កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ 2018 និងលើកទិសដៅឆ្នាំ 2019 របស់ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាតសុខភាព និងអនាម័យជនបទថ្នាក់ខេត្ត (PWG-RWSSH) - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Monday, March 25, 2019

កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ 2018 និងលើកទិសដៅឆ្នាំ 2019 របស់ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាតសុខភាព និងអនាម័យជនបទថ្នាក់ខេត្ត (PWG-RWSSH)


(ស្វាយរៀង)៖ ក្រោមអធិបតីភាពលោកបណ្ឌិត ហុក បូទី  ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ និងជាប្រធានលេខាធិការដ្ឋានក្រុមការងារ (PWG-RWSSH) និងលោក វណ្ណ សារឹទ្ធិ តំណាងក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ 2018 និងលើកទិសដៅឆ្នាំ 2019 របស់ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាតសុខភាព និងអនាម័យជនបទថ្នាក់ខេត្ត (PWG-RWSSH) នៅថ្ងៃទី 25 ខែមីនា ឆ្នាំ 2019 និងមានការចូលរួមពី លោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរនានា លោក លោកស្រី អភិបាល អភិបាលរង ក្រុង-ស្រុក លោក លោកស្រីតំណាងអង្គភាពដៃគូអភិវឌ្ឍន៍ជាច្រើននាក់ទៀត ។








នៅក្នុងពិធីនោះ លោកបណ្ឌិត ហុក បូទី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខំប្រឹងប្រែងយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រពីថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងការខិតខំអនុវត្តការងារនៅមូលដ្ឋានផ្ទាល់របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងធ្វើឲ្យសម្រេចបានជោគជ័យតាមការណែនាំរបស់លោកអភិបាលខេត្ត និងស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំដ៏ឆ្លាតវៃនិងប៉ិនប្រសព្វ ។
លោក ហុក បូទី បានបន្ថែមទៀតថា៖ ការផ្គត់ផ្គង់ទឹកស្អាត សុខភាព និងអនាម័យជនបទ ក៏ត្រូវបានរាជរដ្ឋាភិបាលដាក់ចេញនូវផែនការសកម្មភាពជាតិ និងផែនការរបស់សកម្មភាពខេត្ត ដើម្បីសម្រេចឲ្យបានតាមគោលដៅអភិវឌ្ឍន៍សហស្សវត្សកម្ពុជានៅឆ្នាំ 2025 គឺប្រជាពលរដ្ឋគ្រប់រូបនៅតាមសហគមន៍ជនបទមានលទ្ធភាពទទួលបាននូវសេវាផ្គត់ផ្គង់ទឹកស្អាត និងការរស់នៅក្នុងបរិស្ថានដែលមានអនាម័យល្អប្រកបដោយនិរន្តភាព ។










លោកបណ្ឌិតបានបញ្ជាក់ថា៖ ដោយមានកិច្ចសហការល្អ ពីអង្គការដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន រួមគ្នាជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានបំផុសនិងជំរុញប្រជាពលរដ្ឋអោយយល់ដឹងនិងការងារលើកកម្ពស់សុខភាពអនាម័យ និងអនាម័យជនបទ បានធ្វើឲ្យខេត្តស្វាយរៀងមកដល់ឆ្នាំ 2019 នេះប្រជាពលរដ្ឋប្រមាណ 99.2% មានប្រភពទឹកប្រើប្រាស់ ក្នុងនោះ អត្រាប្រជាជនមានទឹកសុវត្ថិភាពប្រើប្រាស់ចំនួន 84.5% និងអត្រាប្រជាពលរដ្ឋមានបង្គន់អនាម័យប្រើប្រាស់ចំនួន 86% ៕ ដោយ៖ភក្ដី



No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages