លោក អ៊ឹម មេសា និងភរិយា,លោក ឡុង សុខុម និងភរិយា,លោក ព្រាប ធុច និងភរិយា,លោក លីម អៀវហ៊ី និងភរិយា,លោកស្រី ទេព ផារី ព្រមទាំងបុត្រ,លោក ហេង លាង និងភរិយា,លោក ហេង ផល្លា ព្រមទាំងគ្រួសារ,លោក ថាន ដារិទ្ធ និងភរិយា,កញ្ញា រស់ សុគន្ធី ព្រមទាំងគ្រួសារ,លោក ស៊ឹម ធា ព្រមទាំងគ្រួសារ,លោក លី ដារ៉ា និងភរិយា ។
នៅក្នុងឱកាសនោះផងដែរលោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត ក៏បានចែកអំណោយដល់លោកតាជីយាយជីចំនួន25នាក់ ក្នុងម្នាក់ៗទទួលបានក្រមា1 និងថវិកាចំនួន 5.000 រៀល ។















ជាចុងបញ្ចប់នៃកម្មវិធីអ្នកផ្ដើមបុណ្យលោក អ៊ឹម សារ៉ានិងព្រមទាំងក្រុមគ្រួសារទាំងអស់ បានប្រគេនចង្ហាន់ដល់ព្រះសង្ឃចំនួន5វត្តមានដូចជា៖ វត្តស្វាយជ្រំ, វត្តតាសួស, វត្តជោតិការ៉ាម (ហៅវត្តចាស់), វត្តទូលសាទឹម, វត្តស្វាយព្រហូត និងនៅក្នុងវត្តមួយៗទទួលបាន អង្ករ 25គីឡូ, ទឹកផ្លែឈើ1កេស, មី1កេស, ទឹកសុទ្ធ1កេស, ស្លាដក់1, ប្រគេនថវិកាក្នុងមួយអង្គ ទទួលបាន 100.000 រៀល និងថវិកាសម្រាប់កសាងវត្តក្នុង១ៗទទួលបាន100.000 រៀលផងដែរ ៕ ដោយ៖ភក្ដី



No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages