(ស្វាយរៀង)៖ ក្រោមអធិបភាពលោក រស់ ផារិទ្ធិ
អភិបាលរងខេត្ត បានអញ្ជើញក្នុងពិធីសម្ភោធអគារសិក្សានិងសំណង់
គាំទ្រក្នុងសាលាបឋមសិក្សា ឡឹក សំបុណ្យ វត្តលាក់រាជាដែលចំណាយថវិការសាងសង់
និងទិញសម្ភារៈការិយាល័យសម្រាប់ទីចាត់ការអស់ប្រមាណជាង៧មុឺនដុល្លា
ពិធីនេះមានចូលរួមពីលោក ម៉ៅ សោភណ័
ប្រធាននាយកដ្ឋានលទ្ធកម្មក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងអស់លោក
លោកស្រីជាសប្បុរសជនជិតឆ្ងាយជាច្រើនរូបទៀត ។
លោក រស់
ផារិទ្ធអភិបាលរងខេត្តថ្លែងទៅកាន់សិស្សានុសិស្សប្រមាណ៣០០នាក់ នៅសាលាបឋមសិក្សាឡឹក
សំបុណ្យ ឃុំកំពង់ចក ស្រុករំដួលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២២ ខែមីនា
ឆ្នាំ២០១៩នេះថា៖ ស្របពេលដែលមានសាលារៀនល្អ
សូមសិស្សានុសិស្សត្រូវយកចិត្តទុកដាក់រៀនសូត្រ
ក្រៀបយកចំណេះវិជ្ជាដើម្បីក្លាយជាកូនល្អ សិស្សល្អ មិត្តល្អនិងក្លាយជាទំពាំងស្នង
ឬស្សីនៃប្រទេសជាតិប្រកបដោយចំណេះ ជំនាញពិតប្រាកដ ។ លោកគ្រូអ្នកគ្រូ
គួរគប្បីយកចិត្តទុកដាក់ខិតខំធ្វើការសិក្សាស្រាវជ្រាវស្វែងយល់
នូវចំណេះដឹងថ្មីៗថែមទៀត និងអនុវត្តតាមនិយាមគរុកោសល្យ អោយបានត្រឹមត្រូវ
ដើម្បីលើកកម្ពស់គុណភាពអប់រំផ្តល់ចំណេះដឹងដល់សិស្សានុសិស្សទទួលបានការអប់រំប្រកបដោយគុណភាពខ្ពស់
។ ហើយក្រសួងអប់រំបានធ្វើការកំណែទម្រុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
និងមានការគាំទ្រពីគ្រប់មជ្ឈដ្ឋានដោយអនុវត្តតាមគោលការណ៍"អ្នកចេះគឺជាប់" ។
លោក រស់ ផារិទ្ធ
បានជម្រុញដល់សិស្សានុសិស្សនិងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវនៅអោយឆ្ងាយពីគ្រឿងញៀន
មិនត្រូវពាក់ពន្ធ័និងបទល្មើសគ្រឿងញៀន មិនត្រូវប្រើប្រាស់គ្រឿងញៀនជាដាច់ខាត
ព្រោះគ្រឿងញៀននាំអោយអន្តរាយដល់សុខភាពនិងអាយុជីវិត
ប៉ះពាល់សតិបញ្ញាស្មារតីនិងបំផ្លាញអនាគតខ្លួនឯងនិងប៉ះពាល់ដល់សង្គមជាតិទៀតផង ។
សិស្សានុសិស្សនិងប្រជាពលរដ្ឋត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា
ដើម្បីការពារអាយុជីវិតផ្ទាល់ខ្លួននិងអ្នកដទៃព្រមទាំងការពារសណ្តាប់ធ្នាប់
ទ្រព្យសម្បត្តិនិងផលប្រយោជន៍សាធារណៈ ។
លោកជំរុញអោយអាជ្ញាធរដែនដី
កងកម្លាំងប្រដាប់អាវុធបន្តការពារសន្តិសុខសណ្តាប់ធ្នាប់សង្គមអោយបានល្អប្រសើរជាពិសេសត្រូវអនុវត្តគោលនយោបាលរបស់រាជរដ្ឋាភិបាលស្តីពីភូមិឃុំ
មានសុវត្ថិភាពទាំង៩ចំណុចអោយទទួលបានជោគជ័យបបន្តបន្ទាប់ទៀត'ពោល'មិនត្រូវអោយមានបងតូចបងធំ ចោរលួចចោប្លន់ គ្រឿងញៀន
និងការជួញដូរមនុស្សខុសច្បាប់នៅមូលដ្ឋានជាដាច់ខាត ៕ ដោយ៖ភក្ដី














No comments:
Post a Comment