(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន
ឧបនាយករដ្នមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា
ព្រឹទ្ធសភានិងអធិការកិច្ច លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង
បានអញ្ជើញជាជាអធិបតីក្នុងពីធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
និងមានការចូលរួមពីមន្ត្រីរាជការស្រុក-ក្រុងទាំងអស់
ព្រមទាំងការចូលរួមពីតាមមន្ទីរនានាជុំវិញខេត្ត
ភ្ញៀវវៀតណាមដែលមានខេត្តជាប់ព្រំដែនខេត្តស្វាយរៀង គឺខេត្តទ្បុងអាន និងខេត្តតៃនីញ
នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩ ។
លោកស្រី ម៉ែន សំអន បានជំរុញដល់កងកម្លាំងប្រដាប់អាវុធ
និងអាជ្ញាធរទូទាំងខេត្ត ត្រូវអនុវត្តន៍ការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម
ឲ្យល្អក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ដែលនឹងជិតចូលមកដល់នាពេលខាងមុខនេះ
គឺធ្វើយ៉ាងណាឲ្យប្រជាពលរដ្នបានសប្បាយរីករាយ
និងត្រៀមក្នុងការជួយសង្គ្រោះបន្ទាន់នានា ដូចជា៖ បញ្ហាគ្រោះថ្នាក់ចរាចរណ៍
និងគ្រោះអគ្គិភ័យជាដើម ។
លោកស្រីកិត្តិសង្គហបណ្ឌិត បានថ្លែងនូវការផ្តាំផ្ញើ
និងសាកសួរសុខទុកពីសំណាក់សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន
រ៉ានី ហ៊ុនសែន
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជូនដល់បងប្អូនមន្ត្រីរាជការ
ប្រជាពលរដ្ឋនៅទូទាំងខេត្តស្វាយរៀង និងភ្ញៀវជាតិ-អន្តរជាតិ
ដែលបានចូលរួមជូនពរឆ្នាំថ្មីនេះផងដែរ ។
លោកជំទាវបានថ្លែងទៀតថា៖ ក្នុងរយៈពេលមួយឆ្នាំនេះ
ថ្នាក់ដឹកនាំខេត្តក៏ដូចជា មន្ត្រីរាជការជុំវិញខេត្តស្វាយរៀង
បានខិតខំបំពេញកិច្ចការងារដែលរាជរដ្ឋាភិបាល បានដាក់ចេញទទួលបានជោគជ័យមួយកម្រិត
និងត្រូវខិតខំបន្តទៀតនៅឆ្នាំ២០១៩ ធានាបានសេដ្ឋកិច្ចកាន់តែល្អប្រសើរ
គិតគូរសុខទុក្ខប្រជាពលរដ្ឋមន្ត្រីរាជការឲ្យមានជីវភាពសមរម្យ ។
លោកស្រីបានបញ្ជាក់ថា៖
ការជួបជុំគ្នានៅពេលនេះស្របពេលដែលប្រទេសជាតិយើងមានសុខសន្តិភាព
និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យហើយការជួបជុំជូនពរក្នុងកម្មវិធីចូលឆ្នាំថ្មីនេះវាជាប្រពៃណីដ៏យូមកហើយរវាងខេត្តស្វាយរៀង
ឡុងអាន តៃនិញ ក្នុងការជូនពរចូលឆ្នាំថ្មីគ្នាទៅវិញទៅមក
ហើយមិនត្រឹមបានញ៉ាំងឲ្យមានបរិយាកាសមានភាពអធិកអធមប៉ុណ្ណោះទេ
ប៉ុន្តែក៏បានបង្ហាញឲ្យឃើញពីការរីកចម្រើនទៅមុខជាលំដាប់នូវទំនាក់ទំនងជាមិត្តភាព
ប្រកបដោយសាមគ្គីភាព ភាតរភាព រវាងប្រទេសទាំងពីរ កម្ពុជា វៀតណាម
ហើយបានជួយគ្នាទៅវិញទៅមកទាំងវិស័យសេដ្ឋកិច្ចនិងសហប្រតិបត្តិយ៉ាងល្អនាពេលកន្លងមក ។
លោកស្រី ម៉ែន
សំអន
បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមសប្បាយរីករាយក្នុងកម្មវិធីសង្ក្រាន្តស្វាយរៀងឲ្យបានច្រើនកុះករ
ហើយត្រូវប្រុងប្រយត្ន័អគ្គិភ័យដែលកើតឡើងជាយថាហេតុ
និងត្រូវនាំគ្នាគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា
ត្រូវនិយាយថាទេចំពោះគ្រឿងញៀនគ្រប់ប្រភេទ ៕ ដោយ៖ភក្ដី






















No comments:
Post a Comment