បូកសរុបលទ្ធផលការងារអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ប្រចាំត្រីមាសទី០១ និងទិសដៅអនុវត្តបន្តឆ្នាំ២០១៩ - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Friday, March 29, 2019

បូកសរុបលទ្ធផលការងារអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ប្រចាំត្រីមាសទី០១ និងទិសដៅអនុវត្តបន្តឆ្នាំ២០១៩


(ស្វាយរៀង)៖ ក្រោមអធិបភាពលោកស្រី ឯក សុវណ្ណភារៈ អភិបាលរងខេត្តស្វាយរៀង និងជាអនុប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ព្រមទាំងជាតំណាងដ៏ខ្ពង់ខ្ពស់លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានចូលរួមប្រជុំបូកសរុបលទ្ធផលការងារអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ប្រចាំត្រីមាសទី០១ និងទិសដៅអនុវត្តបន្តឆ្នាំ២០១៩
នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ និងមានការចូលរួមពី លោកប្រធាន-អនុប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត នៅសាលប្រជុំសាលាខេត្តស្វាយរៀង ។




លោកស្រី អភិបាលរងខេត្ត បានសម្តែងនូវការអរគុណដល់កម្លាំងនគរបាលចរាចរណ៍ កងកម្លាំងពាក់ព័ន្ធ មន្ទីរ-អង្គភាពទាំងអស់ ដែលបានសហការខិតខំប្រឹងប្រែងបំពេញភារកិច្ច អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ។ លោកស្រី បានកោតសរសើរនូវការខិតខំប្រឹងប្រែងក្នុងការពង្រឹងច្បាប់ចរាចរណ៍យ៉ាងសស្រាក់សស្រាំដូចភ្លៀងរលឹម ប៉ុន្តែទោះជាយ៉ាងណាក៏ដោយគ្រោះថា្នក់នៅតែបន្តកើតមាន រហូតឈានដល់ការបាត់បង់ជីវិត។ លោកស្រី ក៏បានផ្តាំផ្ញើគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ធ្វើយ៉ាងត្រូវចូលរួមត្រួតពិនិត្យ ពិភាក្សាស្វែងរកមូលហេតុ និងកំណត់ឲ្យបាននូវដំណោះស្រាយសមស្របណាមួយ ដើម្បីរួមគ្នាឈានទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ។
លោកស្រី អភិបាលរងខេត្តស្វាយរៀង បានដាក់ចេញនូវវិធានការណ៍សំខាន់ៗរួមមាន៖
-យោងតាមសេចក្តីសម្រេចលេខ ១២ សសរ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០១៩ ស្តីពីការតែងតាំង សមាសភាពគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក របស់រាជរដ្ឋាភិបាលកម្ពុជា អនុគណៈកម្មការ សុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តស្វាយរៀង បានធ្វើការកែសម្រួលសមាសភាពក្រុមការងារ អនុគណៈកម្មការ សុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ដោយបញ្ចូលមន្ទីរធម្មការ និងសាសនាខេត្ត មន្ទីរពាណិជ្ចកម្មខេត្ត មន្ទីរប្រៃសនីយ៍ និងទូរគមនាគមន៍ខេត្ត សាខាកាកបាទក្រហមខេត្ត អភិបាលក្រុង ស្រុកទាំង០៨ អធិការក្រុង ស្រុកទាំង០៨ និងក្រុមការងារបេឡាជាតិរបបសន្តិសុខសង្គម ជាសមាជិក




-ការដាក់គោលដៅទីតាំង ក្រុងបាវិត ជាកន្លែងអនុវត្តចលនាប្រលងប្រណាំងតំបន់ពិសេស នៃសុវត្ថិភាព ចរាចរណ៍ផ្លូវគោក
-ចុះជួបតំណាងរដ្ឋបាលនៅតាមរោងចក្រ សហគ្រាស ដើម្បីជួយអប់រំ ផ្សព្វផ្សាយច្បាប់ ចរាចរណ៍ផ្លូវគោក ដល់កម្មករ កម្មការិនី និងនិយោជិក
-គ្រប់មន្ទីរ អង្គភាពនានា ជុំវិញខេត្ត ត្រូវពង្រឹងការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ដោយផ្ទាល់ដល់មន្ត្រីក្រោមឱវាទ
-បន្តការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកនៅតាមគោលដៅចំណតរថយន្ត និងតាមផែនានា ៕ ដោយ៖ភក្ដី

No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages