សិក្ខាសាលាស្តីពីការពិនិត្យស្ថានភាពមេរោគអេដស៍/ជំងឺអេដស៍ និងការឆ្លើយតប ឆ្នាំ2018 និងលើកទិសដៅឆ្នាំ2019 របស់គណៈកម្មការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តស្វាយរៀង - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Tuesday, April 2, 2019

សិក្ខាសាលាស្តីពីការពិនិត្យស្ថានភាពមេរោគអេដស៍/ជំងឺអេដស៍ និងការឆ្លើយតប ឆ្នាំ2018 និងលើកទិសដៅឆ្នាំ2019 របស់គណៈកម្មការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តស្វាយរៀង


(ស្វាយរៀង)៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត   លោកកែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុង សិក្ខាសាលាស្តីពីការពិនិត្យស្ថានភាពមេរោគអេដស៍/ជំងឺអេដស៍ និងការឆ្លើយតប ឆ្នាំ2018 និងលើកទិសដៅឆ្នាំ2019 របស់គណៈកម្មការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តស្វាយរៀង រៀបចំដោយគណៈកម្មាធិការជំងឺអេដស៍ ខេត្ត និងឧបត្ថមដោយថវិកាជាតិ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ និងមានការចូលរួមពីលោក លោកស្រី មន្ទីរអង្គភាពនានា សមាជិកសមាជិកា គណៈកម្មការប្រយុទ្ធប្រឆាំងជំងឺអេដស៍ជាច្រើនរូបទៀត ។
លោក កែរ រដ្ឋា បានឲ្យដឹងថា៖ ដោយសារមានការគាំទ្រពីថ្នាក់ជាតិ និងក្រោមជាតិ ព្រមទាំងអង្គការដៃគូរួមមានអង្គការAHF អង្គការCHC បណ្ដាញអ្នកផ្ទុកមេរោគអេដស៍ប្រចាំខេត្ត សាខាកាកបាទក្រហមខេត្ត និងសកម្មភាពចូលរួមរបស់វិស័យឯកជនផងដែរ ។




យើងក៏មានបញ្ហាប្រឈមមួយចំនួនដូចជាអ្នកផ្ទុកមេរោគអេដស៍/អ្នកជំងឺអេដស៍ នៅមានជីវភាពក្រីក្រពុំមានលទ្ធភាពមកទទួលសេវាតាមការកំណត់របស់គ្រូពេទ្យ ពុំមានពេលវេលាគ្រប់គ្រាន់មកពិនិត្យដោយសារចំណាកស្រុករកការងារ និងពិបាកសុំច្បាប់ការងារតាមវិស័យឯកជន។ ល។
លោក កែរ រដ្ឋាបានបន្តទៀតថា៖ ទិសដៅបន្តដើម្បីចូលរួមសម្រេចគោលដៅថ្នាក់ជាតិ 909090 ឆ្នាំ2020 និងឈានទៅលុបបំបាត់ការឆ្លងជម្ងឺថ្មីឆ្នាំ2025 របស់មន្ទីរសុខាភិបាលខេត្ត នឹងខិតខំអនុវត្តនូវសកម្មភាពដូចខាងក្រោម៖
- បង្កើតការផ្តល់សេវាការធ្វើតេស្តឈាមរកមេរោគ ដើម្បីស្វែងរកអ្នកផ្ទុកមេរោគអេដស៍ ដឹងស្ថានភាពផ្ទុកមេរោគអេដស៍ទាន់ពេលវេលា ដើម្បីទទួលឱសថប្រឆាំងមេរោគអេដស៍ ។
- គ្រប់គ្រងករណីវិជ្ជមាន ដើម្បីទទួលយកសេវាផ្តល់ឱសថប្រឆាំងមេរោគអេដស៍ ទាន់ពេលវេលាដើម្បីបង្ការការចម្លង ។
ពង្រឹងគុណភាពសេវាផ្តល់ឱសថប្រឆាំងមេរោគអេដស៍ដើម្បីឱ្យអ្នកជម្ងឺមានបន្ទុកវីរុស ក្នុងឈាមទាប អាចរស់រានមានជីវិតបានយូរនិងបង្ការការចម្លង ។
លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត បានមានប្រសាសន៍ឲ្យដឹងថា៖ ដោយឡែកក្នុងខេត្តស្វាយរៀង យើងតាមរបាយការណ៍ក្នុងឆ្នាំ2018នេះជាលទ្ធផលឃើញថា៖
ចំនួនអតិថិជនមកធ្វើតេស្តឈាមរកមេរោគអេដស៍ មានចំនួន27226នាក់ វិជ្ជមានមានចំនួន72ករណីត្រូវជា 0.2% ។






