ពិធីប្រកាសចូលកាន់មុខតំណែងលោក ម៉ក់ សម្បត្តិ ជាអភិបាលរង ស្រុកចន្រ្ទា ខេត្តស្វាយរៀង - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Friday, March 15, 2019

ពិធីប្រកាសចូលកាន់មុខតំណែងលោក ម៉ក់ សម្បត្តិ ជាអភិបាលរង ស្រុកចន្រ្ទា ខេត្តស្វាយរៀង


(ស្វាយរៀង)៖ ក្រោមអធិបភាពឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្ត បានអញ្ជើញជាអធិបតីក្នុង ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង ស្រុកចន្រ្ទា ខេត្តស្វាយរៀង នៅថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៩ និងមានការចូលរួមពី លោកប្រធានការិយាល័យធនធានមនុស្សសាលាខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកប្រធានមន្ទីរ-អង្គភាព នានាជុំវិញខេត្ត និងមន្ត្រីដែរពាក់ព័ន្ធជាច្រើនរូបទៀត ។






លោក ហែម ពិសិដ្ឋ មានប្រសាសន៍ថា៖ ដោយបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋនៅទូទាំងស្រុក  ដែលកន្លងមកបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត បំពេញតួនាទីភារកិច្ចប្រកបដោយការសាមគ្គីភាពក្នុងជួរគណៈអភិបាលស្រុក និងមន្ត្រីរាជការទាំងអស់ ធ្វើឲ្យស្រុករបស់ខ្លួន សម្រេចបាននូវលទ្ធផលល្អប្រសើរទាំងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការថែរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ដោយឡែកចំពោះការតែងតាំងមុខតំណែងនៅថ្ងៃនេះ គឺជាដំណើរការរដ្ឋបាលធម្មតា ក្នុងការរៀបចំមុខតំណែងមន្ត្រីរាជការក្នុងមុខងារសាធារណៈ ស្របទៅតាមគោលការណ៍គ្រប់គ្រងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដោយ លោក ម៉ក់ សម្បត្តិ ត្រូវបានតែងតាំងជាអភិបាលរងស្រុកចន្រ្ទា ខេត្តស្វាយរៀង និងលោក ប៊ឹង លំអង ត្រូវបានតែងតាំងជានាយករដ្ឋាបាលសាលាស្រុកចន្រ្ទា ខេត្តស្វាយរៀង ។






លោកអភិបាលរងខេត្ត ក៍បានថ្លែងនូវអំណរគុណ ចំពោះថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលកន្លងមកបានរួមសហការគ្នាបំពេញតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងល្អប្រសើររួមចំណែកជាមួយរដ្ឋបាលខេត្ត តាមគោលនយោបាយដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលទាំងអស់នេះគឺជាផ្នែកមួយដ៏សំខាន់មិនត្រឹមតែចូលរួមចំណែកក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិប៉ុណ្ណោះទេប៉ុន្តែក៏ចូលរួមចំណែកលើកកម្ពស់សុខុមាលភាព ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។
លោកបានបញ្ជាក់ថា៖ មន្ត្រីរាជការដែលទើបទទួលបានការតែងតាំងថ្មី និងប្រកាសចូលកាន់មុខតំណែង នាពេលនេះត្រូវបន្តបេសកកម្ម ចូលរួមសហការជាពិសេសត្រូវខិតខំពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុងគោរពតាមឋានានុក្រមដឹកនាំស្របតាមការបែងចែកភារកិច្ចទទួលខុសត្រូវឱ្យបានល្អ ។




សូមបញ្ជាក់ថា៖ យោងតាមប្រកាសស្តីពីការផ្ទេរភារកិច្ចនិងតែងតាំងមន្ត្រីរាជការ របស់ក្រសួងមហាផ្ទៃ៖
- លេខ៥៧៤ប្រ.ក ចុះថ្ងៃច័ន្ទ៦រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រូវបានតែងតាំង លោក ម៉ក់ សម្បត្តិ ឋានន្តរស័ក្ដិនាយក្រមការ ថ្នាក់លេខ៦ អោយទៅជាអភិបាលរង នៃគណៈអភិបាលស្រុកចន្រ្ទា ខេត្តស្វាយរៀង ។
- លេខ៥៧៥ប្រ.ក ចុះថ្ងៃច័ន្ទ៦រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រូវបានតែងតាំង លោក ប៊ឹង លំអង ឋានន្តរស័ក្ដិលេខាធិការរដ្ឋបាល ថ្នាក់លេខ៦ អោយទៅជានាយករដ្ឋាបាលសាលាស្រុកចន្រ្ទា ខេត្តស្វាយរៀង ៕ ដោយ៖ភក្ដី


No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages