(ស្វាយរៀង)៖ នៅថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៩
ក្រោមអធិបភាពលោក ម៉ែន វិបុល ប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត
បានថ្លែងទៅកាន់ក្រុមការងារបក្ស និងសមាជិក
សមាជិការគណបក្សប្រជាពលរដ្ឋនៅស្រុកកំពង់រោទ៌
ដោយបានធ្វើការណែនាំដល់លោកប្រធានក្រុមការងារថ្មីនិងក្រុមការងារចុះជួយស្រុកកំពង់រោទ៌
ត្រូវបន្តចុះមូលដ្ឋានអោយបានញឹកញាប់បន្ថែមទៀតជាពិសេសក្តាប់អោយបាននូវការខ្វះខាត
បញ្ហាប្រឈមនានានៅមូលដ្ឋានហើយដោះស្រាយអោយបានទាន់ពេលវេលា
ដើម្បីអោយប្រជាពលរដ្ឋមានជំនឿជឿជាក់មកលើគណបក្សកាន់តែមានសម្លេងច្រើនឡើងនិងឈ្នះឆ្នោតនៅគ្រប់អាណត្តិ
។ ការថ្លែងណែនាំរបស់លោកម៉ែន វិបុល បែបនេះនៅក្នុងពិធីប្រកាសលោក កឹង ឃន
ជាប្រធានក្រុមការងារគណបបក្សប្រជាជនកម្ពុជាចុះជួយស្រុកកំពង់រោទ៌ ខេត្តស្វាយរៀង
ជំនួសលោក គឹម ធា ដែលទទួលភារកិច្ចថ្មី នៅទីស្នាក់ការគណបក្សស្រុកកំពង់រោទ៌
ដែលមានការចូលរួមពីសមាជិក សមាជិការ និងក្រុមការងារចុះជួយស្រុកជាច្រើនរូបផងដែរ ។
លោកម៉ែន វិបុល
ក៏បានថ្លែងអំណរគុណដល់លោកប្រធានក្រុមការងារចាស់
និងក្រុមការងារទាំងអស់ដែលបានខិតខំបំពេញការងារជូនបក្សបានយ៉ាងល្អប្រសើរក្នុងនោះបានដោះស្រាយទុកលំបាកជូនពលរដ្ឋ
និងសំណូមពរនានាធ្វើអោយមូលដ្ឋានស្រុកកំពង់កំពង់រោទ៌ មានការអភិវឌ្ឍ
រីកចម្រើនជាបន្តបន្ទាប់ផងដែរ ។
លោកក៏ជម្រុញដល់សមាជិកបក្សទាំងអស់
ត្រូវយកចិត្តទុកដាក់ពង្រឹងទៅលើ ក្រុមយុវជន កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការ
ក្នុងនោះត្រូវមានការសាមគ្គីភាពជាមួយអាជ្ញាធរមូលដ្ឋានភូមិ ឃុំ
ហើយចៀសវាងពេលចុះទៅកុំយកបញ្ហាទៅអោយពួកគាត់ដោះស្រាយ និងមិនត្រូវទៅធ្វើជាចៅហ្វាយនាយលើពលរដ្ឋនោះទេ
ត្រូវចាត់ទុកពលរដ្ឋជាម៉ែឪ តើគាត់ចង់បានអី ? មានកង្វល់អី
លើកការសំណូមទាំងអស់នោះជូនស្រុក-ខេត្ត ដើម្បីដោះស្រាយ
ជាពិសេសត្រូវមានទំនាក់ទំនងល្អជាមួយមេឃុំមេភូមិសមាជិកបក្ស ។
លោក ម៉ែន វិបុល
បានក្រើនរំលឹកដល់អាជ្ញាធរក៏ដូចសមាជិកបក្សទាំងអស់ ត្រូវចងចាំអភិក្រមទាំងប្រាំរួមមាន
ឆ្លុះកញ្ចក់ ងួតទឹក ដុះក្អែល ព្យាបាល និងវះកាត់
និងបាវចនាពីរទៀតគឺកែទម្រុងខាងក្រុង បន្ថែមមិត្តខាងក្រៅ ។
ជាមួយគ្នានេះនៅតាមបណ្តាឃុំមួយចំនួនដែលជាប់ព្រំដែនវៀតណាម
ត្រូវណែនាំដល់ពលរដ្ឋកុំអោយជួលដីស្រែទៅអោយប្រទេសជិតខាងជាដាច់ខាតហើយបើមានជួលដីអោយប្រទេសជិតខាងនោះ
ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។
លោកបានបញ្ជាក់ថា៖ សូមអាជ្ញាធរដែនដី
កងកម្លាំប្រដាប់អាវុធ ត្រូវបន្តយកចិត្តទុកដាក់ ក្នុងការការពារសន្តិសុខ
សុវត្តិភាពឲ្យបាលល្អប្រសើរ ជាពិសេសអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព
ទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត ៕ ដោយ៖ភក្ដី






No comments:
Post a Comment