កម្មវីធីសប្បុរសធម៌BNI នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យទួលស្តី ស្រុកចន្ទ្រា ខេត្តស្វាយរៀង - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Sunday, March 31, 2019

កម្មវីធីសប្បុរសធម៌BNI នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យទួលស្តី ស្រុកចន្ទ្រា ខេត្តស្វាយរៀង


(ស្វាយរៀង)៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ អនុវិទ្យាល័យទួលស្តី​ ដែល​ស្ថិត​នៅ​ក្នុង​ ភូមិ​ទួលស្តី​ ឃុំទួលស្តី​ ស្រុក​ចន្ទ្រា​ ខេត្ត​ស្វាយរៀង​ ដែលជាតំបន់​ ធ្លាប់​តែជួបការលំបាក​កន្លងមក​ ប៉ុន្តែ​ពេលនេះ​ អនុវិទ្យាល័យ​ បាននឹងកំពុងតែអភិវឌ្ឍ​ នៅសមិទ្ធិផលជាច្រេីន​ ប្លែក​ៗជាងឆ្នាំកន្លងមក​ ដោយបានទទួល​ជំនួយពីក្រុមហ៊ុន​ BNI ដែលមានឈ្មោះពេញថា​ កម្មវីធី​សប្បុរសធម៌​ សមាជិក​បណ្តាញ​ធុរកិច្ច​អន្តរជាតិ​កម្ពុជា​ ប៊ីអិនអាយ​ ដាយណាមិក ។






BNI បានកសាង​ អណ្តូងទឹកស្អាត សួនច្បារ​នៅមាត់ផ្លូវច្រកចូល​ របងសាលា​ អំពូលភ្លើង​សូឡា​ កុំព្យូទ័រ​លែបថប១គ្រឿង​ ព្រមទាំង​ បង្កើត​កម្មវីធី​ឱ្យ​មាន​ការ​ជួប​ជុំ​ ជាមួយ​ ប្អូន​ៗ​ សិស្សានុសិស្ស​ទាំងពីរភូមិសិក្សា​ ព្រមទាំង​ចែកសម្ភារ:សិក្សា​ ដែលសិស្សម្នាក់​ទទួលបាន​ កាតាប​ស្ពាយ១​ សៀវភៅ​២ក​ ប៊ិចខៀវក្រហម​៣ដើម​ ខ្មៅដៃ១​ ជ័រលុប១​ ប្រដាប់​ចិតខ្មៅដៃ១​ នឹងមានភោជនាអាហារ​ឱ្យ​ប្អូនៗសិស្សានុសិស្ស​ ហូបជុំគ្នា ។






កម្មវិធីនេះ​ មានការចូលរួម​ពីលោល តូច​ ប៉ូលីវ៉ា អភិបាលរងខេត្ត លោក ហួត​ ឃាងវេង​ ប្រធាន​ក្រុម​ការងារ​ សសយក​ស្រុក​ចន្ទ្រា​ និង​ក្រុម​ការងារ​ សសយកខេត្ត​ បានសហការជាមួយ​គ្នា​ចូលរួម​សម្រួល​ នឹង​ផ្ដល់​ភាព​ងាយ​ស្រួល​ ដល់ម្ចាស់ជំនួយ​ និង​សិស្សានុសិស្ស​ផងដែរ ចំពោះថវិកាទាំងអស់ក្នុងការចំណាយក្នុងកម្មវិធីនិងថវិកាទិញសម្ភារដាក់សាលា ៩៤៩០ដុល្លារ និង៩០០០០០រៀល ៕ ដោយ៖ភក្ដី

No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages