(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង
បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេច និងបែងចែកតួនាទីភារកិច្ចគណៈកម្មការ
អនុគណៈកម្មការ និងក្រុមការងារសម្រាប់រៀបចំកម្មវិធីសង្ក្រាន្តស្វាយរៀង
អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ សំរឹទ្ធិស័ក ព.ស២៥៦២
នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ និងមានការចូលរួមពីលោកអភិបាលរងខេត្ត លោក លោកស្រីនាយក
នាយករងរដ្ឋបាលសាលាខេត្ត លោកឧត្ដមសេនីយ៍ទោស្នងការរងនគរបាលខេត្ត
លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង
លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកសាកលវិទ្យាធិការ លោកសាកលវិទ្យាធិការរងសាកលវិទ្យាល័យស្វាយរៀង
លោក លោកស្រីប្រធានមន្ទីរ-អង្គភាព អភិបាលក្រុង-ស្រុក លោក
លោកស្រីនាយកទីចាត់ការ/អង្គភាពចំណុះសាលាខេត្ត លោក លោកស្រីសមាជិកអចិន្ត្រៃយ៍
សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងមន្ត្រីពាក់ព័ន្ធដែលជាសមាជិកសមាជិការគណៈកម្មការ
អនុគណៈកម្មការ និងក្រុមការងារជាច្រើនរូបទៀត ។
លោក ម៉ែន វិបុល អភិបាលខេត្ត
បានផ្ដាំផ្ញើដល់អនុគណៈកម្មការទាំងអស់ និងក្រុមការងារសង្ក្រាន្តស្វាយរៀង
ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចដូចមានកំណត់
ក្នុងសេចក្ដីសម្រេចឲ្យបានល្អប្រសើរ ចាត់ចែងរៀបធ្វើផែនការលម្អិត និងឡើងគម្រោងចំណាយនៅក្នុង
អនុគណៈកម្មការ និងក្រុមការងារនីមួយៗឲ្យបានឆាប់
និងច្បាស់លាស់សម្រេចបានតាមការគ្រោងទុក ។
អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នអំពីគ្រោះអគ្គីភ័យ
ដែលកើតចេញពី ភ្លើងធូប ភ្លើងទាន ភ្លើងចង្ក្រាន្ត និងចរន្តអគ្គិជាដើម…។
ទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត សាលាក្រុងស្វាយរៀង
ត្រូវសហការជាមួយអគ្គីសនីស្វាយរៀង រៀបចំតុបតែងភ្លើងលំអរតាមទីសាធារណៈ
និងភ្លើងបំភ្លឺផ្លូវសាធារណៈអោយបានល្អប្រសើរ ។
អាជ្ញាធរមានសមត្ថកិច្ចត្រូវរៀបចំផែនការពង្រឹងការការពារសន្តិសុខសុវត្ថិភាពជូនដល់បង
ប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានជាពិសេសវត្តអារាម
និងទីតាំងប្រារព្ធពិធីសង្រ្កាន្តស្វាយរៀងនាថ្ងៃទី១៤-១៥ និង១៦ ខែមេសា
ឆ្នាំ២០១៩ខាងមុខនេះផងដែរ ៕ ដោយ៖ភក្ដី














No comments:
Post a Comment