- ចំនួនអ្នកផ្ទុកមេរោគអេដស៍ថ្មីចូលសេវាផ្តល់ឱសថប្រឆាំងមេរោគអេដស៍ចំនួន 48នាក់ ។
- ចំនួនអ្នកផ្ទុកមេរោគអេដស៍សកម្ម គិតត្រឹមឆ្នាំ2018 នេះ សរុបមានចំនួន1379នាក់ (កុមារមានចំនួន75នាក់) ក្នុងនេះទទួលឱសថប្រឆាំងមេរោគអេដស៍ចំនួន1378នាក់ ត្រូវជា99.99%
លោកបានសង្កត់ធ្ងន់ថា៖ ជាទិសដៅសម្រាប់ឈានទៅរកការលុបបំបាត់ការឆ្លងថ្មីឆ្នាំ2025យើងត្រូវ៖
១- ត្រូវផ្ដោតការយកចិត្តទុកដាក់ ពិសេស ការកាត់បន្ថយការចម្លងមេរោគអេដស៍ ក្នុងចំណោមក្រុម ប្រឈមមុខខ្ពស់ដូចជា ស្ត្រីបំរើការតាមសេវាកម្សាន្ត   ក្រុមបុរសស្រឡាញ់បុរស ក្រុមប្រើប្រាស់គ្រឿងញៀន ក្រុមយុវជនក្រុមចំណាកស្រុក តាមរយៈវិធានការការអប់រំ បង្ការការលើកកម្ពស់ការប្រើប្រាស់ស្រោមអនាម័យ100ភាគរយ ការគ្រប់គ្រងថែទាំព្យាបាលជំងឺកាមរោគ ការធ្វើតេស្តឈាមរកមេរោគអេដស៍ និងការទទួលសេវាផ្តល់ឱសថប្រឆាំងមេរោគ ឱ្យបានទាន់ពេលវេលាតាមរយៈការឆ្លើយតបពីសំណាក់ស្ថាប័នពាក់ព័ន្ធរបស់អង្គការក្រៅរដ្ឋាភិបាលព្រមទាំងវិស័យឯកជន ។
២- បញ្ជៀតបញ្ហាអេដស៍ ក្នុងការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្ដីពីការបង្ការការស្វែងរកសេវាថែទាំព្យាបាល និងទទួលយកឱសថពន្យារជីវិត និងកាត់បន្ថយផលប៉ះពាល់នៅគ្រប់ឃុំ-សង្កាត់ ក្នុងយុទ្ធសាស្ត្រភូមិឃុំសុវត្ថិភាព ។
៣- បង្កើតការប្រើប្រាស់សេវាធ្វើតេស្តឈាម រកមេរោគអេដស៍ ដោយឥតគិតថ្លៃទាំងក្នុងមូលដ្ឋានសេវាសុខាភិបាល និងនៅតាមសហគមន៍ដើម្បីស្វែងរកអ្នកផ្ទុកមេរោគអេដស៍ ដែលពុំទាន់ដឹងថាមានផ្ទុកមេរោគអេដស៍ឲ្យបានលើសពី 95%
៤- គ្រប់គ្រងករណីវិជ្ជមាន នៅគ្រប់សេវាធ្វើតេស្តឈាមរកមេរោគអេដស៍ ដើម្បីបញ្ជូនមករកសេវាផ្ដល់ឱសថពីវាឲ្យបានទាន់ពេលវេលាឲ្យបានលើសពី 95%
៥- ពង្រឹងគុណភាពសេវាផ្តល់ឱសថប្រឆាំងមេរោគអេដស៍  និងការលេបថ្នាំទៀងទាត់របស់អ្នកជំងឺ ដើម្បីឲ្យអ្នកផ្ទុកមេរោគអេដស៍ មានបន្ទុកមេរោគអេដស៍ទាប អាចរស់រានមានជីវិតលើសពី 95% ៕ ដោយ៖ភក្ដី

No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages