(ស្វាយរៀង)៖ លោក ជុំហាត ប្រធានក្រុមប្រឹក្សាខេត្ត
និងលោក ម៉ែន វិបុល អភិបាលខេត្ត
បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយកងកម្លាំង វរៈសេនាតូចនគរបាល
នឹងយោធាការពារព្រំដែនលេខ៦១១ ស្ថិតនៅស្រុករំដួល ខេត្តស្វាយរៀង នៅថ្ងៃទី០៤ ខែមេសា
ឆ្នាំ២០១៩ និងមានការចូលរួមពី លោកអភិបាលរងខេត្ត លោកឧត្តមសេនីយ៍មេបញ្ជាការកងកម្លាំង
ប្រដាប់អាវុធទាំង៣ លោកនាយករដ្ឋបាលសាលាខេត្ត
លោកនាយករងទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាព
លោកអភិបាលក្រុង-ស្រុក លោក លោកស្រីស្នងការរងនគរបាលខេត្ត
លោកមេបញ្ជាការវរៈព្រំដែនទាំង៤ និងកងកម្លាំងវរៈព្រំដែន និងអតីតយុទ្ធជន ។
លោក ម៉ែន វិបុល អភិបាលខេត្តបានពាំនាំនូវការផ្តាំ
ផ្ញើសួសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន សម្តេចក្រឡាហោម ស ខេង
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំង លោកជំទាវកិត្តិសង្គហបណ្ឌិត
ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា
និងអធិការកិច្ច ជូនចំពោះកងកម្លាំងការពារព្រំដែនដោយក្តីនឹករលឹកបំផុត ។
លោកអភិបាលខេត្តបន្តថា៖
ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងល្អរវាងអ្នកនៅជួរមុខ និងអ្នកនៅជួរក្រោយ
ក្នុងស្មារតីសាមគ្គីភាព
និងការលើកទឹកចិត្តចំពោះកិច្ចខិតខំប្រែងរបស់កងកម្លាំងដែលឈរជើងនៅជួរមុខ
និងសូមសម្តែងនៅការ កោតសរសើរចំពោះកងកម្លាំងវរៈសេនាតូចទាំង៤
ដែលបានខិតខំយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវគ្រប់ឧបសគ្គ
ក្នុងកិច្ចការរក្សាការពារបូរណភាពទឹកដី អធិបតេយ្យភាព
និងទំនាក់ទំនងល្អជាមួយបណ្តាសមត្ថកិច្ចនៃប្រទេសជិតខាង
ធ្វើអោយសណ្តាប់ធ្នាប់នៅតាមព្រំដែន មានភាពល្អប្រសើរ ធានាបាននូវសន្តិសុខសុវត្ថិភាព
ជូនប្រជាពលរដ្ឋ ។
លោកក៏មានមតិផ្តាំផ្ញើដល់កងកម្លាំងនូវចំណុចសំខាន់ៗមួយចំនួនដូចជា៖
- ក្នុងនាមកងកម្លាំងប្រដាប់អាវុធក្រៅពីបំពេញកាតព្វកិច្ចការពារជាតិមាតុភូមិ
និងសន្តិសុខសង្គម សូមបងប្អូនកងកម្លាំងត្រូវចូលរួមថែរក្សាការពារនូវសន្តិភាព
ការពាររដ្ឋធម្មនុញ្ញ និងរដ្ឋាភិបាលស្របច្បាប់
- ត្រូវយកចិត្តទុកដាក់ថែរក្សាការពារបូរណភាពទឹកដី
អធិបតេយ្យភាព និងសន្តិសុខល្អនៅតាមព្រំដែន
- ត្រូវមានសាមគ្គីភាព
ឯកភាពផ្ទៃរវាងកងកម្លាំងទាំងអស់ទាំង នគរបាល និងយោធារ
- គោរពវិន័យ
បទបញ្ជាផ្ទៃក្នុងឱ្យបានម៉ឺងម៉ាត់
- ត្រូវបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរ
និងសមត្ថកិច្ចប្រទេសជិតខាង
- ត្រូវទប់ស្កាត់រាល់បទល្មើសឆ្លងដែនផ្សេងៗដូចជាបទល្មើសគ្រឿងញៀន
និងការលួចនាំចូលជ្រូកពីប្រទេសជិតខាងចូលមកកម្ពុជា ជាដើម ។
ចុងបញ្ចប់នៃកម្មវិធីលោកអភិបាលខេត្តបាននាំមកនូវអំណោយសម្រាប់វរៈការពារព្រំដែននីមួយៗទទួលបាន៖
អង្ក,ទឹកក្រូច,ស្រាបៀ,ទឹកសុទ្ធ,ទឹកស៊ីអ៊ីវ,ទឹកត្រី,ស្កសរ
និងនំអន្សម ក្នុងនោះកងកម្លាំងនគរបាល និងយោធាវរៈ ទាំង៤ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន
៥០,០០០រៀល ។ សម្រាប់បងប្អូនអតីតយុត្តជន៣០នាក់
ក្នុងម្នាក់ៗទទួលបានឃីត១កញ្ចប់ និងថវិកា៥០,០០០រៀល ផងដែរ ៕
ដោយ៖ភក្ដី
























No comments:
Post a Comment