(ស្វាយរៀង)៖ ក្រោមអធិបភាពលោក តូច ប៉ូលីវ៉ា
អភិបាលរងខេត្ត លោក កែ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្ត
បានអញ្ជើញជាជាអធិបតីក្នុងពីធី សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨
និងទិសដៅការងារឆ្នាំ២០១៩ របស់មន្ទីរសុខាភិបាលខេត្តស្វាយរៀង នៅថ្ងៃទី០៩ ខែមេសា
ឆ្នាំ២០១៩ និងមានការចូលរួមពីលោក លោកស្រី តំណាងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ
លោក លោកស្រី ប្រធាន-អនុប្រធានមន្ទីនានាជុំវិញខេត្ត និងសមាជិក
សមាជិកាជាច្រើននាក់ទៀត ។
លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត
បានមានប្រសាសន៍អោយដឹងថា៖ មន្ទីរសុខាភិបាលខេត្តក្នុងឆ្នាំ2018កន្លងទៅនេះ បានឆ្លុះបញ្ចាំងពីភាពកាន់តែប្រសើរឡើងនៃសុខភាពរបស់ប្រជាពលរដ្ឋ
ក្នុងនោះរួមទាំងការគ្របដណ្ដប់សេវាគាំពារសុខភាពមាតានិងទារក
សុខភាពកុមារអត្រានៃការចាក់ថ្នាំបង្ការជំងឺផ្សេងៗកើតឡើង
និងអត្រាធ្លាក់ចុះនៃជម្ងឺនានាព្រមទាំងការលុបបំបាត់ឱសថក្លែងក្លាយ
និងសេវាសុខាភិបាលឯកជនខុសច្បាប់ផងដែរ ។
លោកអភិបាលរងខេត្តបានបន្តថា៖ ទទ្ទឹមនឹងនេះផងដែរ យើងក៏នៅមានបញ្ហាប្រឈមជាច្រើនទៀតដែលត្រូវ
ប្រយុទ្ធប្រឆាំងដើម្បីធ្វើឲ្យវិស័យសុខាភិបាលកាន់តែមានការរីកចម្រើន
ផ្ដល់នៅជំនឿទុកចិត្តអោយប្រជាពលរដ្ឋកាន់តែខ្លាំងមកលើប្រព័ន្ធសុខាភិបាលរបស់យើង
ធ្វើឲ្យវិស័យនេះរឹតតែមានតួនាទីសកម្មថែមទៀតក្នុងការចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋ
។
លោក តូច ប៉ូលីវ៉ា បានបញ្ជាក់ថា៖ វិស័យសុខាភិបាល
សាធារណៈ និងឯកជន ត្រូវដើរតួជាដៃគូអភិវឌ្ឍន៍
និងប្រាស្រ័យទាក់ទងល្អជាមួយគ្នាទៅវិញទៅមក ហើយត្រូវខិតខំលុបបំបាត់
ភាពអានាធិបតេយ្យលើវិស័យនេះ ដែលជាមូលហេតុធ្វើឲ្យប៉ះពាល់ដល់សុខភាព
និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។
ដូច្នេះត្រូវរៀបចំបែងចែកនិងគ្រប់គ្រងធនធានមនុស្សឲ្យបានល្អ
ដើម្បីធានាថាធនធានមនុស្សលើផ្នែកបច្ចេកទេសសម្រាប់បម្រើវិស័យសុខាភិបាលប្រកបដោយប្រសិទ្ធភាពនូវគ្រប់លំដាប់បណ្ដាញសុខាភិបាលទាំងទីក្រុងនិងជនបទ
។
ក្នុងឱកាសនោះផងដែរលោក កែ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តបានលើកឡើងថា៖
ទិសដៅឆ្នាំ 2019 ដោយផ្អែកលើយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី 4 របស់រាជរដ្ឋាភិបាល
គឺសំដៅលើកកម្ពស់សុខភាពប្រជាពលរដ្ឋ និងកាត់បន្ថយអត្រាឈឺ
និងអត្រាស្លាប់របស់មាតានិងទារក ។ បន្តពង្រីក និងពង្រឹងប្រព័ន្ធសុខាភិបាល
ដូចជាពង្រឹងហេដ្ឋារចនាសម្ព័ន្ធមន្ទីរពេទ្យមណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព
ជាក់ស្ដែងក្នុងរយៈពេល 5 ឆ្នាំនេះ មន្ទីរពេទ្យបង្អែកចំនួន 3
បានបង្កើតមណ្ឌលសុខភាព 10 និងប៉ុស្តិសុខភាព 1
ត្រូវបានសាងសង់ផងដែរ ៕ ដោយ៖ភក្ដី








No comments:
Post a Comment