(ស្វាយរៀង)៖
នៅថ្ងៃនេះដែរវិទ្យាល័យស្វាយរៀងបានធ្វើពិធីសង្ក្រាន្តវិទ្យាល័យ
ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ដែលនិងឈានចូលមកដល់ពេលខាងមុខនេះ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩នេះ
នៅវិទ្យាល័យស្វាយរៀង ស្ថិតក្នុងក្រុងស្វាយរៀង បានរៀបចំកម្មវិធីសង្ក្រាន្តវិទ្យាល័យ
ឬបុណ្យវិទ្យាល័យស្វាយរៀង ដោយមានការគាំទ្រពីលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង
និងមានផ្តួចផ្តើមឧបត្ថម្ភពីសមាគមន៍អតីតសិស្សវិទ្យាល័យ
រៀបចំកម្មវិធីនេះឡើងជាលើកទី២ហើយ ឆ្នាំនេះធំជាងឆ្នាំមុនទៀតដែលមានអ្នកចូលរួមចំនួន៣១០៥នាក់
ដែលបង្កអោយមានភាពសប្បាយរីករាយជូនដល់សិស្សានុសិស្សនៅវិទ្យល័យស្វាយរៀង ។
ពិធីនេះក៏មានការតាំងពិពណ៌នូវសិល្បៈវប្បធម៌
របៀបប្រពៃណីខ្មែរ និងល្បែងប្រជាប្រិយជាច្រើនមុខ ដែលមានការគាំទ្របច្ចេកទេស
របាំពីខាងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង
បង្រៀននិងរៀបចំផងដែរក្នុងគោលបំណងចង់អោយសិស្សានុសិស្ស
ចេះគោរពស្រលាញ់គ្នាសាមគ្គីភាពផ្ទៃក្នុង គ្រប់គ្រងគ្នាអោយធ្វើអំពើល្អ
កុំប្រព្រឹត្តល្បែងពាលាអាវ៉ាសែ ហើយត្រូវជៀសវាងអោយឆ្ងាយពីគ្រឿងញៀន
ដែលសង្គមស្អប់ខ្ពើម និងអំពើខុសច្បាប់ ។
បញ្ចាក់៖ បើចង់ដឹងច្បាស់សូមទស្សនាកិច្ចសម្ភាសន៍
និងវីដេអូទិដ្ឋភាពទាំងស្រុង ៕ ដោយ៖ភក្ដី








































No comments:
Post a Comment