(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង
បានចុះពិនិត្យបណ្តាញទឹកស្អាតដែលអង្គភាពរដ្ឋាករទឹកខេត្តស្វាយរៀងកំពុងតភ្ជាប់នូវបណ្តាញថ្មី
ហើយបានផ្ទុះធ្លាយទុយោនៅចំណុចសួនច្បារច្រមុះជ្រូក សង្កាត់ពោធិ៍តាហោ
ដែលបណ្តាលអោយដាច់ទឹកនៅក្នុងក្រុងស្វាយរៀងនាពេលថ្មីៗកន្លងមកនេះ នៅថ្ងៃទី៣០
ខែមីនាឆ្នាំ២០១៩ និងមានការចូលរួមពីលោកអភិបាលរងខេត្ត លោកប្រធានមន្ទីរឧស្សាហកម្ម
និងសិប្បកម្មខេត្ត លោកប្រធានរដ្ឋាករទឹក លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត
លោកអភិបាលក្រុងស្វាយរៀង មន្ទីរ-អង្គភាពពាក់ព័ន្ធនានាក្នុងខេត្ត ។
លោកអភិបាលខេត្ត បានជម្រុញដល់អង្គភាពរដ្ឋាករទឹកខេត្តស្វាយរៀង
ត្រូវពន្លឿនការជួសជុលតាមលក្ខណៈបច្ចេកទេសអោយបានឆាប់ និងធានាអោយបាននូវសម្ពាធទឹក
និរន្តរភាពក្នុងការផ្គត់ផ្គង់ ដើម្បីបំពេញសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ
ជាចាំបាច់ក្នុងការប្រើប្រើប្រាស់ប្រចាំថ្ងៃ ។
បន្ទាប់ពីពិនិត្យមើលការជួសជុលតភ្ជាប់បណ្តាញទឹកស្អាតរបស់អង្គភាពរដ្ឋាករទឹក
លោកអភិបាលលខេត្ត បានបន្តចុះពិនិត្យមើលផ្លូវវាង នៅចំណុចស្ពានតាហោក្រុងស្វាយរៀង
ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងឪកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខែ្មរ
“សង្ក្រាន្តស្វាយរៀងថ្ងៃទី
១៤-១៥ និង១៦ ខែមេសា ឆ្នាំ២០១៩’’ ស្របពេលដែលស្ពានតាហោថ្មីនេះមិនទាន់សាងសង់រួចរាល់
។
សូមបញ្ជាក់ថា៖ ចំពោះទឹកស្អាតនិងដំណើរមានសម្ពាធ
និរន្តរភាពធម្មតាឡើងវិញត្រឹមថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ ៕ ដោយ៖ភក្ដី






















No comments:
Post a Comment